ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​នាំ​ចូល​ពី​ថៃ សាច់​ក្លា​ស្សេ និង​ប្រហិត​ចម្រុះ​ខូចគុណភាព​ជិត​៨០០​គីឡូក្រាម សមត្ថកិច្ច​ចាប់​បាន ដុត​កម្ទេច​ចោល

1 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ ផលិតផល​ប្រហិត​ចម្រុះ និង​សាច់​មាន់ ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ ចំនួន​៧៨៣​គីឡូក្រាម ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ត្រី​ជំនាញ​ធ្វើការ​ដុត​កម្ទេច​ចោល កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមីនា…

ខេត្តបន្ទាយមានជ័យ ៖ ផលិតផល​ប្រហិត​ចម្រុះ និង​សាច់​មាន់ ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ ចំនួន​៧៨៣​គីឡូក្រាម ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ត្រី​ជំនាញ​ធ្វើការ​ដុត​កម្ទេច​ចោល កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤ នៅ​ទីលាន​ចាក់សំរាម មួយ​កន្លែង​ក្នុង​បរិវេណ​ដី​ឡូ​តិ៍ ១​កន្លែង ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​១៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក រស់ អៀម នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចេញ​យាមល្បាត​តាម​ដងផ្លូវ​ជាតិ​លេ​៥៦ ដល់​ចំណុច​មុខ​វត្ត​រលំ​ជ្រៃ ស្ថិត​ភូមិ​ឯកភាព ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ក៏​បានឃើញ​រថយន្ត​គួរ​ឲ្យ​សង្ស័យ ក៏​ស្ទាក់​ឃាត់​ធ្វើការ​ត្រួតពិនិត្យ ទើប​ដឹង​ថា ឈ្មួញ​បាន​លួច​នាំ​ចូល​ប្រហិត សាច់​មាន់ គ្រឿងក្នុង សាច់​ជ្រូក​ចង្កាក់ និង​សាច់​ក្លា​ស្សេ​ចម្រុះ ដែល​ជា​សាច់​ខូចគុណភាព ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា ដោយ​ផ្ទុក​លើ​រថយន្ត​ល្មើស ម៉ាក​តូ​យ៉ូ​តា កាម​រី (Toyota Camry) ចង្កូត​ស្តាំ ពណ៌​ស្លាប​ក្អែក ពាក់​ស្លាក​លេខ ក្រុងប៉ៃលិន 2A-0213 និង​បាន​ឃាត់​អ្នកបើកបរ​ម្នាក់​ឈ្មោះ ឈ្មោះ​ម៉ៅ ម៉េ​ត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ យក​មក​សួរនាំ​ផង​ដែរ ។

នៅ​រសៀល​ថ្ងៃនេះ ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និង​មានការ​សម្រួល​នីតិវិធី​ពី​លោក លោក ហេង ផេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សាច់​ក្លា​ស្សេ ខូចគុណភាព​ទាំង​៧៨៣​គីឡូក្រាម ត្រូវ​បាន​ដុត​កម្ទេច​ចោល រី​ឯង​អ្នកបើកបរ និង​រថយន្ត​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ