ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ខណ្ឌចំការមន បង្ហាញមុខ​ជនសង្ស័យ​១០​នាក់ ករណី​កា.ប់​ប្លន់យ៉ាង​សកម្ម និង​ទទួលផល​ចោរកម្ម

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌចំការមន បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​១០​នាក់ ជា​សាធារណៈ ដែល​ជា​ក្រុម​កា​.​ប់​ប្លន់​យក​ម៉ូតូ​យ៉ាង​សកម្ម និង​បាន​ធ្វើ​សកម្មភាព កា​.​ប់​ប្លន់​ម៉ូតូ​ពី​យុវជន​២​នាក់ បណ្តាល​អោយរ​ងរ​បួស នៅ​មុខក្រសួង​បរិស្ថាន​ថ្មី…

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌចំការមន បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​១០​នាក់ ជា​សាធារណៈ ដែល​ជា​ក្រុម​កា​.​ប់​ប្លន់​យក​ម៉ូតូ​យ៉ាង​សកម្ម និង​បាន​ធ្វើ​សកម្មភាព កា​.​ប់​ប្លន់​ម៉ូតូ​ពី​យុវជន​២​នាក់ បណ្តាល​អោយរ​ងរ​បួស នៅ​មុខក្រសួង​បរិស្ថាន​ថ្មី ។

កម្លាំង​នគរបាល​ខណ្ឌចំការមន​បាន​បង្ហាញមុខ ជនសង្ស័យ​ជា​សាធារណៈ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី ២៩ ខែមីនា ឆ្នាំ​២០២៤ ។

ជន​រង​គ្រោះ មានឈ្មោះ ៖
១-​ឈ្មោះ ផ​ន ភ័​ក្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ​មុខ របរ ដឹក​ឥ​វ៉ា​ន់​តាម​អន​ឡាញ ។
២-​ឈ្មោះ សេដ្ឋ ដា​នុ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ មុខរបរ ដឹក​ឥ​វ៉ា​ន់​តាម​អន​ឡាញ ។

ជនសង្ស័យ​ចំនួន​១០​នាក់ រួម​មាន ៖
១-​ឈ្មោះ ងួ​ន សុផល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ
២-​ឈ្មោះ ធឹ​ន ចរិយា ភេ​ប្រុស អាយុ​១៧​ឆ្នាំ
៣-​ឈ្មោះ ជឹ​ម សុវណ្ណ​លិ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ
៤-​ឈ្មោះ សួន សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ
៥-​ឈ្មោះ សុទ្ធ សក្ក​ដា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ
៦-​ឈ្មោះ ណែម ផា​នី​ត ភេទ​ប្រុស ១៩​ឆ្នាំ
៧-​ឈ្មោះ ឈឿ​ម យី​ណា​ន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ
៨-​ឈ្មោះ សឿ​ន រាម ភេទ​ស្រី អាយុ​១៨​ឆ្នាំ
៩-​ឈ្មោះ គ្រី​ន សុខ​ហេង ភេទ​ស្រី អាយុ ១៨​ឆ្នាំ
១០-​ឈ្មោះ សៀវ រ៉ូ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ

បើ​តាម​ប្រភព​ព័​ត៏​មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​បឹង​កក់ បាន​ចំនួន​០២​នាក់ និង​ឃាត់​នៅ​ក្នុង​កោះ​ពេជ្រ​ចំនួន​០៧​នាក់ និង​អ្នក​ទទួល​ទិញ​ម្នាក់ នៅ​ម្តុំ​ផ្សារ​ដី​ហុយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ព្រមទាំង​ដកហូត​ម៉ូតូ​ជន​រង​គ្រោះ ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០២២ ពាក់​ស្លាក​លេខ ភ្នំពេញ 1JV 9437 នៅ​ម្តុំ​បូ​រី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា បាន​មក​វិញ ដោយ​អ្នក​កាន់​កាំបិត​កែ​ច្នៃ ចុះ​កាប់​ជន​រង​គ្រោះ និង​អ្នក​យក​ម៉ូតូ​ទៅ​លក់ គឺ​មាន​២​នាក់ ម្នាក់​ឈ្មោះ ធឹ​ន ចរិយា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សុទ្ធ សក្ក​ដា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ជា​អ្នក​យក​ម៉ូតូ​ជន​រង​គ្រោះ ០១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេរី ២០២២ ពាក់​ស្លាក​លេខ ភ្នំពេញ 1JV-9437 រួច​យក​ទៅ​លក់​អោយឈ្មោះ សូវ វ៉ូ នៅ​ម្តុំ​ផ្សារ​ដី​ហុយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល បាន​លុយ​ចំនួន​៤៥០​ដុល្លារ ហើយ​ឈ្មោះ ធឹ​ន ចរិយា ចែក​អោយឈ្មោះ សុទ្ធ សក្ក​ដា ចំនួន​៧០​ដុល្លារ រួម​និង​បក្ខពួក​០៧​នាក់​ទៀត ជា​អ្នក​ចុះ​ទៅ​វាយ​លើ​ជន​រង​គ្រោះ ។

ចំណែក​អ្នក​ទទួល​ទិញ​ម៉ូតូ (​ទទួលផល​ចោរកម្ម​) ឈ្មោះ សៀវ វ៉ូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ម្តុំ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ​ជាង​ជួសជុល​ម៉ូតូ​។ ពេល​ទិញ​ម៉ូតូ​ពី​ជនសង្ស័យ ក៏​បាន​យក​ទៅ​លក់​អោយឈ្មោះ វុ​ធ ភេទ​ប្រុស អាយុ​ប្រហែល​៥២​ឆ្នាំ នៅ​ម្តុំ​បូ​រី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា បាន​លុយ​៦០០​ដុល្លារ ។ លុះដល់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៧​និង​៣០​នាទី ក៏​ត្រូវ​បាន​សម្ថ​កិច្ច​ឃាត់ខ្លួន បាន​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕ ដោយ ៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ