ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ កំពុង​មមាញឹក​តុបតែង​លម្អរ​សោភ័ណ​ភាព និង​រៀបចំ​សង្ក្រាន្ត​វត្ត​ភ្នំ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ថ្ងៃ​ទី​៣ ខែមេសា នេះ នៅ​សល់​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នឹង​ចូល​មក​ដល់​ហើយ ។ ជាមួយ​គ្នា​នេះ…

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ថ្ងៃ​ទី​៣ ខែមេសា នេះ នៅ​សល់​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នឹង​ចូល​មក​ដល់​ហើយ ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​ចាត់ចែង​ដោយ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​អង្គភាព និង​មន្ទីរ​ជំនាញ​របស់​រដ្ឋបាល​រាជធានី ធ្វើការ​តុបតែង​លម្អរ​សោភ័ណ​ភាព នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ជា​កន្លែង​រៀបចំ​សង្ក្រាន្ត វត្ត​ភ្នំ ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ដើរ និង​លេង​កម្សាន្ត​សប្បាយ​ជា​ច្រើន​ប្រភេទ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ រយៈពេល​៤​ថ្ងៃ មាន​ដូច​ខាងក្រោម ៖ កម្មវិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដង្ហែ​ព្រះ​ពុទ្ធរូប ពូន​ភ្នំខ្សាច់ ស្រង់​ព្រះ សម្តែង​សិល្បៈ របាំ​ប្រពៃណី របាំ​បុរាណ ល្បែង​ប្រជាប្រិយ​ជាតិ (​ទាញ​ព្រ័ត បោះអង្គញ់ វាយក្អម ចោល​ឈូង លាក់កន្សែង ចាប់កូនខ្លែង និង​ដណ្តើម​ស្លឹកឈើ​) ប្រគំ​តន្ត្រីបុរាណ​-​សម័យ រាំ​លេង​កម្សាន្ត តាំង​បង្ហាញ​គំនូរ​បុរាណ និង​វត្ថុ​សិល្បៈ វប្បធម៌ ។

ក្នុង​ឱកាស​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​អញ្ជើញ​មក​ចូលរួម កម្សាន្ត​សប្បាយ​នៅ​សង្ក្រាន្ត​វត្ត​ភ្នំ ឱ្យ​បាន​ច្រើន​កុះករ​ក្រោម​ម្លប់​សន្តិភាព​ដ៏​ត្រជាក់ត្រជុំ ៕

អត្ថបទសរសេរ ដោយ