ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ថ្មីប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់​​​​​នឹងជិត​​លេច​រូបរាង​នាពេលខាងមុខនេះ​

1 ខែ មុន
  • កំពត

ខេត្តកំពត ៖ ផ្លូវ​ប្រវែង​ជាង​៧០០​ម៉ែត្រ​ប្រប​ជាមួយនឹង​ព្រែក​កំពង់បាយ​ចាប់ពី​គល់​ស្ពានថ្ម​ថ្មី (​ស្ពាន​កំពង់បាយ​)​រហូត​ដល់​គល់​ស្ពាន​ឥន្ទធនូ (​ស្ពាន​ចាស់​) ត្រូវ​បាន​អាជ្ញាធរ​ខេត្តកំពត​ចាប់ផ្តើម​បើក​ការដ្ឋាន​ស្ថាបនា ដែល​ផ្លូវ​នេះ គឺជា​ផ្លូវ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកទេសចរ​អាច​ចូល​លេង​កម្សាន្ត​សួន​មាត់​ព្រែក ដែល​សួន​នេះ…

ខេត្តកំពត ៖ ផ្លូវ​ប្រវែង​ជាង​៧០០​ម៉ែត្រ​ប្រប​ជាមួយនឹង​ព្រែក​កំពង់បាយ​ចាប់ពី​គល់​ស្ពានថ្ម​ថ្មី (​ស្ពាន​កំពង់បាយ​)​រហូត​ដល់​គល់​ស្ពាន​ឥន្ទធនូ (​ស្ពាន​ចាស់​) ត្រូវ​បាន​អាជ្ញាធរ​ខេត្តកំពត​ចាប់ផ្តើម​បើក​ការដ្ឋាន​ស្ថាបនា ដែល​ផ្លូវ​នេះ គឺជា​ផ្លូវ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកទេសចរ​អាច​ចូល​លេង​កម្សាន្ត​សួន​មាត់​ព្រែក ដែល​សួន​នេះ មាន​ចំណតរថយន្ត ឆ្នេរ​ខ្សាច់​ងូតទឹក និង​លេង​កីឡា​លើ​ទឹក​ផ្សេង​ៗ​ផង​ដែរ ។

គម្រោង​ស្ថាបនា​ឆ្នេរ​ខ្សាច់​កម្សាន្ត​ចន្លោះ​ស្ពាន​ថ្មី និង​ស្ពាន​ចាស់​ដែល​មាន​ប្រវែង​ជាង​៦០០​ម៉ែត្រ ត្រូវ​បាន​អាជ្ញាធរ​ខេត្តកំពត ព​ន្លឿ​ន​ក្នុង​ការ​ស្ថាបនា​ដើម្បី​បើក​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​លេង​កម្សាន្ត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រី មន្ទីរ​-​អង្គភាព​ជំនាញ ចុះ​ពិនិត្យ និង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ប្រប​មាត់​ព្រែក​កំពង់បាយ​ចាប់​បី​ស្ពាន​ថ្មី(​ស្ពាន​កំពង់បាយ​) រហូត​ដល់​ស្ពាន​ចាស់​(​ស្ពាន​ឥន្ទធនូ​) ដែល​ផ្លូវ​នេះ​មាន​ប្រវែង​ប្រមាណ​ជាង​៧០០ម៉ែត្រ ។

ក្នុង​ដំណើរ​ចុះ​ពិនិត្យ និង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នេះ ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់​ថា សម្រាប់​ផ្លូវ​នេះ​គឺ​ធ្វើ​បត់បែន​ទៅ​តាម​ទម្រង់​នៃ​សួន​កម្សាន្ត មាន​ទំហំ​ទទឹង​ពីរ​ផ្សេង​គ្នា ក្នុង​នោះ​ផ្លូវ​ទទឹង ៩​ម៉ែត្រ មាន​ប្រវែង​៧២៩​ម៉ែត្រ និង​ផ្លូវ​ទទឹង​១២​ម៉ែត្រ មាន​ប្រវែង​២១​ម៉ែត្រ ។ ទន្ទឹម​នឹង​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​នឹង​ព្រែក​កំពង់បាយ ហើយ​បាន​សាងសង់​សំណង់​ចូល​ក្នុង​ដី​ចំណី​ព្រែក​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ ចូលរួម​សហការ​រុះរើ​សំណង់ ក៏​ដូច​ជា​សហការ​ជាមួយ​ក្រុមការងារ​ជំនាញ​ដើម្បី​ស្ថាបនា​ផ្លូវ​នេះ​ឱ្យ​បាន​រួចរាល់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ជំរុញ​ដល់​អាជ្ញាធរ​ក្រុង​កំពត រួម​នឹង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សិក្សា​លំអិត​អំពី​មធ្យោបាយ​ក្នុង​ការ​បញ្ជូន​កាក​សំណល់​រាវ​ដែល​ហូរ​ចេញពី​ក្រុង​កំពត ធ្វើ​យ៉ាងណា​កុំឱ្យ​ប៉ះពាល់​ដល់​ទឹក​ក្នុង​ព្រែក​កំពង់បាយ ដែល​ទឹក​នេះ​គឺជា​ទឹក​ស្អាត ទឹករ​ស់មាន​ប្រភព​មក​ពី​តំបន់​ទំនប់​វា​រី​អគ្គិសនី​កំចាយ ហើយ​អាច​ឱ្យ​ភ្ញៀវ​ទេសចរ​ងូត​លេង​កម្សាន្ត​បាន​។

ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់​ដែរ​ថា គម្រោង​ស្ថាបនា​ឆ្នេរ​ខ្សាច់​កម្សាន្ត​ចន្លោះ​ស្ពាន​ថ្មី​(​ស្ពាន​កំពង់បាយ​) និង​ស្ពាន​ចាស់​(​ស្ពាន​ឥន្ទធនូ​) ដែល​មាន​ប្រវែង​ជាង ៦០០​ម៉ែត្រ ត្រូវ​រៀបចំ​ឱ្យ​មាន​ផ្លូវ សួន​កម្សាន្ត ចំណតរថយន្ត និង​ឆ្នេរ​ខ្សាច់​ងូតទឹក​លេង​កម្សាន្ត រួម​ជាមួយនឹង​ការ​លេង​កីឡា​លើ​ទឹក​ផ្សេង​ៗ​ទៀង​ផង​ដែរ​។ ឯកឧត្តម​បាន​បន្ថែម​ថា តំបន់ឆ្នេរ​ខ្សាច់​កម្សាន្ត​ចន្លោះ​ស្ពាន​ថ្មី​និង​ស្ពាន់​ចាស់​នេះ​គឺជា​ជា​បេះដូង​នៃ​ក្រុង​កំពត ហើយ​ទៅ​ថ្ងៃ​ខាង​មុខ​ពេល​មាន​ព្រឹត្តិការណ៍​ធំ​ៗ នឹង​ត្រូវ​រៀបចំ​នៅ​ទី​នេះ ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ក៏​បាន​លើក​ឡើង​ដែរ​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិន​ប្រសប់ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​មហា​បវរ​ធីប​តី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​បាន​ដាក់ចុះ​នូវ​យន្តការ និង​គោលការណ៍​ជា​ច្រើន​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​តាម​បណ្តា​រាជធានី​-​ខេត្ត​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព បង្កើត​កន្លែង​កម្សាន្ត ពិសេស​អភិវឌ្ឍន៍​កែ​លម្អ​បន្ថែម​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន យ៉ាងណា​ម៉ិ​ញ​ខេត្តកំពត ក្រៅ​ហេ​ដ្ឋា​រចនា​នា​សម្ព័ន្ធ​ផ្លូវថ្នល់ រដ្ឋបាល​ខេត្ត​ក៏​មាន​គម្រោង​កែ​លម្អ​សោភ័ណ​ភាព​ក្រុង​ជា​ច្រើន ដោយ​បែងចែក​ទៅ​តាម​ដំណាក់កាល​នីមួយ​ៗ ធ្វើ​ឱ្យ​ក្រុង​កំពត​ប្រែ​មុខមាត់​ថ្មី​៕

អត្ថបទសរសេរ ដោយ