នាវាកងទ័ពជើងទឹកថៃ១គ្រឿង ចូលចតធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នេះ លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជា
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នេះ លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជា
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នេះ លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ដឹកនាំនាយនាវី នាយនាវីរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ អញ្ជើញទទួលស្វាគមន៍ នាវាកងទ័ពជើងទឹកភូមិន្ទថៃចំនួន១គ្រឿង មានឈ្មោះ HTMS BANGPAKONG FF456 ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ។
នាវាកងទ័ពជើងទឹកភូមិន្ទថៃ ដឹកនាំដោយលោកវរនាវីឯក អាក់សូក ស៊ីសុវត្ថិ ប្រធានគណៈបញ្ជាការនាវា និងជានាយរងសេនាធិការកងទ័ពជើងទឹកភូមិភាគទី១ ថៃ បានដឹកនាំនាវាចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ។ នៅក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ និងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ។
តាមការគ្រោងទុកមេបញ្ជាការនាវាមានគម្រោងចូលសម្ដែងការគួសមជាមួយរដ្ឋបាលខេត្តព្រះសីហនុ មេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ មានកម្មវិធីផ្លាស់ប្ដូរបទពិសោធពីគ្នាទៅវិញទៅមក និងមានកម្មវិធីលេងកីឡាបាល់ទាត់ បាល់ទះមិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរផងដែរ។
នាវា HTMS BANGPAKONG FF456 មានទម្ងន់ផ្ទុក 1837 ton (2072 តោន ទម្ងន់ពេញ) បណ្ដោយ 102.78ម៉ែត្រ និងទទឹង 11.36 ម៉ែត្រ ជម្រៅទឹក 4.2ម៉ែត្រ កម្ពស់ 26.7ម៉ែត្រ។ មាននាវិកសរុបចំនួន 229នាក់ ក្នុងនោះមាននាយទាហាន 37នាក់ ដឹកនាំដោយលោកមេបញ្ជាការលោកវរនាវី ឯក ស៊ីរ៉ាភព ថានាណនុតឈូដ។
សូមរម្លឹកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន២គ្រឿង ក៏បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយ:ពេល ៣ថ្ងៃប្រកបដោយសុវត្ថិភាព៕
ចែករំលែកព័តមាននេះ