ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដាក្រុមហ៊ុនអាមេរិកដាក់ប្រទេសថៃ គឺជាអាទិភាពកំពូលសម្រាប់ការវិនិយោគ

1 ខែ មុន

ប្រទេសថៃ ៖ លោកស្រី ជីណា រ៉ៃម៉ុនដូ (Gina Raimondo) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក កាលពី

ប្រទេសថៃ ៖ លោកស្រី ជីណា រ៉ៃម៉ុនដូ (Gina Raimondo) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក កាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០២៤ កន្លងទៅ បានលើកឡើងថា ប្រទេសថៃ គឺជាអាទិភាពកំពូលសម្រាប់បណ្ដាក្រុមហ៊ុនពហុជាតិរបស់សហរដ្ឋអាម៉េរិក ដែលកំពុងស្វែងរកការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ហើយបណ្ដាក្រុមហ៊ុនទាំងនោះ បានត្រៀមខ្លួនជាស្រេច ដើម្បីបញ្ចូលទឹកប្រាក់បន្ថែមលើការវិនិយោគទៅក្នុងប្រទេសថៃ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ។

ថ្លែងក្នុងពិធីមួយនៅទីក្រុងបាងកក ប្រទេសថៃ លោកស្រី រ៉ៃម៉ុនដូ បាននិយាយថា ឧស្សាហកម្មដូចជា យានជំនិះអគ្គិសនី គ្រឿងអេឡិចត្រូនិក និងវិស័យឌីជីថល មានការចាប់អារម្មណ៍ខ្លាំងជាពិសេសពីបណ្ដាក្រុមហ៊ុនពហុជាតិអាម៉េរិក ។

លោកស្រីបន្តថា «នៅពេលដែលបណ្ដាក្រុមហ៊ុនអាម៉េរិកសម្លឹងមើលការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ប្រទេសថៃគឺជាកន្លែងកាន់តែឈានទៅដល់កំពូលនៃបញ្ជីនេះ។ ឥឡូវនេះ យើងមិនត្រឹមតែផលិតគ្រឿងបង្គុំបន្ទះឈីបគ្រប់គ្រាន់ប៉ុណ្ណោះទេ ខណៈដែលការផលិតគ្រឿងបង្គុំបន្ទះឈីប គឺប្រមូលផ្តុំយ៉ាងច្រើននៅក្នុងប្រទេសមួយ ឬពីរលើពិភពលោក។ ដូច្នេះយើងកំពុងធ្វើកិច្ចការនៅក្នុងរឿងនេះជាមួយគ្នា»។

លោកស្រីក៏បានអះអាងផងដែរថា ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកកំពុងមើលឃើញវឌ្ឍនភាពដ៏អស្ចារ្យ ជាមួយនឹងកិច្ចព្រមព្រៀងបានឈានដល់ខ្សែសង្វាក់លើការផ្គត់ផ្គង់, ការបំបែកកាបូន, ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាអភិបាលកិច្ចល្អ។ លោកស្រីថា ប្រទេសថៃ និងបណ្ដាប្រទេសឥណ្ឌូប៉ាស៊ីហ្វិកផ្សេងទៀត បានឈរដើម្បីទទួលបានពីក្របខណ្ឌនេះ ហើយនឹងត្រូវបានផ្តល់ជាអាទិភាពសម្រាប់ការវិនិយោគលើគ្រឿងបង្គុំបន្ទះឈីប។

លោកស្រី ជីណា រ៉ៃម៉ុនដូ បានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសហ្វីលីពីន កាលពីដើមសប្តាហ៍នេះ អំឡុងពេលដែលលោកស្រីបានលើកឡើងថា បណ្ដាក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិក គ្រោងនឹងប្រកាសការវិនិយោគដែលមានទឹកប្រាក់ជាង១ពាន់លានដុល្លារអាម៉េរិក នៅក្នុងប្រទេសជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាម៉េរិក។ លោកស្រីបានបន្តថា ការវិនិយោគនឹងមានវិសាលភាពលើវិស័យដូចជា ថាមពលពន្លឺព្រះអាទិត្យ រថយន្តអគ្គិសនី និងការធ្វើទំនើបកម្មឌីជីថល៕ (ប្រភព ៖ Reuters)

FILE PHOTO: U.S. Commerce Secretary Gina Raimondo speaks during a Reuters interview at the Department of Commerce in Washington U.S., September 23, 2021. REUTERS/Kevin Lamarque

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ