ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្តាយបានត្រឹមយំសោកស្តាយ ខណៈកូនតែម្នាក់គត់​ទើបចេញពីធ្វើការត្រឡប់ទៅផ្ទះ ជួប​គ្រោះ​អកុសល​តាមផ្លូវ​

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះ ខណៈមិនទាន់នឹងដល់ផ្ទះផង ​ស្រាប់​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះ ខណៈមិនទាន់នឹងដល់ផ្ទះផង ​ស្រាប់​តែត្រូវរថយន្តកុងទីន័របុកពីក្រោយ បណ្ដាលឱ្យខ្ទាតចូលក្រោមរថយន្តកិនបែ.កក្បាលធ្លា.យខួរស្លា.ប់ភ្លាមៗតែម្ដង ។

ហេតុការណ៍ខាងលើនេះ កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ​ហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ វ៉ាន ឆវឌ្ឍនា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ៤ ផ្លូវ៥២៨ ភូមិ២ សង្កាត់បឹងកក់ទី០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង​ម៉ាក Honda Wave ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-3635 បើកតាមបណ្ដោយផ្លូវ ហាណូយ ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្ត​កុងទឺន័រ​មួយគ្រឿង ពាក់ស្លាក​លេខ​ត្បូងឃ្មុំ 3A-1361 ​និងកន្ទុយក្រោយពាក់ស្លាកលេខ ភ្នំពេញ 4A-4968 បានជ្រុលទៅបុកម៉ូតូពីក្រោយបណ្ដាលឱ្យខ្ទាតម៉ូតូរួមទាំងមនុស្សចូលក្រោមករថយន្ត ត្រូវរថយន្តកិ.នបែ.កក្បាលស្លា.ប់នៅនឹងកន្លែងភ្លាមៗផងដែរ ។ ចំណែកអ្នកបើករថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋឃាត់បានភ្លាមៗ រួចបានប្រគល់ជូនសមត្ថកិច្ច ដើម្បីសាកសួរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅឪពុកម្ដាយចុះមកកន្លែងកើតហេតុ​បានយំសោកស្ដាយកូនប្រុសជាពន់ពេក ដោយគាត់បានលើកឡើងថាគាត់មានកូនតែម្នាក់នេះ​គត់ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចប្រគល់ស.ពជនរងគ្រោះ​ឱ្យឪពុកម្ដាយយក​ទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កនិងម៉ូតូមន្ត្រីជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ