ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសកម្ពុជាម្នាក់ធ្វើអង្គរក្សប្រធានាធិបតីអាមេរិក៤ជំនាន់

1 ខែ មុន

បុរស​ខ្មែរ​មួយ​រូប​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ដែល​មាន​មាឌ​មាំ​ពោរពេញ​ដោយ ថាមពល បាន​ធ្វើ​ជា​អតីត​កងការពារ​ប្រធានាធិបតី​អា​មេ​រិ​ករ​ហូត​ដល់​ទៅ​៤​ជំនាន់ ។ បុរស​ម្នាក់​នេះ ត្រូវ​បាន​គេ​ដឹង​ថា គឺ​លោក អូន ប៊ុ​ន​ឡឺត…

បុរស​ខ្មែរ​មួយ​រូប​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ដែល​មាន​មាឌ​មាំ​ពោរពេញ​ដោយ ថាមពល បាន​ធ្វើ​ជា​អតីត​កងការពារ​ប្រធានាធិបតី​អា​មេ​រិ​ករ​ហូត​ដល់​ទៅ​៤​ជំនាន់ ។

បុរស​ម្នាក់​នេះ ត្រូវ​បាន​គេ​ដឹង​ថា គឺ​លោក អូន ប៊ុ​ន​ឡឺត ដែល​ជា​អតីត​កុមារ​កម្ពុជា ដែល​កើត​នៅ​ក្នុង​ត្រកូល​ជា​មន្ត្រី​យោធា ហើយ​ឪពុក​ត្រូវ​បាន​ស​ម្លា​.​ប់​ដោយ​ខ្មែរក្រហម និង​មានឱកាស​អាច​ធ្វើ​ដំណើរ​មក​រស់នៅ​សហរដ្ឋអាមេរិក​ដំបូង នៅ​ក្នុង​ឆ្នាំ​១៩៨៣ ដោយ​បាតដៃ​ទទេរ ហើយ​សូ​ម្បី​តែ​ភាសា​អង់គ្លេស​ក៏​លោក​មិន​ចេះ​ផង​ដែរ ។ បុរស​អា​មេ​រិ​ក​កាំ​ង​ដើម​កំណើត​ខ្មែរ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​បម្រើ​ជា​កងការពារ​ប្រធានាធិបតី​អា​មេ​រិ​ក​ចំនួន​៤ សម័យកាល រហូត​ដល់​លោក​ចូល​និវត្តន៍ កាលពី​ចុងឆ្នាំ​២០២៣ កន្លង​ទៅ ដោយ​បម្រើ​ការងារ​បែប​នេះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ ។

លោក​ធ្លាប់​បាន​អះអាង​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្រៅប្រទេស​ថា លោក​បាន​ចូលរួម​ចំណែក ការពារ​ប្រធានាធិបតី​អា​មេ​រិ​ក​៤​រូប ដែល​រួម​មាន លោក ច​ច ដា​ប់បែល​យូ ប៊ូ​ស​, លោក បា​រ៉ា​ក់ អូ​បា​ម៉ា​, លោក ដូ​ណា​ល់ ត្រាំ និង​ចុង​ក្រោយ​ដែល​លោក​ចូល​និវត្តន៍ គឺ​លោក ចូ បៃ​ដិ​ន ។

លោក អូន ប៊ុ​ន​ឡឺត ក៏​ធ្លាប់​បាន​អះអាង​ផង​ដែរ​ថា លោក​មាន​បំណង​ចង់​យក​បទ​ពិសោធន៍ និង​ចំណេះដឹង​ដែល​លោក​ទទួល​បាន​ពី​ការងារ​របស់​លោក ដើម្បី​មក​ជួយ​ស្រុក​កំណើត​ដោយ​ធ្លាប់​បាន​បម្រើ​កិច្ចការ​សង្គម​ដែល​ធ្វើការ​ជាមួយនឹង​ក្រុម​ក្មេង​ជនជាតិ​មក​ពី​អាស៊ី និង​នៅ​ក្រសួងយុត្តិធម៌​អា​មេ​រិ​ក ហើយ​ក៏​ធ្លាប់​ស្ម័គ្រចិត្ត​ធ្វើ​ទាហាន ប៉ុន្តែ​មិន​ជាប់​បែរជា​ជាប់​មក​ធ្វើ​ជា​កងការពារ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ។

ពាក់ព័ន្ធ​នឹង​គោលបំណង​នេះ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ លោក អួន ប៊ុ​ន​ឡឺត ក៏​បាន​ធ្វើ​ដំណើរ មក​កាន់​ប្រទេស​កម្ពុជា ហើយ​លោក​ក៏​បាន​យក​ថវិកា​មួយ​ចំនួន​ដែល​លោក​សន្សំ និង​ប្រមូល បាន​ពី​ការ​លក់​សៀវភៅ​ដែល​លោក​សរសេរ​អំពី​ជីវិត​របស់​លោក​មក​ជួយ​កុមារ​ងាយ​រង​គ្រោះ នៅ​កម្ពុជា ។ សៀវភៅ​ដែល​លោក​បាន​ចងក្រង​នេះ លោក​សរសេរ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណងជើង​ថា «A REFUGEE’S AMERICAN DREAM: From the Killing Fields of Cambodia to the U.S. Secret Service» ហើយ​បច្ចុប្បន្ន គឺ​កំពុង​តែ​រក​អ្នកបកប្រែ​ជា​ភាសា​ខ្មែរ និង​ភាសា​ជប៉ុន ពីព្រោះ​ទីនោះ​ក៏​មាន​បងប្អូន​ខ្មែរ​ច្រើន​រស់នៅ​ដែរ ។

លោក​បាន​ប្រាប់​សារព័ត៌មាន​កន្លង​មក​ថា ពាក់ព័ន្ធ​នឹង​ដំណើរ​ជីវិត​របស់​លោក​នេះ គឺ​មាន​ក្រុម ហ៊ុន​ផលិតភាព​យន្ត​អា​មេ​រិ​ក ដូច​ជា Netflix ជាដើម​ចាប់អារម្មណ៍​ចង់​យក​ផលិត​ជា​ខ្សែរ​ភាពយន្ត ។ នៅ​ក្នុង​ដំណើរ​របស់​លោក​មក​កាន់​កម្ពុជា​នោះ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មី​ៗ​លោក​ក៏​មានឱកាស​ចូល​ជួប លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។

ក្នុង​ជំនួប​សម្ដែង​ការ​គួរសម​នេះ អតីត​កងការពារ​ប្រធានាធិបតី​អា​មេ​រិ​ក​រូប​នេះ​ក៏​បាន​ជម្រាប​ជូន​លោក ឧបនាយករដ្ឋមន្ត្រី​នូវ​គោលបំណង និង​ឆន្ទៈ​ក្នុង​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​មក​ទាំង​ចំណេះដឹង និង​បទ​ពិសោធន៍​ដែល​លោក​មាន​យក​មក​ជួយ​ប្រទេស​កម្ពុជា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ជីវិត​ការងារ​របស់​លោក​បាន​បង្ហាញ​ថា ជនជាតិ​ខ្មែរ គឺ​មិន​អន់​ទេ​។ ពេល​ខ្លះ វា​គ្រាន់តែ​ជា​បញ្ហា​ឱកាស​តែ​ប៉ុណ្ណោះ ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ