ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យCPP ៖ ឥទ្ធិពលអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី មិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាឡើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មាន​មានការ​អំពាវនាវ​ពី​សំណាក់​របស់​ទណ្ឌិត សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ឲ្យ​គណបក្សជំទាស់​នៅ​កម្ពុជា​រួបរួម​គ្នា​យ៉ាងណា​ក្តី ក៏​មិន​អាច​ធ្វើ​អ្វី​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឡើយ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មាន​មានការ​អំពាវនាវ​ពី​សំណាក់​របស់​ទណ្ឌិត សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ឲ្យ​គណបក្សជំទាស់​នៅ​កម្ពុជា​រួបរួម​គ្នា​យ៉ាងណា​ក្តី ក៏​មិន​អាច​ធ្វើ​អ្វី​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឡើយ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ទណ្ឌិត សម រ​ង្ស៊ី បាន​អំពាវនាវ​ឲ្យ​គណបក្សជំទាស់​នៅ​ក្នុង​ប្រទេស​មាន​គណបក្ស​ភ្លើងទៀន គណបក្ស​ឆន្ទៈ​ខ្មែរ និង​កម្លាំង​ជាតិ​រួបរួម​គ្នា ដើម្បី​ឲ្យ​កម្លាំង​ប្រជាធិបតី​មានការ​ប្រមូលផ្តុំ​គ្នា ដើម្បី​យកឈ្នះ​គណបក្សកាន់អំណាច ។

ឯកឧត្តម សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៤ យ៉ាង​ដូច្នេះ​ថា ៖ «​តាម​យោបល់​ខ្ញុំ​ការ​អំពាវនាវ​របស់​ទណ្ឌិត សម រ​ង្ស៊ី នេះ​អត់​មាន​ប្រសិទ្ធភាព​ទេ ហើយ​អត់​មាន គឺ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​កន្លង​មក​រួច​ហើយ ។ ការ​អំពាវនាវ​នេះ​អត់​មានបាន​រួបរួម​ទេពី​ព្រោះ​សមាជិក ឬ​សកម្ម​របស់​ខ្លួន​អត់​ធ្វើ​តាម និង​ស្តាប់​មេ​ទេ​» ។

ឯកឧត្តម​អ្នកនាំពាក្យ​បាន​ចំអក​ថា ការ​អំពាវនាវ បើ​មេ​គិតតែ​នៅ​ក្រៅ​ហើយ​សកម្មជន​កំពុង​នៅ​ក្នុងស្រុក​ដូច្នេះ​ហើយ​វា​ផ្ទុយ​បរិបទ​ជាមួយ​គ្នា​រវាង​ប្រធាន និង​សមាជិក ។ អី​ញ្ចឹ​ង​ទេ រាល់​ការ​អំពាវនាវ​របស់​មេ​ហ្នឹង​មិន​អាច​ធ្វើ​ឲ្យ​សមាជិក ឬ​សកម្មជន​ខ្លួន​ស្តាប់ និង​អនុវត្ត​តាម​នោះ​ទេ ។

ទាក់ទង និង​ការ​អំពាវនាវ​របស់​ទណ្ឌិត​សម រ​ង្ស៊ី​នេះ​ដែរ នៅ​ពេល​កន្លង​មក​ក្រសួងមហាផ្ទៃ​ក៏​បាន​ចេញ​សេចក្តី​ព្រមាន​មួយ​ដល់​គណបក្ស​នយោបាយ​ណា​ដែល​មានការ​ពាក់ព័ន្ធ​នឹង​ទណ្ឌិត​សម រ​ង្ស៊ី​ផង​ដែរ​នឹង​រង​ទោស​តាម​ច្បាប់​កំណត់ ។ ត្រង់​ចំណុច​នេះ ឯកឧត្តម​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​អះអាង​ថា ទោះបីជា​ទណ្ឌិត​សម រ​ង្ស៊ី​យ៉ាង​ក្តី​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​យក​តាម​ការ​អះអាង​តាម​សម្តី​ធ្វើ​ជា​គោល​នោះ​ទេ គឺ​យើង​យក​តាម​អំពើ​ប្រព្រឹត្តិ​ដែល​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់ ។ ហើយ​ការ​ព្រមាន​របស់​ក្រសួងមហាផ្ទៃ គឺ​អនុវត្ត​បាន​ត្រឹមត្រូវ​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ។

ឯកឧត្តម​គូសបញ្ជាក់​ថា​៖«​អីចឹង​ទេ ទោះបី​ទណ្ឌិត​អំពាវនាវ​យ៉ាងណា​ក្តី ឬ​បែប​ណា​ក្តី​ក៏​មិន​អាច​គេច​រួច​អំពី​ផ្លូវច្បាប់​ដែរ បើសិនណា​ទ​ង្វើ និង​សកម្មភាព​របស់​គាត់​អនុវត្តន៍​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​» ។

អ្នកនាំពាក្យ​បាន​អះអាង​ថា ចំពោះ​ការ​អំពាវនាវ​របស់​ទណ្ឌិត សម រ​ង្ស៊ី​ឲ្យ​គណបក្ស​ក្នុងស្រុក​រួបរួម​បែប​នេះ គឺជា​ដែន​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​ដែល​ជា​អ្នកគ្រប់គ្រង​គណបក្ស​នយោបាយ​នានា​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ។ បើសិន​ក្រសួងមហាផ្ទៃ​រក​ឃើញ​ថា ទណ្ឌិត ឬ​គណបក្ស​ណា​ពាក់ព័ន្ធ​នឹង​ទណ្ឌិត​មានការ​ពាក់ព័ន្ធ​ជាមួយ​នោះ ក្រសួងមហាផ្ទៃ​មាន​សិទ្ធិ​ស្នើ​ទៅ​តុលាការ​កំពូល​ពិនិត្យ​ករណី​នេះ​ដែរ​មាន​ចែង​ក្នុង​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ