ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ៖ ផ្លូវ​ជនបទ​ជាង​៥​ម៉ឺន​គីឡូម៉ែត្រ ​ប្រជាពលរដ្ឋ​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​រួច​ហើយ​

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ ក្នុង​ការ​ធ្វើ​ហេ​ដ្ឋ​រ​ចត​នា​សម្ព័ន្ធ ជូន​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ ក្នុង​ការ​ធ្វើ​ហេ​ដ្ឋ​រ​ចត​នា​សម្ព័ន្ធ ជូន​ប្រជាពលរដ្ឋ ដែល​បច្ចុប្បន្ន​នេះ ផ្លូវ​ជនបទ បាន​កំពុង​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ក្នុង​ការ​ដឹក​ទំនិញ ទៅ​កាន់​ទីផ្សារ​បាន​ស្រួល ខណៈ​ផ្លូវ​ជនបទ​មាន​ជាង​៥​ម៉ឺន​គីឡូម៉ែត្រ ។

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៤ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ផ្លូវ​ជនបទ​កម្ពុជា មាន​ជាង​៥​ម៉ឺន​គីឡូម៉ែត្រ ស្មើ​៧៤% នៃ​ផ្លូវ​សរុប នៅ​ទូ​ទាំង​ប្រទេស ដែល​ជា​ពិត​ណាស់ វា​មិន​ទាន់​ក្លាយជា​ផ្លូវ ដែល​គ្រប​ដោយ​បេតុង ឬ​កៅស៊ូ វា​មាន​ផ្លូវ​ជា​ច្រើន​ជា​ផ្លូវលំ ដីក្រហម នៅឡើយ ។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖ «​ផ្លូវ​ជនបទ ដែល​ត​ភ្ជាប់​ជាង​៥​ម៉ឺន​គីឡូម៉ែត្រ​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​សកម្មភាព​សេដ្ឋកិច្ច រួច​ហើយ​។ ប្រជាពលរដ្ឋ អាច​ដឹក​កសិផល​រក​ទីផ្សារ ធ្វើ​ដំណើរ​ឆ្លងកាត់​ទទួល​បាន​សេវា​សុខាភិបាល រៀនសូត្រ ភ្ជាប់​ពី​តំបន់​ដាច់​ស្រយាល​ទៅ ទីក្រុង​។ អ៊ីចឹង​ការ​ធ្វើ​ជាង ៥​ម៉ឺន​គីឡូ​នេះ មិន​តិច​ទេ​! អាហ្នឹង បើ​ជុំវិញ​ផែនដី​ចង់​មួយ​ជុំ​ហើយ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ជា​ការ​ពិត​ណាស់ ផ្លូវត្រូវ​បាន​ធ្វើ​ជា​កង់​ៗ ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ហើយ​នៅ​ពេល​ខាង​មុខ​ទៀត ពោល​គឺ​នៅ​ពេល​មាន​លទ្ធភាព​ជាក់ស្តែង នឹង​ធ្វើ​ជា​បន្តបន្ទាប់​ទៀត ។

សម្តេច​បាន​បញ្ជាក់​ថា ៖ «​នៅ​ពេល​យើង​មាន​លទ្ធភាព​យើង​ប្រែក្លាយ​ធ្វើ​ផ្លូវ​ជា​ពី​ដីក្រហម ទៅ​ជា​ផ្លូវ​កៅស៊ូ ឬ​ផ្លូវ​បេតុង ហើយ​កន្លែង​ខ្លះ​ពលរដ្ឋ​គាត់​អត់​សុំ​ផ្លូវ​កៅស៊ូ​ទេ គាត់​សុំ​ផ្លូវ​បេតុង​តែ​ម្តង ព្រោះ​វា​មាន​ភាព​ធន់​បាន​យូរ​» ។

សម្តេច​ធិ​បតី បាន​អះអាង​ថា ទាំង​សមិទ្ធិ​ផល ដែល​មាន​កន្លង​មក និង​សមិទ្ធិ​ផលរ បស់​ពេល​៦​ខែ​មកនេះ រាជរដ្ឋាភិបាល នឹង​ខិតខំ​ធ្វើ​បន្ថែម​ទៀត​។ ព្រោះថា តម្រូវការ​មាន​ច្រើន ជា​ពិសេស​នោះ នៅ​តំបន់​ថ្មី​ៗ ដែល​ទើបនឹង​បើក​ឲ្យ​ដំណើរការ​។ ជាក់ស្តែង​នោះ តំបន់​ដែល​ធ្លាប់​ជា​កន្លែង​សមរភូមិ ហើយ​បាន​ដោះ​មីន​រួច យើង​ត្រូវធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​ស្អាត ។

សម្តេច​បន្ថែម​ថា ធ្វើការ​អភិវឌ្ឍន៍​នោះ ត្រូវ​តែ​ផ្តោត​លើ​បញ្ហា​ទឹក​ស្អាត និង​អនាម័យ​។ កិច្ច​ការងារ​នេះ ធ្វើ​បាន​ច្រើន​នា​ពេល​កន្លង​មក គ្រាន់តែ​របាយការណ៍​របស់​រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​អណ្តូងស្នប់​មាន​ជាង ៦៣​ម៉ឺន​អណ្តូងស្នប់ ស្រះ​ទឹក​សហគមន៍ មាន​ជាង​១​ម៉ឺន​កន្លែង ស្ថានីយ៍​ផលិត​ទឹក​សម្រាប់​សហគមន៍​មាន​ចំនួន​១៤០​កន្លែង ប្រព័ន្ធ​ចែកចាយ​ទឹក​ស្អាត អាង​ទឹកភ្លៀង និង​កន្លែង​ផ្សេង​ៗ​ទៀត​សម្រាប់​ជួយ ប្រជាពលរដ្ឋ​មានទឹក​ស្អាត ប្រើប្រាស់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ