ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះក្លឹបរាត្រីនៅប្រទេសតួកគី សម្លា.ប់មនុស្សយ៉ាងហោចណាស់ជិត៣០នាក់

3 ខែ មុន

(អ៊ីស្តង់ប៊ុល)៖ អគ្គីភ័យបានឆាបឆេះក្លឹបរាត្រីដ៏ពេញនិយមមួយនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលជួសជុល ធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ២៩នាក់ បានស្លាប់ ដែលភាគច្រើនជាកម្មករ និងបុគ្គលិកដែលនៅខាងក្នុងបានជាប់គាំងក្នុងអគារ។ បើយោងតាមសេចក្តីរាយការណ៍  មនុស្ស​ជា​ច្រើន​នាក់​រួម​ទាំង​អ្នក​គ្រប់​គ្រង​ក្លឹប​ត្រូវ​បាន​ឃុំ​ខ្លួន​ដើម្បី​សាក​សួរ។…

(អ៊ីស្តង់ប៊ុល)៖ អគ្គីភ័យបានឆាបឆេះក្លឹបរាត្រីដ៏ពេញនិយមមួយនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលជួសជុល ធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ២៩នាក់ បានស្លាប់ ដែលភាគច្រើនជាកម្មករ និងបុគ្គលិកដែលនៅខាងក្នុងបានជាប់គាំងក្នុងអគារ។ បើយោងតាមសេចក្តីរាយការណ៍  មនុស្ស​ជា​ច្រើន​នាក់​រួម​ទាំង​អ្នក​គ្រប់​គ្រង​ក្លឹប​ត្រូវ​បាន​ឃុំ​ខ្លួន​ដើម្បី​សាក​សួរ។

ការិយាល័យអភិបាលក្រុងអ៊ីស្តង់ប៊ុលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្លឹបរាត្រី Masquerade ដែលត្រូវបានបិទជាបណ្តោះអាសន្នសម្រាប់ការជួសជុល មានទីតាំងនៅជាន់ផ្ទាល់ដី និងជាន់ក្រោមនៃអគារលំនៅដ្ឋានកម្ពស់ ១៦ជាន់ ហើយភ្លើងបានឆាបឆេះឈានដល់ជាន់ទី៣ នៃអគារមុនពេលវាត្រូវបានពន្លត់។

លោកអភិបាលក្រុង បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា មូលហេតុនៃអគ្គីភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយជនរងគ្រោះត្រូវបានគេជឿថាជាមនុស្សដែលពាក់ព័ន្ធនឹងការងារជួសជុលក្លឹប។  ជនរងគ្រោះមួយចំនួនបានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានទាញចេញពីអណ្តាតភ្លើង។

យោងប្រភពព័ត៌មានបានឱ្យដឹងថា ក្លឹបរាត្រីនេះដែលមានសមត្ថភាពទទួលភ្ញៀវបាន៤០០០នាក់ តែត្រូវបានបិទ​អំឡុង​បុណ្យ​រ៉ាម៉ាដាន ហើយក៏បាន​ព្យាយាម​បញ្ចប់​ការងារ​ជួសជុល​ស្របពេលម្ចាស់ក្លឹបបានប្រកាសថានឹងបើកឡើងវិញនៅថ្ងៃទី១០ ខែមេសា៕ ប្រភព៖ ABC NEWS

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ