ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្ដីបារម្ភ​ដោយសារប្រភពទឹកស្អាតក្នុងក្រុង​សែនមនោរម្យកំពុងបន្តស្រកចុះ

4 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្ថានភាពរាំងស្ងួតក្នុងរដូវប្រាំងឆ្នាំ២០២៤ កំពុងបង្កឱ្យមានការព្រួយបារម្ភពីប្រភពទឹកស្អាតរបស់ក្រុងសែនមនោរម្យ គឺទំនប់សែនសុខដុម និងទំនប់សែនមនោរម្យដែលបន្តស្រកទឹកចុះ ព្រោះគ្មានភ្លៀងកក់ខែសូម្បីមួយមេតាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ។ សេចក្ដីរាយការណ៍បានឱ្យដឹងថា…

0:00
0:00

ខេត្តមណ្ឌលគិរី ៖ ស្ថានភាពរាំងស្ងួតក្នុងរដូវប្រាំងឆ្នាំ២០២៤ កំពុងបង្កឱ្យមានការព្រួយបារម្ភពីប្រភពទឹកស្អាតរបស់ក្រុងសែនមនោរម្យ គឺទំនប់សែនសុខដុម និងទំនប់សែនមនោរម្យដែលបន្តស្រកទឹកចុះ ព្រោះគ្មានភ្លៀងកក់ខែសូម្បីមួយមេតាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ការបារម្ភចំពោះការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋជាង២០០០​គ្រួសារ​ក្នុងក្រុងសែនមនោរម្យប្រើប្រាស់ប្រចាំថ្ងៃ ផ្អែកលើប្រភពទឹកស្អាតទាំង២កន្លែងនោះ ។

គិតរហូតមកដល់ចុងខែមីនា ២០២៤ នេះ ទំនប់ទឹកសែនសុខដុម និងទំនប់សែនមនោរម្យ ដែលមានទីតាំងនៅកណ្ដាលក្រុងសែនមនោរម្យតែម្ដង ត្រូវបានរីងហួតកាន់តែច្រើនឡើង ។

បើគេពិនិត្យទៅលើស្ថានភាពជាក់ស្ដែង ទឹកទំនប់ទាំងពីរចាប់ផ្ដើមស្រកនៅដើមឆ្នាំ២០២៤ ខណៈដែលរដូវប្រាំងឆ្នាំនេះ ក្រៅពីអាចកង្វះទឹកស្អាតប្រើប្រាស់ ខេត្តមណ្ឌលគិរីក៏រងនូវបរិយាកាសក្ដៅសុះស្អាប់ជាងរាល់ឆ្នាំផងដែរ ។

អាជ្ញាធរខេត្តមណ្ឌលគិរីកាលពីពេលកន្លងទៅបានរៀបចំកែលម្អសោភ័ណ្ឌភាព ស្ដារទំនប់ទឹកទាំង២កន្លែងឱ្យលក្ខណៈធំទូលាយ និងជ្រៅជាងមុន ក៏នៅតែមានការព្រួយបារម្ភអំពីការខ្វះខាតទឹកប្រើប្រាស់ដែលមានកំណើនលើសការផ្គត់ផ្គង់ ។

លោក សូរ សុវណ្ណារិទ្ធ ប្រធានអង្គភាពរដ្ឋាករទឹកខេត្តមណ្ឌលគិរីបានឱ្យដឹងថា ប្រភពទឹកស្អាតនៅទំនប់ទឹកសែនសុខដុម និងទំនប់សែនមនោរម្យ ពិតជាស្រកចុះខ្លាំងមែន ដោយមន្ត្រីជំនាញបាននិងកំពុងរៀបចំប្រព័ន្ធបណ្ដាញទឹកនៅស្ថានីយមួយផ្សេងទៀត ត្រង់ចំណុចមុខសណ្ឋាគារមណ្ឌលគិរី ដើម្បីបង្ការហានិភ័យជុំវិញការខ្វះខាតទឹកស្អាតប្រើប្រាស់ ។ លោកប្រធានអង្គភាពរដ្ឋាករទឹកខេត្តមណ្ឌលគិរីបញ្ជាក់ថា ប្រហែល១ខែទៀតមន្ត្រីជំនាញនឹងចាប់ផ្ដើមបូមទឹកពីស្ថានីយថ្មីនោះហើយ ។

លោកបន្ថែមថា បច្ចុប្បន្ន នៅក្នុងក្រុងសែមនោរម្យ មានពលរដ្ឋប្រមាណ៣៤០០គ្រួសារ ក្នុងនោះ ២ ២០០គ្រួសារ បានប្រើប្រាស់បណ្ដាញទឹកស្អាតហើយ នៅឡើយប្រជាពលរដ្ឋប្រហែល៣ភូមិ ដែលមិនទាន់បានប្រើប្រាស់ ហើយមន្ត្រីជំនាញក៏បាននិងកំពុងរៀបចំប្រភពទឹកស្អាតជិតរួចរាល់ហើយ ដើម្បីតបណ្ដាញជូនពួកគាត់ប្រើប្រាស់គ្រប់គ្នាក្នុងពេលឆាប់ៗខាងមុខ ៕

អត្ថបទសរសេរ ដោយ