ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញគ្រា.ប់បែក និងគ្រា.ប់កាំភ្លើ.ងត្បាល់២គ្រា.ប់ ខណៈគ្រោងសង់​អគារសិក្សា​អនុ​វិទ្យាល័យ​កងមាស

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងារ​របស់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ស៊ី​ម៉ាក់ ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៤ បាន​ចុះ​ស្រាវជ្រាវ​រាវរក​គ្រា​.​ប់​មីន និង​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ នៅ​លើ​ទីតាំង​ដី​ថ្មី​ដែល​គ្រោង​សាងសង់​អគារសិក្សា​អនុ​វិទ្យាល័យ​កងមាស…

ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងារ​របស់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ស៊ី​ម៉ាក់ ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៤ បាន​ចុះ​ស្រាវជ្រាវ​រាវរក​គ្រា​.​ប់​មីន និង​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ នៅ​លើ​ទីតាំង​ដី​ថ្មី​ដែល​គ្រោង​សាងសង់​អគារសិក្សា​អនុ​វិទ្យាល័យ​កងមាស តាម​សំណូមពរ​របស់​លោក​មេឃុំ​ប្រឡាយ​មាស មេឃុំ​ផ្លូវ​ទូក និង​មេឃុំ​កំពង់ព្រះ​គគី រួម​ទាំង​អាជ្ញាធរ​ដែនដី ដែល​តម្រូវការ​សាងសង់​អគារសិក្សា ធ្វើ​អនុ​វិទ្យាល័យ ។

លោក ញ៉ែ​ម សុ​ភ័ក្ត្រ តំណាង​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង​បាន​មាន​ប្រសា​ស​ថា ដោយ​ទទួល​បាន​អំណោយ​អគារសិក្សា​សម្រាប់​កសាង​អនុ​វិទ្យាល័យ​ប្រឡាយ​មាស ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា សម្រាប់​សិស្ស សិក្សា​ចំនួន​៣​ឃុំ គឺ​ឃុំ​ប្រលាយ​មាស ឃុំ​ផ្លូវ​ទូក និង​ឃុំ​កំពង់ព្រះ​គគីរ ចូល​មក​សិក្សា ហើយ​កន្លែង​សាងសង់ គឺជា​កន្លែង​ថ្មី និង​ខ្លាច​មាន​ហានិភ័យ​បង្ក​គ្រោះថ្នាក់ ពេល​សាងសង់ អាជ្ញាធរ​មូលដ្ឋាន​ទាំង​៣ បាន​បំ​ណូ​ម​ពរ​ដល់​អង្គភាព​ស៊ី​ម៉ាក់​ចុះ​ស្រាវជ្រាវ​រាវរក​គ្រាប់​យុ​ទ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​។

ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​របស់​ក្រុម​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​ស៊ី​ម៉ាក់​បាន​រក​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រា​.​ប់ គឺ​គ្រា​.​ប់​បែក​ដៃ​១​គ្រាប់ និង​គ្រាប់​កាំ​ភ្លើ​.​ង​ត្បាល់ ៦០mm ចំនួន​១​គ្រាប់ ។ អង្គភាព​ស៊ី​ម៉ាក់​ក៏​បាន​យក​ទៅ​រក្សា​ទុក ដើម្បី​ចាត់ការ​តា​មិ​វិធី ។
នៅ​ក្នុង​ឱកាស​នោះ​ដែរ ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​ស៊ី​ម៉ាក់​ក៏​បាន​ចែក​អំណោយ​ជា​សម្ភារៈ​សិក្សា​មាន​ដូច​ខ្មៅ​ដៃ​សៀវភៅ​ជូន​ដល់​សិស្ស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ