ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បង្ក្រាប​បទល្មើស​៣៥​ករណី ​ឃាត់ខ្លួន​៧៥​នាក់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទដ្ឋាន​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​១៧​ខែមីនា ឆ្នាំ​២០២៤ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ទូទៅ​បាន​៣៥​ករណី ដោយ​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ ចំនួន​៧៥​នាក់ ចាត់​នីតិវិធី​តាម​ច្បាប់​បន្ត…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទដ្ឋាន​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​១៧​ខែមីនា ឆ្នាំ​២០២៤ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ទូទៅ​បាន​៣៥​ករណី ដោយ​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ ចំនួន​៧៥​នាក់ ចាត់​នីតិវិធី​តាម​ច្បាប់​បន្ត ។ នេះ​បើ​តាម​អ្នក​នាំពាក្យ​រង​ក្រសួងមហាផ្ទៃ ។

លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បញ្ជាក់​តាម​ប​ញ្តា​ញ​សង្គម​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៤ ថា សមត្ថកិច្ច​បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ទូទៅ​បាន​៣៥​ករណី ដោយ​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​ចំនួន​៧៥​នាក់​ចាត់​នីតិវិធី​តាម​ច្បាប់​បន្ត ។ ករណី​ព្រហ្មទណ្ឌ​បង្ក្រាប​បាន​ចំនួន​១០​ករណី ឃាត់ខ្លួន​បាន​១៣​នាក់ ។

ករណី​ព្រហ្មទណ្ឌ រួម​មាន​លួច ឆបោក និង​អំពើ​ហិង្សា​ជាដើម ។ ជា​ការ​កត់សម្គាល់ ជា​កម្រិត​បទល្មើស​​ម​ជ្ឈឹ​ម​ពុំ​មាន​បទល្មើស​ថ្នាក់​ឧក្រិដ្ឋ​ទេ ។ ចំណែកឯ​ករណី​គ្រឿងញៀន​វិញ អ្នកនាំពាក្យ​រង​បន្ត​ថា ក្នុង​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន សមត្ថកិច្ច​បង្ក្រាប​បាន​១៥​ករណី ឃាត់ខ្លួន​បាន​៣៣​នាក់ និង​រឹបអូស​សារធាតុ​សង្ស័យ​គ្រឿងញៀន​ចំនួន​២០០,០៨​ក្រាម ។

អ្នកនាំពាក្យ​បាន​បន្ត​ថា ទន្ទឹម​នេះ បង្ក្រាប​ក្មេង​ទំនើង​បាន​៣​ករណី​ឃាត់ខ្លួន​៦​នាក់ ដោយ​ចាត់​វិធាន​ការ​រដ្ឋបាល ពោល​គឺ​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្ម ។ នៅ​ថ្ងៃ​ដដែល​នេះ​ដែរ នគរ​បាល​ជាតិ ក៏​បានបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ចំនួន​៤​ករណី ឃាត់ខ្លួន​១៨​នាក់ ប៉ុន្តែ​មិន​កសាង​សំណុំ​រឿង​ទៅ​តុលាការ​ទេ ត្រឹម​ចាត់វិធានការ​រដ្ឋបាល ពោល​គឺ​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្ម​ប្រព្រឹត្តិ ។

ការ​បង្ក្រាប​បទល្មើស​ទូទៅ គឺជា​ទិស​ដៅ​អាទិភាព​ក្នុង​ចំណោម​ទិស​ដៅ​អាទិភាព​ទាំង​៦ ដែល លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​ចេញ​កាលពីដើម​អាណត្តិ​ទី​
៧​នេះ តាម​គោលការណ៍ «​សម្អាតផ្ទះ​យើង​» របស់​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី និង​ទស្សនៈ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី «​អ្វី​ៗ​ធ្វើ​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​» ៕

អត្ថបទសរសេរ ដោយ