ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ដេប៉ូ​លក់​ប្រេង​មួយ​កន្លែង​ខូចខាត​អស់​ប្រមាណ​៤​ម៉ឺន​ដុល្លារ

4 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដេប៉ូ​លក់​ប្រេង​មួយ​កន្លែង​មាន​ទីតាំង​តែ​មក​ដល់​ប្រជា​លេខ​5 ស្ថិត​នៅ​ក្នុងភូមិ ជំទាវ​សុខ​ឃុំ​ច្រេះ ស្រុក​កំពង់ត្រឡាច ត្រូវ​បាន​អគ្គិភ័យ​ឆាត​ឆេះ​ប្រមាណ​50% ដែល​មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ 4​ម៉ឺន​ដុល្លារ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​05​ល្ងាច​ថ្ងៃ​ទី​28…

ខេត្តកំពង់ឆ្នាំង ៖ ដេប៉ូ​លក់​ប្រេង​មួយ​កន្លែង​មាន​ទីតាំង​តែ​មក​ដល់​ប្រជា​លេខ​5 ស្ថិត​នៅ​ក្នុងភូមិ ជំទាវ​សុខ​ឃុំ​ច្រេះ ស្រុក​កំពង់ត្រឡាច ត្រូវ​បាន​អគ្គិភ័យ​ឆាត​ឆេះ​ប្រមាណ​50% ដែល​មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ 4​ម៉ឺន​ដុល្លារ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​05​ល្ងាច​ថ្ងៃ​ទី​28 ខែមីនា ឆ្នាំ 2024 ។

លោក​ឧត្តមសេនីយ៍ត្រី​លុយ ឌី​ណា ស្នងការ​រង​នគ​បាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ម្ចាស់​ដេប៉ូ​លក់​ប្រេង​រង​គ្រោះ​ខាងលើ ឈ្មោះ​យា​ប់ សា​រុន អាយុ​២៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​ធន ច​ន្ថា អាយុ​២៨​ឆ្នាំ មានមុខរ​បរជា​គ្រូបង្រៀន​ទាំង​ពីរ​នាក់ និង​ជា​ម្ចាស់​ដេប៉ូ​លក់​ប្រេង​ហ្នឹង​លក់​គ្រឿងសំណង់ រស់នៅ​ក្នុងភូមិ​ឃុំ​ស្រុក​កើតហេតុ​ខាងលើ ។

លោកស្នងការ​រង​បានអោយ​ដឹង​ទៀត​ថា មូលហេតុ​អគ្គិភ័យ​កើតឡើង​សង្ស័យ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។ ក្នុង​កិច្ច​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​បាន​ប្រើ​រថយន្ត​៩​គ្រឿង និង​អស់​ទឹក​១០​រថយន្ត ។ លោកស្នងការ​រង​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​កិច្ច​ពន្លត់​អគ្គិភ័យ​ឃើញ​ការ​ខូចខាត​មាន​សំណង់​ដេប៉ូ​ឆេះ​អស់​៥០%ទូ​កុង​ទ័​រ​បូម​ប្រេង​១​គ្រឿង​, ម៉ាស៊ីនភ្លើង​១​គ្រឿង​, ម៉ូ​ទ័​រ​បូមទឹក​១​គ្រឿង​, ទុ​យ​យោ​បូមទឹក​២០​ដុំ​, ទុយោ​ជ័រ​300​ដើម​, ចំណី​សត្វ​៤០​កា​រ៉ុ​ង​, ស៊ីម៉ង់ត៍​៥​តោន​, ដប​ច្រក​ទឹក​សុទ្ធ​៨០០០​ដប​, ប្រេងម៉ាស៊ីន​៣១២​ដប​និង​កាន​២០០​កាន ក្រៅពី​នោះ​មាន​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត សរុប​ទឹកប្រាក់​ជាង​៤​ម៉ឺន​ដុល្លារ​។

អត្ថបទសរសេរ ដោយ