ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​នាក់​(​បងប្អូន និង​ជីដូនមួយ​) បើក​រ៉ឺ​ម៉ក​ម៉ូតូ ២​គ្រឿង បុក​ពីក្រោយ​រថយន្ត​ស្តា​រិច ផ្ទួន​ៗ របួសធ្ងន់​២​នាក់ និង​ស្រាល​៣​នាក់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ដឹក​អីវ៉ាន់​រោងចក្រ ១​គ្រឿង បើក​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ស្តា​រិច ១​គ្រឿង ពេញទំហឹង បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ​ក្រឡាប់​ស្ទើរ​ធ្លាក់​ចូល​ប្រឡាយ រង​របួសធ្ងន់​១​នាក់…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ដឹក​អីវ៉ាន់​រោងចក្រ ១​គ្រឿង បើក​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ស្តា​រិច ១​គ្រឿង ពេញទំហឹង បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ​ក្រឡាប់​ស្ទើរ​ធ្លាក់​ចូល​ប្រឡាយ រង​របួសធ្ងន់​១​នាក់ ស្រាល​១​នាក់​។ បន្ទាប់​មក ក៏​ស្រាប់តែ​មាន​ម៉ូតូ​សណ្ដោង រ៉ឺ​ម៉ក ដឹក​អីវ៉ាន់​រោងចក្រ ជាមួយ​គ្នា ១​គ្រឿង​ទៀត បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា ទៅ​ដល់​បុក​ពីក្រោយ​រថយន្ត​ដដែល​នោះ ១​តង់​ទៀត បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ១​នាក់ និង​ស្រាល ២​នាក់​បន្ថែម​ទៀត ហើយ​រថយន្ត រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ស្ថិត​នៅ​ក្នុងភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ទាំង​២​គ្រឿង​នោះ ម៉ាក​ហុងដា​វ៉េវ ដែល​ក្នុង​នោះ ១​គ្រឿង ព​ណ៍​ស បើក​ដោយ​បុរស​ម្នាក់​ឈ្មោះ ជឹ​ម រ៉ា អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ ដឹក​អ៊ី​វ៉ា​ន់​រោងចក្រ រង​របួសធ្ងន់ ហើយ​រួម​ដំណើរ​ជាមួយ​ប្អូនប្រុស​ជីដូនមួយ​ម្នាក់​ទៀត រង​របួសស្រាល ។

ចំណែកឯ ១​គ្រឿង​ទៀត ព​ណ៍​ក្រហម បើក​ដោយ​យុវជន​ម្នាក់​ឈ្មោះ ជឹ​ម សាន់​ឌី អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ របួស​ជើង​ស្រាល រួម​ដំណើរ​ជាមួយ​ប្អូនប្រុស​បង្កើត ឈ្មោះ ជឹ​ម ដាវ អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រង​របួសធ្ងន់ បាក់ជើង​ឆ្វេង និង​របួស​ទ្រូង រីឯ​ប្អូនប្រុស​ជីដូនមួយ​ម្នាក់​ទៀត របួសស្រាល ។

ជន​រង​គ្រោះ ទាំង​៥​នាក់​បងប្អូន គឺជា​កម្មករ​ដឹក​ជញ្ជូន អ៊ី​វ៉ា​ន់​រោងចក្រ ស្នាក់​នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល និង​មានស្រុក​កំណើត​នៅ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

ដោយឡែក រថយន្ត​ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BU-7015 បើក​ដោយ​បុរស​ម្នាក់​ឈ្មោះ ផា​ន់ ឈាង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក​ស្តា​រិច បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ មាន​ម៉ូតូ ១​គ្គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​ដៅ​ចរាចរណ៍ ឆ្លងផ្លូវ​កាត់មុខ ខណៈនោះ រថយន្ត​ក៏​បាន​បន្ថយល្បឿន ព្រោះ​ខ្លាច​បុក​ម៉ូតូ​នោះ ហើយ​ក៏​ត្រូវ​ម៉ូតូ​វ៉េវ ព​ណ៍​ស សណ្ដោង​រ៉ឺ​ម៉ក​បើកបរ​ស្របគ្នា ក្នុង​ល្បឿន​លឿន ទៅ​ដល់​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្តង ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ពេល​នោះ បណ្ដាល​ឲ្យ​រថយន្ត​ក្រពឹត​ខាងក្រោយ​យ៉ាងដំណំ ហើយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​នោះ រេ​ចង្កូត​ធ្លាក់​ផ្លូវបត់​.​ក វិះ​នឹង​ធ្លាក់​ចូល​ប្រឡាយ​ទើបនឹង​ជីក​ថ្មី​ថែម​ទៀត រង​របួសធ្ងន់ ១​នាក់ និង​ស្រាល​១​នាក់​។ ស្រប​ពេល​នោះ ម៉ូតូ​ហុងដា​វ៉េវ ព​ណ៍​ក្រហម​បើកបរ​ស្របគ្នា ក្នុង​ល្បឿន​លឿន​ដែរ ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ចំ​កន្លែង​ក្រពឹត​ដដែល​នោះ ១​តង់​ទៀត បណ្ដាល​រង​របួសធ្ងន់​១​នាក់ និង​ស្រាល​២​នាក់ ហើយ​រថយន្ត ក្រពឹត​កាន់តែ​ខ្លាំង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ បាន​ដឹក​បញ្ជូន​អ្នក​រង​របួសធ្ងន់ ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់ ។

បន្ទាប់​មក​កម្លាំង​នគរបាល ចុះ​ទៅ​ដល់ទី​កន្លែង​កើតហេតុ​នោះ និង​ឲ្យ​ភាគី​ទាំងអស់​សម្របសម្រួល​គ្នា ហើយ​ថៅកែ​រោងចក្រ​ជនជាតិ​ចិន បាន​ចេញ​សំណង​ថ្លៃ​ជួសជុល​រថយន្ត ស្តា​រិច ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ