ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ក្រសួង​ធនធានទឹក ចុះ​ពិនិត្យ​ស្ថានភាព​ប្រ​ព​ន្ធ័​ធារាសាស្ត្រ និង​ការ​ស្តា​របឹង​នានា នៅ​ខេត្តស្វាយរៀង

3 អាទិត្យ មុន

ខេត្តស្វាយរៀង ​៖ លោក ឈា ប៊ុ​ន​រិ​ទ្ធ រដ្ឋលេខាធិការ​ប្រចាំការ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រ​ព​ន្ធ័​ធារាសាស្ត្រ​…

ខេត្តស្វាយរៀង ​៖ លោក ឈា ប៊ុ​ន​រិ​ទ្ធ រដ្ឋលេខាធិការ​ប្រចាំការ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រ​ព​ន្ធ័​ធារាសាស្ត្រ​ និង​បឹង​នានា ​អាង​ទឹក ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តស្វាយរៀង ហើយ​ក្នុង​ឱកាស​នោះ​ដែរ ​លោក​បានណែនាំ​ថ្នាក់ដឹកនាំ​ នៃ​រដ្ឋបាល​ខេត្តស្វាយរៀង ​ថា ការ​ស្តា​រអាង​ទឹក​បា​ធូ ស្ថិត​ក្នុងស្រុក​ច​ន្ទ្រា និង​អនុវត្ត​ការ​ស្តារ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស ដែល​ចេញ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ត្រូវ​មាន​របាយការណ៍​ពី​វឌ្ឍនភាព​ផង​ដែរ ​។

​ក្នុង​ដំណើរ​បេសកកម្ម​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​មក​ខេត្តស្វាយរៀង​នេះ កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​មានការ​ចូលរួម​អមដំណើរ​ដោយ​លោក សរ សុ​ដា​នី អភិបាលរង​ខេត្ត តំណាង​លោក ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង ព្រមទាំង​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី ​នគរូបនីយកម្ម សំណង់ និង​សុរិយោដី អភិបាលស្រុក​រំដួល អភិបាលស្រុក​រមាស​ហែក រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ។

នា​ឱកាស​នោះ លោក សរ សុ​ដា​នី បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​បាន​ចុះ​ពិនិត្យ ស្ថានភាព​ប្រព័ន្ធ​ធារាសាស្ត្រ និង​អាង​ទឹក​ ក្នុង​ខេត្តស្វាយរៀង រួម​មាន ​៖

១៖ ពិនិត្យ​ករណី​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ក្នុង​អាង​ទឹក​លិច​នុយ ​ចំនួន ២៥៤​គ្រួសារ បាន​ស្នើ​សុំ​ប័ណ្ណកម្មសិទ្ធិ ស្ថិត​នៅ​ឃុំ​សង្កែ ឃុំ​បុស​មន និង​ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង ដែល​មាន​ផ្ទៃ​អាង​ទំហំ ២៩៧​ហិកតា ធ្វើ​ជា​កម្មសិទ្ធិ​លែង​ទុកជា​អាង​ស្តុក​ទឹក​ទៀត​ហើយ ក្នុង​នោះ​ដែរ​ប្រជាពលរដ្ឋ​បាន​ឯកភាព​រក្សា​ទុក​ដី​ព្រែក​ចក​មាន​ប្រវែង ៣,៤៩៥​ម៉ែត្រ និង​ទំនប់​ដែល​មាន​ប្រវែង ៨,៣៤៩​ម៉ែត្រ ទុកជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ។

២៖ ពិនិត្យ ទីតាំង​ក្រុមហ៊ុន​ឯកជន​ជីកដី​អាង​ទឹក​ធ្លក​កំបុត ឃុំ​ច្រេស​ដោយ​គ្មាន​ការ​អនុញ្ញាត មាន​បំណង​លើក​ទំនប់​ព័ទ្ធ​រំលោភ​យក​ដី​អាង​ទឹក ស្ថិត​នៅ​ឃុំ​ច្រេស ស្រុក​ច​ន្ទ្រា​ធ្វើ​ជា​កម្មសិទ្ធិ ក្រោយ​ពិនិត្យ និង​មានការ​សម្របសម្រួល​ដោះស្រាយ​ពី​អាជ្ញាធរ​ដែនដី ក្រុមហ៊ុន​ឯកជន​បាន​កាយ​ដី​លុប​វិញ​ហើយ ​។

ដោយឡែក​ដី​ ដែល​ពាក់ព័ន្ធ​អាង​ទឹក​ធ្លក​កំបុត ចំនួន​៤​គ្រួសារ បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​រួចរាល់​ហើយ ចំនួន​០៥​ឯកសារ រួម​មានឈ្មោះ​ ៖ សូ សម្បត្តិ ចំនួន​០២​ឯកសារ (​លិខិតបញ្ជាក់​ទទួលស្គាល់​) គង់ ចិ​ត្រា ចំនួន ០១​ឯកសារ (​អំណោយ​ផ្តាច់​) គង់ សា​រិ​ន ចំនួន ០១​ឯកសារ (​លិខិតបញ្ជាក់​ទទួលស្គាល់​) សុខ សាខា ចំនួន​០១ ឯកសារ (​លិខិតបញ្ជាក់​ទទួលស្គាល់​) សូម​ជម្រាប​ថា អាង​ទឹក​ធ្លក​កំបុត ស្ថិត​នៅ​ផ្នែក​ខាងក្រោម​ជាប់​នឹង​អាង​ទឹក​ដូន​ទយ ​។

៣៖ ពិនិត្យ​ស្ថានភាព​ប្រឡាយ​មេ​កី​ចក​ លោក​រដ្ឋ​លេខា​ប្រចាំការ បាន​ណែនាំ​ឲ្យ​ប្រធាន​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម និង​អនុប្រធាន​នាយកដ្ឋាន​វិស្វកម្ម ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួសជុល​ថែទាំ​ឡើង​វិញ ក្នុង​ឆ្នាំ​២០២៥ ​។

សូម​បញ្ជាក់​ថា ប្រឡាយ​មេ​កី​ចក​នេះ​មាន​ប្រវែង ៥៣​គីឡូម៉ែត្រ ឆ្លងកាត់​ចំនួន​៣​ស្រុក រួម​មានស្រុក​រមាស​ហែក ស្រុក​រំដួល និង​ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ