ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ម៉ាស៊ីន​កិនកម្ទេច​ឈើ​ខុសច្បាប់​មួយ​កន្លែងក្នុងស្រុក​ទឹកផុស ​ត្រូវ​បាន​បង្ក្រាប​ហើយ

4 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទីតាំង​ម៉ាស៊ីន​កិនកម្ទេច​ឈើ​ខ្នាត​ធំ​ខុសច្បាប់​មួយ​កន្លែង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ឆ្នាំង​ចុះ​ស្រាវជ្រាវ​ឃើញ​កាលពី​វេលា​ម៉ោង​១1 និង​30​នាទី រសៀល​ថ្ងៃ​ទី​28 ខែមីនា ឆ្នាំ​2024 នៅ​ភូមិ​ក្រាំង​ស្គា​ត្បូង ឃុំ​ក្រាំង​ស្គា…

ខេត្តកំពង់ឆ្នាំង ៖ ទីតាំង​ម៉ាស៊ីន​កិនកម្ទេច​ឈើ​ខ្នាត​ធំ​ខុសច្បាប់​មួយ​កន្លែង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ឆ្នាំង​ចុះ​ស្រាវជ្រាវ​ឃើញ​កាលពី​វេលា​ម៉ោង​១1 និង​30​នាទី រសៀល​ថ្ងៃ​ទី​28 ខែមីនា ឆ្នាំ​2024 នៅ​ភូមិ​ក្រាំង​ស្គា​ត្បូង ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ។

លោក​ឧត្តមសេនីយ៍ត្រី ចាប ច​ន្ថា ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ចុះ​ស្រាវជ្រាវ​ប្រទះ​ឃើញ​ទីតាំង​លួចលាក់​កិនកម្ទេច​ឈើ​ដ៏​ធំ​មួយ​កន្លែង​នេះ ដោយសារ​កាលពី​ថ្ងៃ​ទី​27 ខែមីនា សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ចាប់​ឃាត់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បាន​ដឹក​កម្ទេច​ឈើ​នេះ​ប្រមាណ​ជា​28​តោន នៅ​ចំណុច​ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច គោលដៅ​ដឹក​ទៅ​ខេត្តកំពត​។

ក្រោយ​ការ​ចាប់​រថយន្ត​ដឹក​កម្ទេច​ឈើ​ខុសច្បាប់​ខាងលើ លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បាន​បញ្ជារ​ឲ្យ​កម្លាំង​សមត្ថកិច្ច នគរបាល ចុះ​ស្រាវជ្រាវ​រក​ទីតាំង​ខាងលើ ដោយ​មានការ​សម្របសម្រួល​ពី​លោក កែវ វ​ន្នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ។

ជា​លទ្ធផល​របស់​ក្រុម​សមត្ថកិច្ច​នគរបាល​បាន​រក​ទីតាំង​ដាក់​ម៉ាស៊ីន​កិនកម្ទេច​ឈើ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន ហ្គ្រេ​ន​រី​សត ដោយ​បាន​ប្រទះ​ឃើញ​ម៉ាស៊ីន​កិនកម្ទេច​ឈើ​ទំនើប​2​គ្រឿង​គំនរ​កំទេច​ឈើ​រាប់រយ​តោន​ចំនួន​3​កន្លែង គ្រឿងចក្រ​សម្រាប់​លើក​ដើមឈើ​២​គ្រឿង ។ ដោយឡែក​កម្មករ និង​មេការ នៅ​ក្នុង​ទីតាំង​ខាងលើ​បាន​រត់គេច​ខ្លួន​អស់ ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក​មេ​ភូមិ​ក្រាំង​ស្គា​ត្បូង​បាន​ឲ្យ​ដឹង​ថា ទីតាំង​កិនកម្ទេច​ឈើ​ខាងលើ​នេះ បាន​កើតឡើង​តាំងពី​ខែកក្កដា​មក​ម្ល៉េះ ។

ចំពោះ​វត្ថុ​តាង​មាន​ម៉ាស៊ីន​គ្រឿងចក្រ​ខាងលើ ត្រូវ​បាន​ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ស្នងការ​នគរបាល​ខេត្ត សហការ​ជាមួយនឹង​សមត្ថកិច្ច មូលដ្ឋាន​យាម​ការពារ ដើម្បី​បន្ត​នីតិវិធី​នៅ​ថ្ងៃ​ទី 29 ខែមីនា​នេះ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ