ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំដើមរាំងសាបមុខផ្ទះ អាចកម្ចា.ត់ខ្មោ.ចព្រា.យ​បិសា.ច?

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើមរាំងសាបស្ថិតនៅក្នុងអំបូរផ្កាម្ជុល ឬផ្កាដកខឹមដែរ វាមានផ្កាជាកញ្ចុំពណ៌ស

0:00
0:00

រាជធានីភ្នំពេញ ៖ ដើមរាំងសាបស្ថិតនៅក្នុងអំបូរផ្កាម្ជុល ឬផ្កាដកខឹមដែរ វាមានផ្កាជាកញ្ចុំពណ៌ស និងមានក្លិនក្រអូបឈ្ងុយ ។ ដើមរាំងសាបត្រូវបានគេដាំលម្អក្នុងសួនច្បារ ឬតាមរបងផ្ទះ ។

យ៉ាងណាមិញ បងប្អូនប្រជាពលរដ្ឋយើង ពួកគាត់តែងតែយកមកដាំតាមរបងផ្ទះ និងជាប់ជណ្តើរ ដែលពួកគាត់មានជំនឿថាដើមនេះអាចកម្ចាត់ខ្មោចព្រាយបិសាចឬអំពើ អំព័ន្ធតាមផ្លូវងងឹតផ្សេងៗ។ លើលពីនេះទៅទៀត ដើមរុក្ខជាតិមួយប្រភេទនេះ អាចបន្សាបជាតិស្រវឹងបានយ៉ាងពូកែផងដែរ ។

ក្រោយអ្នកនិយមលេងបណ្តាញសង្គមម្នាក់មានចម្ងល់ និងឆាតសួរថា ផ្ទះខ្ញុំគេឱ្យដាំដើមរាំងសាប នៅពីមុខផ្ទះ តើក្រោយពីដាំហើយ តើវានឹងជះឥទ្ធិពលយ៉ាងម៉េចមកដល់ផ្ទះខ្ញុំ?

លោកគ្រូមហាជុំ បានបកស្រាយថា អ្វីក៏ដោយជាអាវុធមុខ២ ជួយឱ្យល្អ ក៏ជួយឱ្យអាក្រក់ដែរ ។ ជំនឿខ្មែររបស់យើង គេថាដាំដើមរាំងសាប ដាំហើយគឺឈ្នះអស់ខ្មាំងសត្រូវ អំពើអំព័ន្ធ ផ្លូវក្នុង ផ្លូវងងឹត ឬមួយក៏អ្នកមានបុណ្យបារមីជាងយើង ដាំដើមរាំងសាបទៅ វាសាបដល់គេ។ អ្នកខ្លះគិតអវិជ្ជមាន អ្នកខ្លះគំនិតអាក្រក់ អ្នកខ្លះដាំដើមរាំងសាបនឹង គ្រាន់តែគាត់ភ័យ គាត់ឥតដឹងអីទេ។ គាត់ដាំទៅ កុំឱ្យមានគេប៉ុនប៉ងធ្វើផ្លូវងងឹត ផ្លូវភ្លឺអីដាក់គាត់ ។ អ្នកខ្លះដាំក្នុងចេតនាអាក្រក់ ដាំដើមរាំងសាបផ្ទះឯងទៅ ដើម្បីឱ្យចង្រៃផ្ទះ ឱ្យអ្នកជិតខាងខ្លួនឯងនឹងសាបរលាបអីអ៊ីចឹងទៅ ។ អ៊ីចឹងសុំបកស្រាយរឿងដើមរាំងសាប ថាតើវាមានឥទ្ធិពលយ៉ាងម៉េចខ្លះដល់យើង ក្រោយពីដាំដើមរាំងសាបទៅ យើងរីកចម្រើនអ្វីខ្លះ ដូចបានជម្រាបជូនបងប្អូនហើយ និយាយតាមក្បួនខ្មែរ ពីព្រោះក្បួនចិនអត់មានទេរឿងដើមរាំងសាប ។

ក្បួនខ្មែរគេថាអ្នកណាដាំដើមរាំងសាប គឺផ្ទះនឹងការពារ មិនឱ្យមានខ្មោចព្រាយបិសាចចូលមកយាយី ឬមួយក៏មានអ្នកដែលផ្លូវងងឹត ផ្លូវភ្លឺមកប៉ុនប៉ងអីគឺចូលអត់រួច ។ ចំណុចទី១-ការពារជួយឱ្យយើងឈ្នះអស់មារសត្រូវ អត់ឱ្យអ្នកណាមកប៉ុនប៉ងអាក្រក់មកលើយើងទេ ។

ចំណុចទី២ ដើមរាំងសាបនឹងជួយបន្សាបរាល់រឿងមិនល្អ ដែលមកផ្ទះយើង ប៉ុន្តែបងប្អូនត្រូវគិតថា ពាក្យថាបន្សាបនឹង គឺសាបទាំងអស់ មិនសំដៅលើរឿងល្អ មិនសំដៅទៅលើរឿងអាក្រក់ទេ គឺសាបទាំងអស់ ។

រឿងអាក្រក់មានអ្វីខ្លះ ទី១-រាល់វត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងផ្ទះរបស់យើង គឺគ្មានឥទ្ធិពលទេ ឱ្យតែមានដាំដើមរាំងសាប គឺសាបរលាបទាំងអស់ ។ ទោះបីជាអ្នកឯងមានសីល មានឫទ្ធិអំណាចយ៉ាងម៉េចក៏ដោយ គឺសាបទាំងអស់ ព្រះភូមិ ទេវតា ដែលធ្លាប់តែថែរក្សាយើងក៏សាប កុងម៉ារបស់យើងក៏ចូលមិនរួច ។ ទេវតាដែលថែរក្សាក្នុងផ្ទះនឹងក៏ចូលមិនបាន។ គ្រូបាធ្យាយដែលនៅក្នុងផ្ទះយើងក៏ជួយយើងអត់បាន គ្រូហ្មទេវតាប្រចាំខ្លួនយើង ក៏ជួយយើងអត់បាន ។

ខ្ញុំនិយាយឱ្យត្រង់ទៅ ការដាំដើមរាំងសាប គឺវាដូចជាដាំដើមរុក្ខជាតិផ្សេងៗអ៊ីចឹង។ វាគ្មានប្រយោជន៍អីទេ ប៉ុន្តែបើគេចេះរបៀប គេចេះអាគមអូមអាម គឺគេដាំ គេមានបាលីរបស់គេ គេសូត្រ ហើយរាំងសាបដែលគេយកមកដាំនឹង គេមានពូជ មានអំបូរគេត្រឹមត្រូវ ហើយគេមានសូត្របាលីត្រឹមត្រូវបានដាំទៅវាពូកែ។ បើយើងគ្រាន់តែទៅទិញពីសួនរបស់គេយកមកដាំនឹង វាបានប្រយោជន៍អី វាស្មើនឹងធម្មតាៗដែរហ្នឹង ។

ពាក់ព័ន្ធនឹងជំនឿដាំដើមរាំងសាប បើដាំក៏ដាំទៅ បើមិនដាំទេក៏ហីទៅ អត់អីទេ ។ ប៉ុន្តែត្រូវប្រយ័ត្ន​ណា បើរាំងសាបនឹងវាស័ក្តិសិទ្ធិមែន វាជួយដេញខ្មាំងដេញសត្រូវមែន ប៉ុន្តែវាក៏ដេញលាភយើងចេញដែរ។ អ៊ីចឹងបងប្អូនត្រូវគិតថាអាវុធមានមុខ២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ