ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊ី​ម៉ាក់​ចុះរាវរកគ្រា.ប់​យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះ ​​​ប្រទះ​ឃើញ​គ្រា.ប់បែក​និង​គ្រា.ប់កាំ.ភ្លើ.ង​ត្បាល់​

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងារ​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ស៊ី​ម៉ាក់​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៤ បាន​ចុះ​ស្រាវជ្រាវ​រាវរក​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​លើ​ទីតាំង​ដី​ថ្មី​ដែល​គ្រោង​សាងសង់​អគារ​សិក្សា​អនុ​វិទ្យាល័យ​កងមាស តាម​សំណូមពរ​របស់​លោក​មេឃុំ​ប្រឡាយ​មាស មេឃុំ​ផ្លូវ​ទូក…

ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងារ​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ស៊ី​ម៉ាក់​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៤ បាន​ចុះ​ស្រាវជ្រាវ​រាវរក​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​លើ​ទីតាំង​ដី​ថ្មី​ដែល​គ្រោង​សាងសង់​អគារ​សិក្សា​អនុ​វិទ្យាល័យ​កងមាស តាម​សំណូមពរ​របស់​លោក​មេឃុំ​ប្រឡាយ​មាស មេឃុំ​ផ្លូវ​ទូក និង​មេឃុំ​កំពង់ព្រះ​គគីរ រួម​ទាំង​អាជ្ញាធរ​ដែនដី ដែល​តម្រូវការ​សាងសង់​អគារ​សិក្សា​ធ្វើ​អនុ​វិទ្យាល័យ​។

លោក ញ៉ែ​ម សុ​ភ័ក្ត្រ តំណាង​ប្រធាន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ខេត្តកំពង់ឆ្នាំង​ មាន​ប្រសា​ស​ថា ដោយ​ទទួល​បាន​អំណោយ​​​អគារសិក្សា សម្រាប់​កសាង​អនុ​វិទ្យាល័យ​ប្រឡាយ​មាស ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា សម្រាប់​សិស្ស​សិក្សា​ចំនួន​ឃុំ គឺ​ឃុំ​ប្រលាយ​មាស ឃុំ​ផ្លូវ​ទូក និង​ឃុំ​កំពង់ព្រះ​គគីរ ចូល​មក​សិក្សា ហើយ​កន្លែង​សាងសង់​គឺជា​កន្លែង​ថ្មី​និង​ខ្លាច​មាន​ហានិភ័យ​បង្ក​គ្រោះថ្នាក់ ពេល​សាងសង់​អាជ្ញាធរ​មូលដ្ឋាន​ទាំង​៣ បាន​បំ​ណូ​ម​ពរ​ដល់​អង្គភាព​ស៊ី​ម៉ាក់ ចុះ​ស្រាវជ្រាវ​រាវរក គ្រាប់​
យុ​ទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ ។

ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​របស់​ក្រុម​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មាន​ស៊ី​ម៉ាក់​បាន​រក​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​៣​​គ្រាប់​គឺ​គ្រាប់បែកដៃ​១​គ្រាប់ និង​គ្រាប់ កាំភ្លើងត្បាល់ ៦០mm ចំនួន​១​គ្រាប់ ។ ​អង្គភាព ស៊ី​ម៉ាក់​ក៏​បាន​យក​ទៅ​រក្សា​ទុក​ដើម្បី​ចាត់ការ​តា​មិ​វិធី​។ នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ក្រុម​ការងារ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មាន​ស៊ី​ម៉ាក់​ក៏​បាន​ចែក​អំណោយ​ជា​សម្ភារ​សិក្សា​មាន​ដូច​ខ្មៅ​ដៃ​សៀវភៅ​ជូន​ដល់​សរសើរ​នោះ​សិស្ស​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ