ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​ជា​ម្ចាស់ផ្ទះ​ចុង​ក្រោយ​គេ ធ្លាក់​ចេញពី​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​២០២៦

2 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​សហរដ្ឋអាមេរិក បាន​ក្លាយជា​ក្រុម​ម្ចាស់ផ្ទះ​ចុង​ក្រោយ​គេ​បង្អស់ ដែល​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ក្រោយ​រង​បរាជ័យ​យ៉ាងដំណំ​ក្រោយ​ថ្វី​ជើង​បែ​ល​ហ្ស៊ិ​ក ដោយ​លទ្ធផល ១-៤ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​)​។ ដូច្នេះ​សហ​ម្ចាស់ផ្ទះ​ទាំង ៣ សហរដ្ឋអាមេរិក កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក សុទ្ធតែ​ធ្លាក់​ចេញ​ត្រឹម​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ដូច​គ្នា​។

កា​ណា​ដា គឺជា​ម្ចាស់ផ្ទះ​ដំបូង​គេ ធ្លាក់​ចេញពី​ព្រឹត្តិ​កាណ៍ World Cup ឆ្នាំ​២០២៦ ក្រោយ​ចាញ់​ម៉ា​រ៉ុ​ក ដោយ​លទ្ធផល ៣-០ កាលពី​វេលា​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​)​។ មុន​ឈាន​មក​ដល់​វគ្គ​នេះ កា​ណា​ដា​បាន​ស្មើ​បូ​ស្នី ១-១ មុន​លត់​កា​តា ៦-០ និង​ចាញ់​ស្វី​ស ២-១ នៅ​វគ្គ​ចែក​ពូ​ល (​ពូ​ល B) ហើយ​បន្ត​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​វគ្គ ៣២ ក្រុម ដោយ​យកឈ្នះ​អាហ្វ្រិក​ខាងត្បូង ១-០​។

ចំណែក​ម្ចាស់ផ្ទះ​ម៉ិ​ក​ស៊ិ​ក ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​បញ្ចប់​វគ្គ​ចែក​ពូ​ល (​ពូ​ល A) ឈ្នះ​ទាំង ៣ ប្រកួត​តែ​ម្តង ដោយ​ឈ្នះ​អាហ្វ្រិក​ខាងត្បូង ២-០ កូរ៉េ​ខាងត្បូង ១-០ រួម​ទាំង​សាធារណរដ្ឋ​ឆែក ៣-០ មុន​ពេល​ប៉ះ​អេ​ក្វា​ឌ័​រ​នៅ​វគ្គ ៣២ ក្រុម ដោយ​ឈ្នះ​លទ្ធផល ២-០​។ ប៉ុន្តែ​អស់​ឱកាស​ត្រឹម​វគ្គ ១៦ ក្រុម កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ដោយ​ចាញ់​អង់គ្លេស​ក្នុង​លទ្ធផល ៣-២​។

ដោយឡែក សហរដ្ឋអាមេរិក​ឯណោះ​វិញ គឺជា​ក្រុម​ម្ចាស់ផ្ទះ​ចុង​ក្រោយ​គេ ធ្លាក់​ចេញ​ត្រឹម​វគ្គ ១៦ ក្រុម ក្រោយ​ចាញ់​បែ​ល​ហ្ស៊ិ​ក កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា​។ អា​មេ​រិ​ក​បញ្ចប់​វគ្គ​ចែក​ពូ​ល (​ពូ​ល D) ដោយ​ឈ្នះ​ប៉ា​រ៉ា​ហ្គា​យ ៤-១ ហើយ​ឈ្នះ​អូស្ត្រាលី ២-០ បន្ត​ទៀត មុន​ពេល​ចាញ់​តួ​ក​គី​យ៉េ ៣-២ នៅ​ប្រកួត​បិទ​ពូ​ល ហើយ​ចូល​ដល់​វគ្គ ៣២ ក្រុម ពួក​គេ​បាន​យកឈ្នះ​បូ​ស្នី ដោយ​លទ្ធផល ២-០​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ក្លាយជា​ការ​ប្រកួត​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មាន ៣ ប្រទេស​ធ្វើ​ជា​ម្ចាស់ផ្ទះ ខណៈ​ដែល​រយៈពេល​៩២​ឆ្នាំ​កន្លង​មកនេះ មាន​តែ​ការ​ប្រកួត​ក្នុង​ឆ្នាំ ២០០២ ប៉ុណ្ណោះ ដែល​ជប៉ុន និង​កូរ៉េ​ខាងត្បូង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា​។ ការ​ប្រកួត​នៅ​ឆ្នាំ ២០២៦ ក៏​ជា​ការ​ប្រកួត​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មាន​រហូត​ដល់ ៤៨ ក្រុម ខុស​ពី​ទម្រង់​ចាស់ មាន​ត្រឹម​៣២​ក្រុម​តែ​ប៉ុណ្ណោះ​ ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១១ ខែមិថុនា និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា បាន​ក្លាយជា​ការ​ប្រកួត​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មាន ៣ ប្រទេស​ធ្វើ​ជា​ម្ចាស់ផ្ទះ ខណៈ​ដែល​រយៈពេល​៩២​ឆ្នាំ​កន្លង​មកនេះ មាន​តែ​ការ​ប្រកួត​ក្នុង​ឆ្នាំ ២០០២ ប៉ុណ្ណោះ ដែល​ជប៉ុន និង​កូរ៉េ​ខាងត្បូង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា​។ ការ​ប្រកួត​នៅ​ឆ្នាំ ២០២៦ ក៏​ជា​ការ​ប្រកួត​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មាន​រហូត​ដល់ ៤៨ ក្រុម ខុស​ពី​ទម្រង់​ចាស់ មាន​ត្រឹម​៣២​ក្រុម​តែ​ប៉ុណ្ណោះ​៕