ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ នៅ​ខេត្តពោធិ៍សាត់ ឃ្លុំ​ដី​ជាង​១៥០​ហិ​កតា និង​ឃាត់ខ្លួន​មនុស្ស​៤​នាក់

1 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​វាល​វែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៤ កម្លាំង​ចម្រុះ​បាន​ចុះ​ឃ្លុំ​ដី…

ខេត្តពោធិ៍សាត់ ៖ ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​វាល​វែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៤ កម្លាំង​ចម្រុះ​បាន​ចុះ​ឃ្លុំ​ដី បាន​១៥០,៩៤ ហិ​កតា និង​ឃាត់​មនុស្ស​ខ្លួន ៤​នាក់ កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ចំនួន​១​ករណី ទៅ​តុលាការ នេះ​បើ​តាម​ក្រសួងបរិស្ថាន ។

ក្រសួងបរិស្ថាន បាន​លើក​ឡើង​ថា យោង​តាម​របាយការណ៍ អាជ្ញាធរ​ខេត្ត បាន​ប្រើប្រាស់​កម្លាំង សរុប ៧៨៩​នាក់ អភិបាលរង​ខេត្តពោធិ៍សាត់ ៩​នាក់ និង​នាយករង​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ ១​នាក់ ។

តាម​រយៈ​របាយការណ៍​ដដែល បាន​បញ្ជាក់​ថា មន្ត្រី​អនុវត្ត​ច្បាប់​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ៣​នាក់ ដើម្បី​កសាង​សំណុំរឿង
បន្ត​នីតិវិធី ១​ករណី​, បាន​ដកហូត ម៉ាស៊ីន​កាត់​ស្មៅ ៥​គ្រឿង ម៉ាស៊ីន​បាញ់ថ្នាំ​ស្មៅ ២​គ្រឿង ផ្លែ​ឡា​ម​ម៉ាស៊ីន​ង៉ោង ២​ផ្លែ​, បាន​រុះរើ​ខ្ទម​បណ្ដោះអាសន្ន​៖ ៣៤​រោង និង​រោង​ប្រក់ស​ង្ក័​សី​៖ ១​ខ្នង បាន​កម្ទេច​ចោល​វត្ថុ​តាង​មាន​រោង​ប្រក់ស​ង្ក័​សី​៖ ៤ គុណ​៦​ម៉ែត្រ ចំនួន ១២​ខ្នង រោង​តង់​កៅស៊ូ​៖ ២ គុណ​៣​ម៉ែត្រ ចំនួន ៥​ខ្នង រោង​ប្រក់​ស្លឹក ១​ខ្នង ដំឡូង​មី ចំនួន ៣៦៨០​បាច់ កម្ទេច​ដំណាំ​ចេក និង​ដំឡូង​មី ចំនួន ៣៨៤​គុម្ព និង​បាន​អប់រំ​ណែនាំ​ចំនួន​៨​នាក់ ។

គួរ​ឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៤ នៅ​សាល​ប្រជុំ​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ដឹកនាំ​កិច្ច​ពិភាក្សា ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​បទល្មើស​ធនធានធម្មជាតិ កាប់​គាស់ រុករាន​ដី​ព្រៃ ឆ្ការ​ដុត និង​ឈូស​ឆាយដី​ព្រៃ ដើម្បី​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ។

ក្រសួងបរិស្ថាន កន្លង​មក​បាន​ដាក់​ចេញ នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ ដោយ​ក្នុង​នោះ​រួម​មាន​៖
១- ការ​អនុវត្ត​ច្បាប់​១០០% មិន​មានការ លើកលែង​ជា​ដាច់ខាត និង​បញ្ចប់​នូវ​វប្បធម៌​ចុះ កិច្ចសន្យា ហើយ​ដោះ​លែង​អ្នក​ប្រព្រឹត្ត​បទល្មើស​។
២- ពង្រឹង​កិច្ចសហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត នោះ​គឺ​អាជ្ញាធរ​មូលដ្ឋាន​រាជធានី ខេត្ត ដែល​មាន​តួនាទី ភារកិច្ច​គ្រប់គ្រង​ធនធានធម្មជាតិ ឱ្យ​បាន​ស្អិតរ​មួ​ត​ទប់ស្កាត់​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​។
៣- បន្ត​សហការ​ជាមួយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បន្ថែម​លើ​កិច្ចសហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​អនុវត្ត​កន្លង​មក​។
និង​៤- ជំរុញ​ការ​ដាំ​ស្តារ​ព្រៃឈើ សំដៅ​ឱ្យ​មានការ​ដាំ​ដើមឈើ​ឱ្យ​ច្រើន ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឲ្យ​បាន​៦០% នៅ​ឆ្នាំ​២០៥០​។

ជាមួយ​គ្នា​នេះ​ដែរ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​បាន​បញ្ជូន​កម្លាំង​កងរាជអាវុធហត្ថ​ប្រមាណ​៣០០​នាក់ ខណៈ​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​បញ្ជូន​កម្លាំង​នគរបាល​ចំនួន ​២៥០​នាក់ ដើម្បី​ចូលរួម​អន្តរាគមន៍​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ នៅ​មូលដ្ឋាន​ខេត្តពោធិ៍សាត់​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ