ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​ទម្លាយ​សារ​ឆ្លើយឆ្លង​សំខាន់​មួយ​ជា​មួយ​​អតីត​ភរិយា យឿ​ន ពិសី ​

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​របស់​តារាចម្រៀង​លោក យឿ​ន ពិសី បាន​បញ្ចេញ​សារ​ឆ្លើយ​ឆ្លើយ​សំខាន់​មួយ ជាមួយ​អតីត​ភរិយា​តារាចម្រៀង​រូប​នេះ ពាក់ព័ន្ធ​សម្ព័ន្ធភាព​ស្នេហា​រវាង​ពួក​គេ​ដែល​កំពុង​ផ្ទុះ​លើបណ្តាញ​សង្គម ។ គូស្នេហ៍​របស់​លោក…

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​របស់​តារាចម្រៀង​លោក យឿ​ន ពិសី បាន​បញ្ចេញ​សារ​ឆ្លើយ​ឆ្លើយ​សំខាន់​មួយ ជាមួយ​អតីត​ភរិយា​តារាចម្រៀង​រូប​នេះ ពាក់ព័ន្ធ​សម្ព័ន្ធភាព​ស្នេហា​រវាង​ពួក​គេ​ដែល​កំពុង​ផ្ទុះ​លើបណ្តាញ​សង្គម ។

គូស្នេហ៍​របស់​លោក យឿ​ន ពិសី ដែល​មានឈ្មោះ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក លី​ដា សុវណ្ណ បាន​បញ្ចេញ​សារ​ឆ្លើយ​ឆ្លើយ​ជាមួយនឹង​អតីត​ភរិយា​របស់​លោក​យឿ​ន ពិសី ដោយ​តាម​រយៈ​សារ​នោះ គឺ​នាង​បញ្ជាក់​ថា ចំណង​ស្នេហ៍​រវាង​នាង និង​លោក យឿ​ន ពិសី បាន​ចាប់ផ្តើម​ឡើង ក្រោយ​ពី​ដែល​លោក​បាន​លែងលះ​ភរិយា​រួច​ហើយ ខណៈ​ពេល​ដែល​នាង​ក៏​មិនមែន​ជា​ជន​ទី​៣​ដែល​នាំ​ឲ្យ​មាន​ការ​លែងលះ​នេះ​ឡើយ ។

ដោយឡែក តាម​រយៈ​សំ​ណេ​រដែ​ល​នាង​បាន​បង្ហោះ​នោះ​នាង​បាន​បញ្ជាក់​ច្បាស់​ថា ក្នុង​ពេល​ដែល​តារាចម្រៀង​លោក យឿ​ន ពិសី បាន​វះកាត់​ភ្នែក​ដោយ​ជោគជ័យ​នោះ ភរិយា​របស់​តារាចម្រៀង​រូប​នេះ​បាន​ផ្ញើ​សារ​មក​កាន់​រូប​នាង ដោយ​ស្នើ​ឲ្យ​នាង​ចាក​ចេញពី​លោក យឿ​ន ពិសី ដើម្បី​បើកផ្លូវ​ឲ្យ​នាង​អាច​ផ្សះផ្សារ​ជាមួយ​លោក​ឡើង​វិញ ។

នាង​បញ្ជាក់​ថា ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក អតីត​ភរិយា​ពិសី ក៏​បាន​ឆាត​មក​នាង​ដោយ​សុំ​ឲ្យ​នាង​ត្រូវរ៉ូវ​គ្នា​ជាមួយ​ពិសី ហើយ​បន្ត​មើលថែ​និង​ជួយ​ពិសី​វិញ ព្រោះ​ពិសី​កំពុង​ជួប​ការ​លំបាក និង​ខ្វះខាត​។ នាង​ថា គាត់​ក៏​បាន​សន្យា​ថា ឈប់​រំខាន​ជីវិត​ពួក​ខ្ញុំ​ទៀត​ហើយ ។

យ៉ាងណា បើ​តាម​នាង លី​ដា សុវណ្ណ ក្រោយ​ពេល​ដែល ពិសី​លែងលះ​គ្នា ពិសី​អត់​មាន​សល់​អ្វី​ទេ ហើយ​ថែម​ទាំង​ត្រូវ​សម្រាក​ពី​ការងារ​ដើម្បី​វះកាត់​ភ្នែក​ទៀត​ផង​។ ក្នុង​កំឡុង​ពេល​វះកាត់ គាត់​ត្រូវការ​អ្នក​មើលថែ​ជា​ចាំបាច់ ដោយ​ក្តី​អាណិតអាសូរ​ព្រោះ​ឃើញ​គាត់​ពិតជា​លំបាក​ខ្លាំង ទើប​នាង​ព្រម​ចូល​ក្នុង​ជីវិត​គាត់ មើលថែ​គាត់​រហូត​ការ​វះកាត់​បាន​ជោគជ័យ ។

នាង​បញ្ជាក់​ថា ថ្មី​ៗ​នេះ ក៏​មាន​ជនខិលខូច​លួច​ចូល​អា​ខោ​ន​ខ្ញុំ​យក​រូបថត និង Video private របស់ខ្ញុំ​ទៅ​ផុស​ជា​សាធារណ​: និង​ចែកចាយ​បន្តរ​គ្នា​ក្នុង​ចេតនា​ចង់​បំផ្លាញ​ពួក​ខ្ញុំ និង​លាប​ព​ណ៍​ដើម្បី​អោយ​បងប្អូន​មហាជន​គិត​ថា ពិសី​មាន​ជន​ទី​បី ។

ទោះជា​យ៉ាងណា នាង​ស្នើ​សូម​បងប្អូន​មេត្តា​ថ្លឹងថ្លែង​និង​ពិចារណា​ហេតុផល​សិន​មុន​និង​វាយ​ប្រហារ​នាង​និង​ពិសី ខណៈ​ពេល​នាង​សង្ឃឹមថា ព្យុះ​ភ្លៀង​១​មេ​ដ៏​ធំ​នេះ មិន​ធ្វើ​អោយ​ពួក​ខ្ញុំ​ដួល​ហើយ​បាក់ទឹកចិត្តនោះ​ទេ ។

ជា​ការ​កត់សម្គាល់ ការ​បញ្ចេញ​សារ​ខាងលើ​របស់​គូស្នេហ៍​របស់​លោក យឿ​ន ពិសី រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ​បាន​ចេញ​មុខ​សាធារណៈ​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​របស់​ខ្លួន និង​គូស្នេហ៍​ថ្មី បន្ទាប់​ពី​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន​ដោយ​បាន​ចោទប្រកាន់​មាន​ជន​ទី​៣​ដែល​ចូល​មក​ពុះ​បំបែក​ចំណងអាពាហ៍ពិពាហ៍​របស់​លោក ។

លោក យឿ​ន ពិសី បាន​សង្កត់ធ្ងន់​តាម​រយៈ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ខ្ញុំ​នឹង​អតីត​ភរិយា​ខ្ញុំ​សម្រេចចិត្ត​លែងលះ​គ្នា​ដោយ​ព្រមព្រៀង និង​ដោយ​សន្តិវិធី និង​ពុំ​មាន​អ្នក​ណា​ម្នាក់​ផិតក្បត់​អ្នក​ណា​ម្នាក់​ឡើយ មូលហេតុ​គឺ​ព្រោះ​ពួក​ខ្ញុំ​ទាំង​ពីរ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា មិន​អាច​បន្តស​ង្វះ​ជា​ប្ដី​ប្រពន្ធ​បាន ។

លោក​បញ្ជាក់​ថា ខ្ញុំ​លែងលះ​ជាមួយ​អតីត​ភរិយា​របស់ខ្ញុំ​បាន​មួយ​រយៈ​ធំ​ដែរ​ហើយ ទើប​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​គាត់​គាត់​ជា​អ្នក​ទៅ​លើ​កម្លាំងចិត្ត​ឲ្យ​ខ្ញុំ ។ ដោយឡែក សម្រាប់​កូន​ៗ​វិញ​នោះ​លោក យឿ​ន ពិសី បាន​លើក​ឡើង​ថា ចំពោះ​កូន​ៗ​ទាំង​ពីរ​របស់ខ្ញុំ ខ្ញុំ​នៅ​តែ​ស្រឡាញ់​ពួក​គាត់​ស្មើ​ជីវិត ជា​ពិសេស ខ្ញុំ​នៅ​តែ​បំពេញ​តួនាទី​ជា​ឪពុក​ដើម្បី​ផ្ដល់​អាហារកិច្ច​ជូន​គាត់​រហូត​ដល់​គាត់​ធំ​ៗ​រៀង​ៗ​ខ្លួន ៕​

អត្ថបទសរសេរ ដោយ