ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កងទ័ពជើងទឹក​ថៃ០១​គ្រឿង ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយពេល៣​ថ្ងៃ

1 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ កាលពីព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៤ លោក​ឧត្តមនាវីទោ រស់ វាសនា មេ​បញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម ដឹកនាំ​នាយ​នា​វី…

​ខេត្តព្រះសីហនុ ៖ កាលពីព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៤ លោក​ឧត្តមនាវីទោ រស់ វាសនា មេ​បញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម ដឹកនាំ​នាយ​នា​វី នាយ​នា​វី​រង​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ អញ្ជើញ​ទទួល​ស្វាគមន៍ នាវា​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ​ចំនួន ០១​គ្រឿង មានឈ្មោះ HTMS BAN​GPAKONG FF456 ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ប្រកបដោយ​សុវត្ថិភាព ។

នាវា​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ ដឹកនាំ​ដោយ​លោក​វរ​នា​វី​ឯក អាក់​សូក ស៊ី​សុវត្ថិ ប្រធាន​គណៈ​បញ្ជាការ​នាវា និង​ជា​នាយ​រង​សេនាធិការ​កងទ័ពជើងទឹក​ភូមិភាគ​ទី​១ ថៃ បាន​ដឹកនាំ​នាវា​ចូល​សំចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ប្រកបដោយ​សុវត្ថិភាព ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៤ ដើម្បី​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពជើងទឹក នៃ​ប្រទេស​ទាំង​ពីរ និង​រាជ​រដ្ឋាភិបាលនៃ​ប្រទេស​ទាំង​ពីរ ។

តាម​ការ​គ្រោងទុក​មេបញ្ជាការ​នាវា​មាន​គម្រោង​ចូល​សម្តែង​ការ​គួ​សមជា​មួយ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ មេបញ្ជាការ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ មានកម្ម​វិធី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​មានកម្ម​វិធី​លេង​កីឡាបាល់ទាត់ បាល់ទះ​មិត្តភាព​រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

នាវា HTMS BANGPAKONG FF456 មាន​ទម្ងន់​ផ្ទុក 1837 ton (2072 តោន ទម្ងន់​ពេញ​) បណ្ដោយ 102.78​ម៉ែត្រ និង​ទទឹង 11.36 ម៉ែត្រ ជម្រៅ​ទឹក 4.2​ម៉ែត្រ កម្ពស់ 26.7​ម៉ែត្រ​។ មាន​នាវិក​សរុប​ចំនួន 229​នាក់ ក្នុង​នោះ​មាន​នាយទាហាន 37​នាក់ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​លោក​វរ​នា​វី ឯក ស៊ី​រ៉ា​ភព ថា​នា​ណ​នុ​ត​ឈូ​ដ​។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២៤ ខែ​កុ​ម្ភះ ឆ្នាំ​២០២៤ នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ចំនួន ០២​គ្រឿង ក៏បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយ​:​ពេល៣​ថ្ងៃ​ប្រកបដោយ​សុវត្ថិភាព​៕​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ