ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកធ្យូងបម្រុងទៅវៀតណាម តែលើកនេះដូរផ្លូវ ស្រាប់តែត្រូវកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចាប់ឃាត់តែម្តង

1 ខែ មុន
  • ព្រៃវែង

ព្រៃវែង ៖ រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង ដែល​ដឹក​ជញ្ជូន​ធ្យូង​ប្រមាណ​ជាង ៥​តោន ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​ឃាត់ ដោយ​សង្ស័យ​ថា ក្រុម​ឈ្មួញ​មាន​បំណង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ។ ការ​ចាប់​ឃាត់​នេះ​បាន​ធ្វើ​ឡើង…

ព្រៃវែង ៖ រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង ដែល​ដឹក​ជញ្ជូន​ធ្យូង​ប្រមាណ​ជាង ៥​តោន ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​ឃាត់ ដោយ​សង្ស័យ​ថា ក្រុម​ឈ្មួញ​មាន​បំណង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ។

ការ​ចាប់​ឃាត់​នេះ​បាន​ធ្វើ​ឡើង នៅ​ចន្លោះ​ម៉ោង​២​ទៅ​ម៉ោង ៣​ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៤ មីនា នៅ​លើ​ផ្លូវជាតិ​លេខ​៣១០ ក្នុង​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក ខេត្តព្រៃវែង ។

ក្រោយ​ពី​ចាប់​ឃាត់​រថយន្ត​ដឹក​ធ្យូង​ខាងលើ​នេះ​បាន​ហើយ កម្លាំង​កង​រាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រគល់​រថយន្ត​នោះ​ទៅ​ឲ្យ​មន្ត្រី​ជំនាញ សង្កាត់​រដ្ឋបាល​ព្រៃឈើ​អ្នក​លឿង ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ ។

មន្ត្រី​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អ្នក​លឿង​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ធ្យូង​មួយ​គ្រឿង​នេះ ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​ដឹក​ធ្យូង​ចេញពី​ខេត្ត​ត្បូងឃ្មុំ យក​ទៅ​លក់​ក្នុង​ប្រទេស​វៀតណាម តាម​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ក្អម​សំណរ ក្នុងស្រុក​លើក​ដែក ខេត្តកណ្ដាល ជា​ច្រើន​ដង​មក​ហើយ ។

ជាក់ស្តែង នៅ​យប់​ថ្ងៃ​ទី​១៣ មិ​នា​នេះ ក្រុម​ឈ្មួញ​បាន​ផ្លាស់​ប្តូរ​ផ្លូវ ដោយ​ធ្វើ​សកម្មភាព​ដឹក​ធ្យូង​បម្រុង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​កោះរ​ការ​វិញ តែ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដឹង ហើយ​ក៏​ដេញ​តាម​តាំងពី​ខេត្ត​ត្បូងឃ្មុំ រហូត​មក​ដល់​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ទើប​ធ្វើការ​ចាប់​ឃាត់​បាន ហើយ​ក៏​ប្រគល់​វត្ថុ​តាង​មក​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​តែ​ម្ដង ។

មន្ត្រី​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អ្នក​លឿង បាន​បញ្ជាក់​ថា ធ្យូង​ទាំងអស់​ត្រូវ​រឹបអូស​ទុកជា​សម្បត្តិ​រដ្ឋ ដោយឡែក​រថយន្ត​កែ​ច្នៃ មន្ត្រី​ជំនាញ​កំពុង​ទាក់ទង​ហៅ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ទទួល​ការ​ពិន័យ​អន្តរកាល ទៅ​តាម​ច្បាប់​ស្ដី​ពី​ព្រៃឈើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ