ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​​ទឹកជំនន់​ពី​ទន្លេមេគង្គ​ធ្វើ​ឱ្យ​បា.ក់​ស្រុត​ផ្លូវ​បេតុង​និង​ខឿន​ថ្ម​ទប់​ច្រាំង​ព្រែក​កុយ​២០០​ម៉ែត្រ

1 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រោះ​មហន្តរាយ​ដោយ​ទឹកជំនន់​ពី​ទន្លេមេគង្គ ធ្វើ​ឲ្យ​ផ្លូវ​បេតុង​ត្រូវ​បាក់​ប្រវែង​១៧០​ម៉ែត្រ និង​ផ្ទាំង​ថ្ម​រៀប​ដូច​កាំជណ្ដើរ​ទប់​ច្រាំង កុំ​ឲ្យ​បាក់​ស្ថិត​នៅ​ភូមិ​អន្លង់​គគីរ ឃុំ​ព្រែក​កុយ ស្រុក​កងមាស ក៏​ត្រូវ​បាន​ស្រុត​ចុះ​ទៅ​ក្រោម​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ដល់​លំនៅ​ឋាន​ពលរដ្ឋ ។…


ខេត្តកំពង់ចាម ៖ គ្រោះ​មហន្តរាយ​ដោយ​ទឹកជំនន់​ពី​ទន្លេមេគង្គ ធ្វើ​ឲ្យ​ផ្លូវ​បេតុង​ត្រូវ​បាក់​ប្រវែង​១៧០​ម៉ែត្រ និង​ផ្ទាំង​ថ្ម​រៀប​ដូច​កាំជណ្ដើរ​ទប់​ច្រាំង កុំ​ឲ្យ​បាក់​ស្ថិត​នៅ​ភូមិ​អន្លង់​គគីរ ឃុំ​ព្រែក​កុយ ស្រុក​កងមាស ក៏​ត្រូវ​បាន​ស្រុត​ចុះ​ទៅ​ក្រោម​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ដល់​លំនៅ​ឋាន​ពលរដ្ឋ ។

ជាក់ស្ដែង នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​អមដំណើរ​ដោយ​សហការី​ជា​ច្រើន​នាក់ បាន​ចុះ​ទៅ​ពិនិត្យ ដោយ​ឱ្យ​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​សិក្សា​ត្រៀម​ជួសជុល​ឡើង​វិញ​ឲ្យ​រួច​មុន​រដូវ​វ​ស្ឈា​ន​ចូល​មក​ដល់ លោក​ភោគ សា​វុ​ធ អភិបាលស្រុក​កងមាស​បានឱ្យ​ដឹង​ថា ដោយសារ​តែ​គ្រោះ​មហន្តរាយ​ពី​ទឹកជំនន់​ទន្លេមេគង្គ​ជា​ហេតុ​ធ្វើ​ឲ្យ​ច្រាំង​ព្រែក​ប្រវែង​២០០​ម៉ែត្រ ត្រូវ​បាន​បាក់​ស្រុត​ដោយ​មក​កៀក​និង​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ ។ ដោយ​មើលឃើញ​បញ្ហា​បែប​នេះ ឯកឧត្តម​អភិបាលខេត្ត​បាន​យកចិត្តទុកដាក់​ហ្នឹង​អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ជាមួយ​ស្ថាប័ន​ជំនាញ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត ។

ជាមួយ​នោះ ក្រសួង​ធនធានទឹក​ក៏​បាន​ចុះ​សិក្សា​និង​ធ្វើ​របាំង​រៀប​ថ្ម​ដូច​កាំជណ្ដើរ​ដើម្បី​ទប់​ច្រាំង​ព្រែក​កុំ​ឲ្យ​បាត់​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២១​។ អភិបាលស្រុក​កងមាស​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា លុះ​មក​ដល់​ឆ្នាំ​២០២៤​ពេល​ដែល​ទឹកទន្លេ​ឡើង​ហូរ​ចូល​ព្រែក​ក្នុង​រដូវវស្សា​និង​ហូរ​ចេញចូល​ទៅ​ក្នុង​ទន្លេ​វិញ ។

ជា​ហេតុ​ធ្វើ​ឲ្យ​របាំង​ដែល​រៀប​ដាក់​ដុំ​ថ្ម​ដូច​កាំជណ្ដើរ​តាម​លក្ខណៈ​បច្ចេកទេស​ត្រូវ​បាន​ស្រុត​ខូច​ខាត​រួម​ទាំង​ផ្លូវ​បេតុង​ផង​ដែរ ។ ជាមួយ​នោះ​អាជ្ញាធរ​ខេត្ត​បាន​ដាក់​ផែនការ​ឲ្យ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​រួម​ទាំង​ក្រសួង​ធនធានទឹក​ត្រូវ​តែ​ប្រញាប់​ចុះ​សិក្សា​ធ្វើការ​ជួសជុល​ជា​បន្ទាន់​ឲ្យ​បាន​រួចរាល់​មុន​រដូវវស្សា​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ ។

អត្ថបទសរសេរ ដោយ