ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ឧកញ៉ា​កម្ពុជា កំពុង​សិក្សា​ផ្លូវច្បាប់ ដើម្បី​ប្ដឹង​បុគ្គល​ដែល​យក​គោរមងារ​ទៅ​ប្រព្រឹត្ត​ខុស

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សមាគម​ឧកញ៉ា​កម្ពុជា កំពុង​សិក្សា​លទ្ធភាព​ក្នុង​ការ​ចាត់វិធានការ​ផ្លូវច្បាប់ លើ​បុគ្គល​មួយ​ចំនួន ដែល​យក​ងារ​ជា ឧកញ៉ា ទៅ​ប្រព្រឹត្ត​ខុសច្បាប់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​គោរម​វន្ត​ជា​ឧកញ៉ា​ដទៃ​ទៀត ។…

រាជធានី​ភ្នំពេញ ៖ សមាគម​ឧកញ៉ា​កម្ពុជា កំពុង​សិក្សា​លទ្ធភាព​ក្នុង​ការ​ចាត់វិធានការ​ផ្លូវច្បាប់ លើ​បុគ្គល​មួយ​ចំនួន ដែល​យក​ងារ​ជា ឧកញ៉ា ទៅ​ប្រព្រឹត្ត​ខុសច្បាប់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​គោរម​វន្ត​ជា​ឧកញ៉ា​ដទៃ​ទៀត ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ឧកញ៉ា​កម្ពុជា ចុះ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា សមាគម​ឧកញ៉ា​កម្ពុជា បាន​សង្កេត និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​បុគ្គល ឬ​អង្គភាព​ព័ត៌មាន​មួយ​ចំនួន នៅ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដូច​ជា ហ្វេ​ស​ប៊ុ​ក និង​តិក​គុក​ជាដើម ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​គោរម​វន្ត ដែល​មាន​ងារ​ជា ឧកញ៉ា​។ ក្រោយ​ពី​បាន​ពិនិត្យ ទៅ​លើ​បរិបទ និង​ខ្លឹមសារ​ទាំងនោះ សមាគម​ឧកញ៉ា​កម្ពុជា បាន​កត់សម្គាល់ ឃើញ​ថា ការ​ផ្សព្វផ្សាយ​ទាំងនោះ ហាក់​មាន​ភាព​ទូលំទូលាយ​ពេក ដោយ​មិន​ផ្ដោត​ចំពោះ​គោរម​វន្ត​រូប​ណាមួយ ដែល​នាំ​ឱ្យ​មានការ​វាយប្រហារ ឬ​យល់​ច្រឡំ​ខុស និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ ព្រមទាំង​កិត្តិយស​គោរម​វន្ត​ផ្សេង​ទៀត ដែល​មិន​បាន​ជាប់​ពាក់ព័ន្ធ នៅ​ក្នុង​រឿងរ៉ាវ​ទាំងនោះ ទាល់តែ​សោះ​។ ដូច្នេះ សមាគម​ឧកញ៉ា​កម្ពុជា សូម​ស្នើ​ដល់​បុគ្គល ឬ​អង្គភាព​ព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ ដោយ​ចំពោះ​បុគ្គល ដែល​ប្រព្រឹត្ត​ខុស និង​ពុំគួរ​ភ្ជាប់​សាច់​រឿងអាស្រូវ​ទាំងនោះ ជាមួយនឹង​គោរមងារ ឧកញ៉ា ទូទៅ​ឡើយ ពីព្រោះ មាន​ឧកញ៉ា ច្រើន​លើសលុប គឺជា​អ្នក ដែល​បាន​ខិតខំ​ថែរក្សា​ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​គោរម​វន្ត ចូលរួម​ជួយ​ដល់​កិច្ចការ​មនុស្សធម៌ និង​រួមចំណែក​លើកកម្ពស់​ពាណិជ្ជកម្ម វិនិយោគ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ រួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា យ៉ាង​សស្រាក់ សស្រាំ តាំង​តែ​ពី​ដើម​រៀង​មក ។

សមាគម​ឧកញ៉ា​កម្ពុជា គឺជា​ស្ថាប័ន តែ​មួយ​គត់ ដែល​តំណាង​ឱ្យ​គោរម​វន្ត​ទាំងអស់​នៅ​កម្ពុជា និង​ការពារ​ផលប្រយោជន៍ ស្របច្បាប់ និង​កិត្តិយស​របស់ ឧកញ៉ា ជា​សមាជិក និង​មាន​គោលបំណង ទស្សនវិស័យ និង​បេសកកម្ម​ច្បាស់លាស់​។ ទន្ទឹម​នឹង​នេះ​ដែរ សមាគម​ឧកញ៉ា​កម្ពុជា កំពុង​សិក្សា​ពី​លទ្ធភាព ក្នុង​ការ​ចាត់វិធានការ​ផ្លូវច្បាប់ លើ​បុគ្គល​មួយ​ចំនួន ដែល​យក​ងារ​ជា ឧកញ៉ា ទៅ​ប្រព្រឹត្ត​ខុសច្បាប់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​រ​របស់​គោរម​វន្ត​ឧកញ៉ា​ដទៃ​។ ដូច្នេះ សមាគម​ឧកញ៉ា​កម្ពុជា សូម​ស្នើ​ឱ្យ​ម្ចាស់​គណនី​ទាំងនោះ ធ្វើការ​លុប​ចោល​ជា​បន្ទាន់ នូវ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នោះ និង​បញ្ឈប់​ការ​ចែករំលែក​បន្ត នូវ​ព័ត៌មាន​ទាំងនោះ ។

សមាគម​ឧកញ៉ា​កម្ពុជា សូម​ស្វាគមន៍ និង​លើកទឹកចិត្ត​រាល់​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​គោរម​វន្ត ប៉ុន្តែ​សូម​ធ្វើការ​ចុះ​ផ្សាយ​តែ​ព័ត៌មាន​ណា ដែល​ពិតប្រាកដ ត្រឹមត្រូវ ដោយ​ចំពោះ និង​ប្រកបដោយ​សុចរិត​ភាព ជា​ពិសេស​ត្រូវ​គោរព និង​ប្រកាន់ខ្ជាប់ នូវ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​សារព័ត៌មាន និង​ឯកជន​ភាព​បុគ្គល ដោយ​មិន​ត្រូវ​យក​រឿង​បុគ្គល​ម្នាក់​ទៅ​វាយតម្លៃ​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​ស្ថាប័ន​ទាំងមូល​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ