ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្សិលមិញ នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ បង្ក្រាប​បទល្មើស​៣៦​ករណី ឃាត់ខ្លួន​ជាង​៨០​នាក់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទដ្ឋាន​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៤ នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ទូទៅ​បាន ៣៦​ករណី ដោយ​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​ចំនួន…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទដ្ឋាន​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៤ នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ទូទៅ​បាន ៣៦​ករណី ដោយ​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​ចំនួន ៨៥​នាក់ ចាត់​នីតិវិធី​តាម​ច្បាប់ ។

លោក ទូច សុ​ឃៈ (​សុខៈ​) អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤​ថា នគ​បាល​ជាតិ​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​បទល្មើស​នេះ មាន​ករណី​ព្រហ្មទណ្ឌ បង្ក្រាប​បាន​ចំនួន ៩​ករណី ឃាត់ខ្លួន​បាន​១៦​នាក់​។ ករណី​ព្រហ្មទណ្ឌ រួម​មាន អំពើ​ហិ​.​ង្សា​៣​ករណី លួច​២​ករណី ឃា​.​ត​កម្ម​២​ករណី អំពើ​ប្លន់​១​ករណី និង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​១​ករណី​។ អំពើ​ទាំងនេះ បាន​កើតឡើង​ក្នុងភូមិ​សាស្ត្រ ៧ រាជធានី​ខេត្ត ដូច​ជា រាជធានី​ភ្នំ ព្រះ​សីហ​នុ សៀមរាប ព្រៃវែង កំពង់ធំ ត្បូងឃ្មុំ និង ខេត្តពោធិ៍សាត់ ។

ចំណែកឯ ករណី​គ្រឿងញៀន​វិញ អ្នកនាំពាក្យ​រង បន្ត​ថា ក្នុង​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន សមត្ថកិច្ច​បង្ក្រាប​បាន ២០​ករណី ឃាត់ខ្លួន​បាន ៥០​នាក់​។ ករណី​ទាំងនេះ បាន​កើតឡើង​ក្នុងភូមិ​សាស្ត្រ ៨​រាជធានី​ខេត្ត រួម​មាន ភ្នំពេញ កណ្ដាល ព្រៃវែង កំពត កំពង់ធំ ពោធិ៍សាត់ ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ។

ចំពោះ​សកម្មភាព​ក្មេង​ទំនើង​វិញ នគរបាល​ជាតិ បង្ក្រាប​បាន​៣​ករណី ឃាត់ខ្លួន​៤​នាក់​។ អ្នកនាំពាក្យ​រង បន្ត​ថា កើត​មាននៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ខេត្តពោធិ៍សាត់​។ នៅ​ថ្ងៃ​ដដែល​នេះ​ដែរ នគរបាល​ជាតិ ក៏​បាន​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ខេត្តកំពត ចំនួន​៤​ករណី ឃាត់ខ្លួន​១៥​នាក់​។ ក្នុង​នោះ ចាត់វិធានការ​ច្បាប់ ពោល​គឺ​កសាង​សំណុំ រឿង​១​ករណី (​ល្បែងភ្នាល់​តាម​Internet) បញ្ជូន​ខ្លួន​ជនល្មើស​ចំនួន​១​នាក់​។ ករណី​នេះ​កើតឡើង​នៅ ខេត្តកណ្ដាល​។ ក្រៅពី​នេះ បាន​ចាត់វិធានការ​រដ្ឋបាល​ចំនួន​៣​ករណី ពោល​គឺ អប់រំ​ណែនាំ​និង​ធ្វើ កិច្ចសន្យា​បញ្ឈប់​សកម្ម​ប្រព្រឹត្តិ​ចំនួន​១៤​នាក់​។ ករណី​នេះ កើតឡើង​នៅ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ។

លោក​បាន​អះអាង​ថា ការ​បង្ក្រាប​បទល្មើស​ទូទៅ គឺជា​ទិស​ដៅ​អាទិភាព ក្នុង​ចំណោម​ទិស​ដៅ អាទិភាព​ទាំង​៦ ដែល​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​ចេញ​កាលពីដើម​អាណត្តិ​ទី​៧​នេះ តាម​គោលការណ៍ «​សម្អាតផ្ទះ​យើង​» របស់​សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី និង​ទស្សនៈ​របស់​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី «​អ្វី​ៗ​ធ្វើ​ដើម្បី ផ្ដល់​ភាព​កក់​កៅ្ត​ជូន​ប្រជាពលរដ្ឋ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ