ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​យុវសិស្សជាង១០០នាក់ប្រមូលផ្តុំគ្នាក្បែរវិទ្យា​ល័យជា ស៊ីម សាមគ្គី ​ប្រុងនាំគ្នាលេងបា.ញ់ទឹក

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​តាមសេចក្ដីរាយការណ៍​បឋមបាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង​ជាង៤រសៀលថ្ងៃទី​​​២៦

រាជធានីភ្នំពេញ ៖ ​តាមសេចក្ដីរាយការណ៍​បឋមបាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង​ជាង៤រសៀលថ្ងៃទី​​​២៦ មីនា ឆ្នាំ​២០២៤ នេះ កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ក្រុមយុវជនជា​សិស្សសាលាប្រមាណ​ជាង​១១៣នាក់ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក៏ដូចជានៅចំណុចស្ថានីយប្រេងតូតាល់ ក្បែរវិទ្យាល័យជា ស៊ីម សាមគ្គី នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ គោលបំណងក្រុមយុវសិស្សខាងលើគឺដើម្បីប្រមូលផ្តុំគ្នា ប្រដាប់ទៅដោយកាំភ្លើងបាញ់ទឹក ត្រៀមនឹងបាញ់ទឹកនៅតាមដងផ្លូវ ដែលជិតដល់បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខាងមុខនេះ ។

គួរបញ្ជាក់ថា នាប៉ុន្មានថ្ងៃនេះ នៅ​តាមដងផ្លូវ ឬក៏ដូចជានៅ​តាមតំបន់មួយចំនួន​ក្នុងរាជធានីភ្នំ​ពេញ ក្រុមយុវជន​មួយចំនួន​បាននាំគ្នាលេងបាញ់ទឹក​ លេងប៉ាតម្សៅ និងនៅពេលយប់នោះ ក៏មានការជួបប្រមូលផ្តុំរាំវង់ នៅក្នុងឱកាសជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផងដែរ ។​

បន្ទាប់ពីឃាត់ខ្លួននោះ គឺក្រុមយុវជនទាំងអស់នោះត្រូវ​បាន​នគរបាលនាំខ្លួនទៅកាន់អធិការដ្ឋានខណ្ឌទួលគោក ដើម្បីទាក់ទងទៅអាណាព្យាបាល ធ្វើការអប់រំ រួចអោយត្រឡប់ទៅផ្ទះវិញ ។​

យុវជនទាំងនោះ​ត្រូវបានគេដឹងថាមួយចំនួនជាសិស្សនៅ​វិទ្យាល័យជា ស៊ីម សាមគ្គី និងមួយចំនួនទៀតជា​​សិស្សនៃ​វិទ្យាល័យផ្សេងៗ ដែលមកជួបប្រមូលផ្តុំ​គ្នា នាំគ្នាលេងបាញ់ទឹកនៅ​តាមដងផ្លូវ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ