ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាកណ្ដាលមានសម្ពា.ធផ្លូវចិ.ត្ត ក្រោយរងការប្រមា.ថ និងក្លាយជាមុខសញ្ញានៃការស្ដីបន្ទោ.ស

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយសារការកាត់សេចក្ដីនៅក្នុងការប្រកួតមានការខ្វះចន្លោះច្រើនទាំងនៅក្នុង

រាជធានីភ្នំពេញ ៖ ដោយសារការកាត់សេចក្ដីនៅក្នុងការប្រកួតមានការខ្វះចន្លោះច្រើនទាំងនៅក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគលីគ២ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យអាជ្ញាកណ្ដាលទទួលរងការប្រមាថ និងរិះគន់ដូចព្យុះ និងក្លាយជាមុខសញ្ញានៃការស្ដីបន្ទោសរហូតធ្វើឱ្យអាជ្ញាកណ្ដាលមួយចំនួនបង្ហាញអារម្មណ៍មិនល្អនៅលើបណ្ដាញសង្គមក្នុងន័យឱ្យមហាជនយល់ពីការងាររបស់ពួកគាត់ ។

ជាក់ស្ដែង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤កន្លងទៅ ថ្មីៗនេះ អាជ្ញាកណ្ដាលបានចាប់កំហុសបាល់ក្រៅល្បែង (Offside) របស់ក្លិបបាល់ទាត់វិសាខា ប៉ុន្តែតាមពិតបាល់នោះស្ថិតក្នុងជំហរល្បែង (Onside) នៅពេលវិសាខាប្រកួតជាមួយភ្នំពេញក្រោន ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច​តេជោ ហ៊ុន សែន រដូវកាល២០២៣-២៤។

ប្រការនេះហើយបានធ្វើឱ្យក្លិបបាល់ទាត់វិសាខាប្រកាសដកខ្លួនចេញពីគ្រប់ការប្រកួតដែលរៀបចំដោយខេមបូឌានព្រីមៀរលីគ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យ អ្នកគាំទ្រជាច្រើនបានរិះគន់យ៉ាងខ្លាំងចំពោះការកាត់សេចក្តីមិនត្រឹមត្រូវរបស់មន្ត្រីអាជ្ញាកណ្តាល ។

អាជ្ញាកណ្ដាលតែងតែជួបការរិះគន់បន្ទាប់ពីចប់ការប្រកួតនីមួយៗ ។ តើពួកគាត់បានត្រៀមចិត្តយ៉ាងដូចម្ដេចខ្លះក្នុងការទទួលយកពាក្យរិះគន់ទាំងអស់នោះ? តើពួកគាត់មានសម្ពាធផ្លូវចិត្តដែរឬទេ? ទន្ទឹមគ្នានេះ អាជ្ញាកណ្ដាលបាល់ទាត់កម្ពុជាមួយចំនួនបានបង្ហាញអារម្មណ៍មិនល្អជុំវិញការរិះគន់និងជេរប្រមាថមើលងាយមកលើពួកគាត់ផងដែរ ។

ក្នុងន័យនេះ កាលពីព្រឹកថ្ងៃទី១២ខែមីនា ឆ្នាំ២០២៤ លោក ឃិន ឧសីហា ដែលជាអាជ្ញាកណ្ដាល១រូបទទួលបានការគោរពនិងសរសើរពីអ្នកគាំទ្រច្រើន បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកថា៖«គ្រប់គ្នាទទួលបានភាពត្រឹមត្រូវ និងបំណង តែពួកខ្ញុំរងទុក្ខខ្លោចផ្សារ ការប្រមាថ ក្រេបជញ្ជក់កម្លាំងញើសឈាម»។

ការលើកឡើងរបស់អាជ្ញាកណ្ដាលបាល់ទាត់កម្ពុជារូបនេះកើតឡើង ស្របពេលការកាត់សេចក្តីរបស់អាជ្ញាកណ្ដាលបាល់ទាត់កម្ពុជាមួយចំនួនទទួលរងការរិះគន់ពីអ្នកគាំទ្រនាមួយរយៈពេលចុងក្រោយ ។ ជាពិសេស ការកាត់សេចក្តីការប្រកួតរវាង វិសាខា និងភ្នំពេញក្រោន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រហូតធ្វើឱ្យវិសាខាប្រកាសដកខ្លួនចេញពីការប្រកួតគ្រប់កម្មវិធី។

ជាការពិតមិនអាចប្រកែកបាន ការងាររបស់អាជ្ញាកណ្ដាលទទួលបន្ទុកធ្ងន់ និងក្លាយជាមុខព្រួញនៃការស្តីបន្ទោស ប្រសិនបើការកាត់សេចក្តីខ្លះមានចន្លោះប្រហោង មិនសុក្រឹត យុត្តិធម៌ហើយអ្នកគាំទ្រកម្របានយល់ពីស្ថានភាពការងារបញ្ហាប្រឈម និងផលវិបាករបស់អាជ្ញាកណ្ដាលណាស់់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ