មានលុយចាយមិនអស់ តែ Bill Gates នៅពាក់នាឡិកាម៉ូតសាមញ្ញ និងមានតម្លៃទាបខ្លះត្រឹម២០ដុល្លារ
(អាមេរិក)៖ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates មានទ្រព្យសម្បត្តិ ១២៦.៨ពាន់លានដុល្លារ ទោះបីជាមានទ្រព្យសម្បត្តិច្រើនក៏ដោយ លោក…
(អាមេរិក)៖ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates មានទ្រព្យសម្បត្តិ ១២៦.៨ពាន់លានដុល្លារ ទោះបីជាមានទ្រព្យសម្បត្តិច្រើនក៏ដោយ លោក…
(អាមេរិក)៖ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates មានទ្រព្យសម្បត្តិ ១២៦.៨ពាន់លានដុល្លារ ទោះបីជាមានទ្រព្យសម្បត្តិច្រើនក៏ដោយ លោក Bill Gates មិនបានបង្ហាញ ឬអួតសម្ងែង ទ្រព្យសម្បត្តិហ៊ឺហាអ្វីឡើយ ជាពិសេសនាឡិកាដែលភាគច្រើនជាម៉ូតសាមញ្ញ និងមានតម្លៃទាប។
Casio គឺជាម៉ាកនាឡិកាដែលលោក Bill Gates ចូលចិត្តជាពិសេស នាឡិកាដៃ Casio 200M Duro Analog (MDV106-1AV) ធ្លាប់បានបង្ហាញខ្លួននៅលើកដៃមហាសេដ្ឋីនេះ។ ចំណុចលេចធ្លោគឺធន់នឹងទឹកដល់ជម្រៅ ២០០ម៉ែត្រ ស័ក្តិសមសម្រាប់ប្រើប្រាស់នៅពេលចូលរួមក្នុងកីឡាទឹកដូចជាហែលទឹក ឬមុជទឹកជាដើម។ ម៉ូដែលនេះបច្ចុប្បន្នត្រូវបានចុះបញ្ជីក្នុងតម្លៃ ៦៩,៩ ដុល្លារអាមេរិកនៅលើគេហទំព័ររបស់ Casio។
ចំណែក Casio MRW-200H-1B2VDF គឺជាម៉ូដែលនាឡិកា Casio មួយទៀតដែលលោក Bill Gates ចូលចិត្តពាក់។ ក្នុងនាមជាអ្នកគាំទ្រសកម្មភាពកីឡាក្នុងទឹក លោក Bill Gates បន្តជ្រើសរើសម៉ាស៊ីននាឡិកាដែលមានភាពធន់នឹងទឹកដល់ជម្រៅ ១០០ ម៉ែត្រ។ តម្លៃ Casio MRW-200H-1B2VDF គឺ ២៥,៣៣ ដុល្លារ ។
Casio W214H-1AV Illuminator Sports Digital Chrono Watch មានតម្លៃត្រឹមតែ ២៤ដុល្លារប៉ុណ្ណោះ នេះជានាឡិកាថោកបំផុតរបស់ Bill Gates ។
នាឡិការបស់ Bill Gates មួយទៀតគឺ Tag Heuer Professional 2000 តម្លៃ ប្រហែល ១៤០០ ដុល្លារគឺជាម៉ូដែលនាឡិកាថ្លៃបំផុតមួយក្នុងចំណោមនាឡិការបស់លោកដែលមាន៕ ប្រភព៖ VNExpress
ចែករំលែកព័តមាននេះ