ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ដ៏​ជំនាញ​ចេញពី​ក្រុងភ្នំពេញ​មក​ធ្វើ​សកម្មភាព​​តាម​បណ្ដា​ខេត្ត តែ​​អស់លក្ខណ៍​ពេល​នេះ

1 ខែ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី លក ញ៉ា​វ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​ព័ត៌មាន​ករណី​ចោរលួច​កាត់​ខ្សែភ្លើង​ជា​ច្រើន​កន្លែង​តាម​បង្គោល​ត្រង់​ស្វ័​រ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត នា​ពេល​កន្លង​មក ក៏​បាន​ដាក់​បញ្ជា​ឱ្យ​កងកម្លាំង​នគរបាល​ក្រុង​កំពត​,…

ខេត្តកំពត ៖ បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី លក ញ៉ា​វ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​ព័ត៌មាន​ករណី​ចោរលួច​កាត់​ខ្សែភ្លើង​ជា​ច្រើន​កន្លែង​តាម​បង្គោល​ត្រង់​ស្វ័​រ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត នា​ពេល​កន្លង​មក ក៏​បាន​ដាក់​បញ្ជា​ឱ្យ​កងកម្លាំង​នគរបាល​ក្រុង​កំពត​, ក្រុង​បូកគោ និង​ស្រុក​ទឹកឈូ ចេញ​ល្បាត​ជា​ប្រចាំ​តាម​គោលដៅ ដែល​មាន​ត្រង់​ស្វ័រ ​ ក្នុងស្រុក​ក្រុង​ទាំង​៣​ខាងលើ ។

លុះ​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៤ កម្លាំង​អធិការ​នគរបាល​ក្រុង​កំពត​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​រៀបចំ​កាត់​ខ្សែភ្លើង​នៅ​ត្រង់​ហ្វ​រ​មួយ​កន្លែង​មែន ស្ថិត​ត្រង់​ចំណុច​សាលា​អនុ​វិទ្យាល័យ​ឌី​បុក មហា​សាមគ្គី​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពុងបាយ ក្រុង​កំពត ក៏​បាន​ឃាត់ខ្លួន​ជន​សង្ស័យ រួម​និង​វត្ថុ​តាង​សម្រាប់​ធ្វើ​សកម្មភាព​កាត់​ខ្សែភ្លើង ដើម្បី​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត ។

ប្រភព​ព័ត៌មាន​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​សមត្ថកិច្ច​សាកសួរ​ជន​សង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា កន្លង​មក រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​នៅ​តាម​ត្រង់​ហ្វ័​រ​នៅ​ទីក្រុង​ភ្នំពេញ​ជា​ច្រើន​កន្លែង​ស្ទើរតែ​រាប់​ភ្លេច​ទៅ​ហើយ តែ​ដោយសារ​បច្ចុប្បន្ន​នៅ​ក្រុងភ្នំពេញ​កម្លាំង​នគរបាល​រាជធានី​ច្រើន​ពេក ខ្លួន​ពិបាក​លួច​កាត់​ខ្សែភ្លើង​ក៏​ចេញ​មក​លួច​កាត់​តាម​ខេត្ត​ទៅ ដូច​ជា​ខេត្តតាកែវ ខេត្ត​ព្រះ​សីហ​នុ និង​ក្រោយមក​ទើប​ចូល​ទៅ​លួច​កាត់​ខ្សែភ្លើង​តាម​ត្រង់​ស្វ័​រ ក្នុងស្រុក​ទឹកឈូ និង​ក្រុង​កំពត នា​ពេល​ថ្មី​ៗ​នេះ​សរុប​ចំនួន​១១​លើក​រួច​មក​ហើយ ។

ពេល​នោះ សមត្ថកិច្ច​ក៏​បាន​នាំ​ជនសង្ស័យ​ទៅ​ចង្អុល​នៅ​ចំណុច​បង្គោល​ត្រង់​ស្វ័​រដែ​ល​ខ្លួន​គេ​បាន​ធ្វើ​សកម្មភាព​កាត់​ខ្សែភ្លើង​ទាំង​១១​ករណី នៅ​ក្នុងស្រុក​ទឹកឈូ​និង​ក្រុង​កំពត​ផង​ដែរ ។ ក្រោយមក ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ទៀត​ថា នៅ​ពេល​ខ្លួន​កំពុង​រៀបចំ​បម្រុង​កាត់​ខ្សែភ្លើង​ជិត​សាលា​អនុ​វិទ្យាល័យ​មួយ​ក្នុង​ក្រុង​កំពត ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ក្រុង​កំពត​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្ដង ។

ប្រភព​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត​ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ដែល​មាន​ជំនាញ​លួច​កាត់​ខ្សែភ្លើង​យ៉ាង​សកម្ម​នៅ​ក្រុងភ្នំពេញ​និង​ខេត្តកំពត​នេះ មានឈ្មោះ ម៉ៅ ព្រឹក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ជម្ពូ​វ័​ន្ត​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ចំពោះ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​រឹបអូស​មាន​ម៉ូតូ​ម៉ា​កនិច​, ពណ៌​.​ស​មួយ​គ្រឿង​, កន្ត្រៃ​កាត់​ដែក​មួយ​, កាំបិត​ផ្លែ​ឡា​ម​មួយ ក្រោយ​ពី​សាកសួរ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ