ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករកឃ្មុំម្នាក់បា.ត់ខ្លួនអស់៤ថ្ងៃ ស្រាប់តែប្រទះឃើញកៀ.បជាប់មែកឈើយ៉ាងរន្ធ.ត់

5 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អ្នករកឃ្មុំម្នាក់ត្រូវបានគេរាយការណ៍ថា បាត់ខ្លួនអស់រយៈពេល៤ថ្ងៃចាប់ពីថ្ងៃ ទី៣០

ខេត្តមណ្ឌលគិរី ៖ អ្នករកឃ្មុំម្នាក់ត្រូវបានគេរាយការណ៍ថា បាត់ខ្លួនអស់រយៈពេល៤ថ្ងៃចាប់ពីថ្ងៃ ទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០០៤ បន្ទាប់ពីជនរងគ្រោះចេញពីផ្ទះ ចូលព្រៃស្វែងរកទឹកឃ្មុំលក់ដើម្បីដោះស្រាយជីវភាពគ្រួសារ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា កន្លងមកជនរងគ្រោះតែងចេញទៅរកឃ្មុំក្នុងព្រៃមួយឬពីរថ្ងៃប៉ុណ្ណោះ តែដោយសារបាត់ជនរងគ្រោះខុសប្រក្រតីមិនឃើញត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដើម្បីជួយអន្តរាគមន៍។

ក្រោយទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ លោក កប ធន់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេម៉ង់ បានដឹកនាំកម្លាំង សហការជាមួយយោធាកងអនុសេនាធំទី២និងបងប្អូនសហគមន៍សរុបជាង៧០នាក់ បានចែក​ចេញជា៧ក្រុម ដើម្បីរុករកតែម្ដង។

បន្ទាប់ពីរុករកអស់រយៈពេល៨ម៉ោងគិតត្រឹមរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារក៏បានប្រទះឃើញយុវជនដែលបានបាត់ខ្លួនរូបនោះគៀបនឹងមែកដើមឈើដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ចំណុចកើតហេតុត្រង់ចំណុចភ្នំអន្នើញ ដែលស្ថិតក្នុងភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម្យើត សំណាង ភេទប្រុស អាយុ២០ឆ្នាំ ជា​ជនជាតិមុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បើតាមការពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានឡើងដើមឈើ យកឃ្មុំរួចរអិលជើងធ្លាក់គៀបនឹងមែកដើមឈើ ដាច់ខ្យល់ស្លាប់ពិតប្រាកដ​មែន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ