ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានបែនដឹកដី ព្រលះជាមួយម៉ូតូ​១គ្រឿង ត្រូវចំណុចផ្លូវ​បំបែកជា​៤ ស្លា.ប់ម្នាក់ របួសធ្ងន់ម្នាក់​

3 អាទិត្យ មុន
  • កំពត

ខេត្តកំពត ៖ លោកវរសេនីយ៍ទោ ឆែម ហាក់ អធិការរងទទួលបន្ទុកចរាចរណ៍សណ្ដាប់ធ្នាប់ក្រុង

ខេត្តកំពត ៖ លោកវរសេនីយ៍ទោ ឆែម ហាក់ អធិការរងទទួលបន្ទុកចរាចរណ៍សណ្ដាប់ធ្នាប់ក្រុងកំពតបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង៩និង៥០​នាទី​យប់ថ្ងៃទី៤ មេសា ឆ្នាំ​២០២៤ រវាងរថយន្តម៉ាកនីសាន់(ចង្កូតស្តាំ)បែនដឹកដី បុកជាមួយ​ម៉ូតូ​មួយគ្រឿង​ ក្នុងទិសដៅផ្ទុយគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួន(បេនឡានចាស់) ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។

លោកបានឱ្យដឹង​បន្ត​ថា នៅមុនពេលកើតហេតុ រថយន្តបើកបរក្នុងទិសដៅពីជើងទៅត្បូង រីឯម៉ូតូបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះ​មកដល់ចំណុចខាងលើ រថយន្តបានបត់​ឆ្វេងឆ្លងផ្លូវ រួចទៅបុកនឹងម៉ូតូមួយគ្រឿងម៉ាកហុងដា ធុន​សេ125 ដែលកំពុងមានល្បឿនលឿន ត្រង់​ចំណុច​ផ្លូវបំបែកយ៉ាង​ពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវ​បាន​បញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ដោយសាររបួសធ្ងន់ធ្ងរពេក អ្នកបើកបរម៉ូតូក៏បានស្លាប់ រីឯអ្នកជិះពីក្រោយបានរងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

លោកអធិការរងបានបន្តទៀតថា រថយន្តបែនម៉ាកនីសាន់ចង្កូតស្ដាំ ពណ៌ខៀវ ពាក់ស្លាកលេខ kps 0447 បើកបរដោយឈ្មោះអ៊ីវ សំអុលអាយុ 43 ឆ្នាំមានទីលំនៅភូមិត្រពាំងច្រាបឃុំថ្មីស្រុកទឹកឈូខេត្តកំពត។

ចំណែកភាគីខាងម៉ូតូមួយគ្រឿង​ម៉ាកហុងដា ធុនសេ​125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1k-2763 បើកបរដោយឈ្មោះអាន រតនៈ ភេទប្រុស អាយុ15ឆ្នាំ (គ្មានមួកសុវត្ថិភាព) បានស្លាប់ និងអ្នកជិះ​ពីក្រោយឈ្មោះ សោម វីរៈ ភេទប្រុស អាយុ14ឆ្នាំ រងរបួសធ្ងន់ ។ ជនរងគ្រោះ​ទាំង២នាក់មានទីលំនៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។

ក្រោយពីកើតហេតុ សមត្ថកិច្ចចរាចរណ៍ក្រុងបានធ្វើការវាស់វែង និងយកយានយន្តទាំងពីរគ្រឿងមករក្សាទុកនៅអធិការក្រុងកំពត រង់ចាំការដោះស្រាយនៅពេលក្រោយ។ រីឯអ្នកស្លា.ប់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក​អ្នករងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ