អាសូរណាស់! លោកយាយ១រូបអង្គុយត្រាំទឹកស្អុ.យ បេះដៃកំប្លោកចិញ្ចឹមជីវិត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ពិតជាគួរឱ្យអាណិតអាសូរពន់ពេក មិនថាម្ដាយគេ ម្ដាយយើង មិនថាលោកយាយ
រាជធានីភ្នំពេញ ៖ ពិតជាគួរឱ្យអាណិតអាសូរពន់ពេក មិនថាម្ដាយគេ ម្ដាយយើង មិនថាលោកយាយ
រាជធានីភ្នំពេញ ៖ ពិតជាគួរឱ្យអាណិតអាសូរពន់ពេក មិនថាម្ដាយគេ ម្ដាយយើង មិនថាលោកយាយគេ លោកយាយយើង នៅពេលឃើញស្ថានភាពរបស់ពួកគាត់ស្ថិតក្នុងវ័យចាស់ជរាគ្មានអ្វីទីពឹង មានតែត្រូវខំប្រឹងដោយខ្លួនឯង តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីរកកម្រៃចិញ្ចឹមជីវិត ។
ជាក់ស្តែង តាមរយៈការបង្ហោះឃ្លីបវីដេអូមួយរបស់លោកផន ផល្លា ប្រធានមណ្ឌលមែកឈើ កាលពីយប់ថ្ងៃទី២៥ មីនា ឆ្នាំ២០២៤ បានបង្ហាញអំពីលោកយាយមួយរូបកំពុងអង្គុយត្រាំក្នុងប្រឡាយទឹកស្អុយក្រោមកម្ដៅថ្ងៃក្ដៅហែង ដោយមានទំពក់ ជាឈើឫស្សី មួយសម្រាប់ថ្ពក់កាយកំប្លោក ដើម្បីបេះដៃកំប្លោកចងជាបាច់ៗយកទៅលក់ បានប្រាក់កម្រៃពី៦ទៅ័៧ពាន់រៀល ដើម្បីចិញ្ចឹមជីវិត ។
នៅក្នុងឃ្លីបវីដេអូនោះ លោកផន ផល្លា បានរៀបរាប់ឱ្យដឹងថា នៅពេលដែលរូបលោកធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឡើងពីភ្នំពេញទៅបែកចាន ក៏ប្រទះឃើញនៅក្នុងប្រឡាយឃើញលោកយាយម្នាក់កំពុងតតិបតតុបមែនទែន ។ ពីដំបូងឡើយ ស្មានតែមានរឿងអ្វី ឬមានអ្នកណាធ្លាក់ទឹក និងខ្លាចមានគ្រោះថ្នាក់ផ្សេងៗ លុះពេលរូបលោកចុះទៅមើលក៏ឃើញលោកយាយកំពុងកាយបេះកំប្លោក អំឡុងពេលនឹងគឺមេឃកំពុងតែក្ដៅចែសតែម្ដង ។
ជួបជាមួយលោកផន ផល្លា លោកយាយបានរៀបរាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃ គាត់តែងតែដើរពីប្រឡាយមួយទៅប្រឡាយមួយ ដើម្បីរកបេះដៃកំប្លោក ដោយការកាយបែបនេះ និងចុះត្រាំទឹកប្រឡាយត្រឹម.កក៏មាន ត្រឹមទ្រូងក៏មាន ត្រឹមចង្កេះក៏មាន ដើម្បីបេះដៃកំប្លោកយកទៅលក់ ហើយក្នុង១បាច់ គឺគាត់លក់បាន១ពាន់រៀលដែរ ។
លោកយាយបានបន្តថា បើគាត់មិនខំរករបរនេះទេ មិនដឹងថារកអីនោះទេ ព្រោះថា វ័យគាត់ជាង៧០ឆ្នាំហើយ ដោយរស់នៅអត់មានកូនចៅណាជាទីពឹងនោះទេ អ៊ីចឹងហើយមានតែប្រឹងដោយខ្លួនឯងយ៉ាងតតិបតតុប គ្រប់សព្វបែបយ៉ាងទាំងអស់ ដើម្បីលក់បាន កម្រៃ ក្នុងថ្ងៃបានប្រាក់៦ទៅ៧ពាន់រៀលដែរ ។
លោកផន ផល្លា បានរៀបរាប់ឱ្យដឹងថា ឃើញស្ថានភាពលោកយាយនៅត្រាំទឹកស្អុយនឹង មើលទៅខ្លាចចិត្តមែនទែន ឃើញស្ថានភាពលោកយាយបែបនេះ វាពិតគួរឱ្យអាសូរណាស់ សម្រាប់ចាស់ជរាខ្លះ ដែលលោកមានវ័យចាស់ណាស់ទៅហើយ ប៉ុន្តែអត់មានទីពឹងអ្វីផ្សេងៗ មានតែត្រូវប្រឹងដោយខ្លួនឯង តស៊ូធ្វើអ្វីដែលខ្លួនអាចធ្វើបាន គ្រាន់បានកម្រៃខ្លះ គ្រាន់ចិញ្ចឹមជីវិត ។
ក្រោយមានការបង្ហោះវីដេអូអំពីលោកយាយ១រូបខាងលើអង្គុយត្រាំប្រឡាយទឹកស្អុយ បេះដៃកំប្លោក ដើម្បីចិញ្ចឹមជីវិតរួចមក គេសង្កេតឃើញអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន បង្ហាញក្ដីអាណិតអាសូរលោកយាយជាពន់ពេក និងសុំឱ្យមានការជួយជនជរាផងដែរ ៕
ចែករំលែកព័តមាននេះ