ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​លឿន ដល់​ផ្លូវកែង​ចាប់​ហ្វ្រាំង ដួល​បាក់​ភ្លៅ​ម្នាក់ និង​ម្នាក់​ទៀត​របួសស្រាល

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង ឌុ​ប​គ្នា បើកបរ​ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវកែង បាន​ចាប់​ហ្វ្រាំង​បន្ថយល្បឿន ដើម្បី​បត់​ស្ដាំ បណ្ដាល​ឲ្យ​ផ្លា​ត​ចង្កូត…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង ឌុ​ប​គ្នា បើកបរ​ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវកែង បាន​ចាប់​ហ្វ្រាំង​បន្ថយល្បឿន ដើម្បី​បត់​ស្ដាំ បណ្ដាល​ឲ្យ​ផ្លា​ត​ចង្កូត រអិល​ដួល​បោក​ផ្ទប់​ថ្នល់ រង​របួសធ្ងន់​ម្នាក់​បាក់​ភ្លៅ និង​ម្នាក់​ទៀត​រង​របួសស្រាល ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង ភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា យុវជន​ដែល​រង​របួសធ្ងន់​បាក់​ភ្លៅ​នោះ​ឈ្មោះ ប្រាក់ រ៉ូ​ហ៊ី​ត អាយុ​១៩​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ ចំណែក​អ្នក​រង​របួសស្រាល​ឈ្មោះ ផុ​ន ធា​រី អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​១ ដូច​គ្នា​។ អ្នក​ទាំង​២​ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល និង​មានស្រុក​កំណើត ភូមិ​ទួល​សាំង​(​ក​) ឃុំ​អង្គរបុរី ស្រុក​អង្គ​បុរី ខេត្តតាកែវ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ អ្នក​ទាំង​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HW-5831 ១​គ្រឿង បើក​ដោយ​យុវជន​ឈ្មោះ​ប្រាក់ រ៉ូ​ហ៊ី​ត ដោយ​ធ្វើ​ដំណើរ ក្នុង​ទិស​ដៅ​ពី​ត្បូង ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវកែង ត្រូវ​បត់​ផ្លូវស្ដាំ ឆ្ពោះទៅ​ទិស​ខាងកើត ក៏​បាន​ចាប់​ហ្វ្រាំង​បន្ថយល្បឿន​ដើម្បី​បត់ ស្រាប់តែ​រអិល​ផ្លា​ត​ដួល​ខ្លួនឯង បោក​ផ្ទប់​ថ្នល់ និង​ត្រូវ​ម៉ូតូ​សង្កត់ពីលើ រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ តែ​ម្ដង ។

ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ខណៈនោះ ម៉ូតូ​បាន​រង​ការ​ខូចខាត ប៉ុន្តែ​នៅ​អាច​ជិះ​បាន ហើយ​បាន​យក​ទៅ​ផ្ញើរ​ទុក​នៅផ្ទះ​អ្ន​កូ​មិ ដែល​ស្ថិត​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​។ ហើយ​ក្រោយ​ពេល​កើតហេតុ ក្រុម​សង្គ្រោះ​របស់​អង្គភាព ៧១១ បាន​ដឹក​យក​យុវជន​រង​គ្រោះ​ទាំង​២​នាក់ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ