ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​លួច​ជីកដី​បឹងបិទ​បាយយក​អាចម៍ដី​លក់​រាល់ថ្ងៃ តែអាជ្ញាធរ​ឃុំ​ឆ្លើយ​ថា​«អត់​ដឹង» ​

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ បឹង​បិទ​បាយ​ គឺជា​បឹង​ធម្មជាតិ​មួយ​ដែល​មាន​ទំហំ​ប្រមាណ​​​មួយ​ហិច​តា ស្ថិត​នៅ​ក្នុងភូមិ​រោង​ដំរី ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ បច្ចុប្បន្ន​បឹង​នេះ​កំពុង​ត្រូវ​បាន​ក្រុម​ឈ្មួញជីកដី​ដឹក​ជញ្ជូន​យក​ទៅ​លក់​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ការ​រំខាន​ពី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណា​ឡើយ​…

ខេត្ត​ព្រៃវែង ៖ បឹង​បិទ​បាយ​ គឺជា​បឹង​ធម្មជាតិ​មួយ​ដែល​មាន​ទំហំ​ប្រមាណ​​​មួយ​ហិច​តា ស្ថិត​នៅ​ក្នុងភូមិ​រោង​ដំរី ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ បច្ចុប្បន្ន​បឹង​នេះ​កំពុង​ត្រូវ​បាន​ក្រុម​ឈ្មួញជីកដី​ដឹក​ជញ្ជូន​យក​ទៅ​លក់​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ការ​រំខាន​ពី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណា​ឡើយ​ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​បឹង​បិទ​បាយ​នេះ បាន​រៀបរាប់​ប្រាប់​ថា ដើមហេតុ​ដំបូង​គឺ​ព្រះ គ្រូ​ចៅអធិការ​វត្ត​វិហារ​ធំ ជា​អ្នក​ស្នើ​សុំ​ទៅ​ខាង​អាជ្ញាធរ អោយ​ខាង​គ្រឿងចក្រ​ឈ្មួញ ចូល​ជីក​យក​អាចម៍ដី​ពី​ក្នុង​បឹង​បិទ​បាយ មក​ចាក់​ពង្រីក​ដី​វត្ត ប៉ុន្តែ​ក្រោយ​ពី​ចាក់​ដី​វត្ត​ពេញ​ ហើយគ្រឿងចក្រ​ទាំងនោះ​មិន​បាន​បញ្ឈប់​សកម្មភាព​ទេ គឺ​គេ​នៅ​តែ​បន្ត​ចូល​ទៅ​ជីកដី​បឹង យក​អាចម៍ដី​ដឹក​ទៅ​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ មួយ​ថ្ងៃមួយ​ថ្ងៃ​រាប់រយ​ឡាន​។

ពលរដ្ឋ​ដដែល​នេះ​បាន​បញ្ជាក់​ប្រាប់​ថា សកម្មភាព​ក្រុម​ឈ្មួញ​ជីកដី​បឹង​បិទ​បាយ ដឹក​លក់​រាល់​ថ្ងៃនេះ​បាន​បង្ក​នៅ​ផល​ប៉ះពាល់​ជា​ច្រើន ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ ដោយសារ​តែ​ពួក​គេ​មិន​បាន​ស្រោច​ទឹក​លើ​ផ្លូវ​ដែល​ពួក​គេ​ឆ្លងកាត់​នោះ​ឡើយ ជា​ហេតុ​ធ្វើ​ឱ្យ​ដី​ហុយ​ទ្រលោម​គ្របដណ្ដប់​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ប៉ះពាល់​ដល់​សុខភាព និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជា​ខ្លាំង​។ ជា​ពិសេស​ផ្លូវ​ដែល​ពួក​គេ​ដឹក​ជញ្ជូន​ដី​យក​ទៅ​លក់​នោះ ក៏​បែក​ខូច​ខ្ទេចខ្ទី​អស់ ហើយ​ពួក​គេ​មិន​បាន​ជួយ​ជួសជុល​នោះ​ទេ​។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ​ លោក ប្រាក់ មឿ​ន ជំទប់​ទី​1 ឃុំ​ជើងភ្នំ បាន​បញ្ជាក់​ប្រាប់​ថា រឿង​ក្រុម​ឈ្មួញ​ជីកដី​បឹង​បិទ​បាយ​យក​ទៅ​លក់​នេះ «លោក​មិន​បានដឹង​នោះ​ទេ» ព្រោះ​មិន​ដែល​បាន​ចុះ​ទៅ​មើល លោក​គ្រាន់តែ​ដឹង​ថា ព្រះសង្ឃ​វត្ត​វិហារ​ធំ ជា​អ្នក​ស្នើ​សុំ​ឲ្យ​ជីកដី​បឹង​បិទ​បាយ យក​អាច​ន៍​ដី​មក​ចាក់​វត្ត ហើយ​បញ្ហា​នេះ​គឺ​អាជ្ញាធរ​ស្រុក ជា​អ្នក​ចាត់ចែង ហើយ​មិន​បាន​ឲ្យ​ឃុំ​ចូលរួម​នោះ​ទេ
អ​ញ្ចឹ​ង​ហើយ​ទើប​ឃុំ​មិនដឹង​។

ដោយឡែក​ លោក ឡាយ សំ​អឿ​ន អភិបាលស្រុក​បាភ្នំ នៅ​ព្រឹក​ថ្ងៃ​ទី២៥ មីនា នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព ទូរ​សព្ទ័​ទៅ​សួរ​លោក​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា «លោក​កំពុង​ជាប់​ប្រជុំ​ក្រុមប្រឹក្សា ដូច្នេះ​មិន​អាច​ធ្វើការ​បំភ្លឺ​ជូន​បាន​ឡើយ​» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ