រាជធានីភ្នំពេញ ៖ មានរឿងជាច្រើនដែលឪពុកម្តាយអាចធ្វើបានសម្រាប់កូនៗជាទីស្រឡាញ់ ។ ពេលខ្លះកិច្ចការដែលមិនសូវសំខាន់ ប៉ុន្តែហាក់ដូចជាបន្ទាន់ ដូចជាការវេចខ្ចប់អាហារថ្ងៃត្រង់ និងការជួយធ្វើកិច្ចការផ្ទះ ពិតជាស៊ីជម្រៅ និងមានន័យខ្លាំងសម្រាប់កូន និងទំនាក់ទំនងក្រុមគ្រួសាររបស់អ្នក ។ ខាងក្រោមនេះ គឺជារឿងសំខាន់ទាំង ៨ ដែលឪពុកម្តាយគួរធ្វើសម្រាប់កូនជារៀងរាល់ថ្ងៃ ៖

១. មានវត្តមានពេញលេញ ៖ ក្នុងនាមជាឪពុកម្តាយ អ្នកអាចមានអារម្មណ៍ថាហត់ រំខាន ឬធុញទ្រាន់ ហើយនៅពេលកូនមានរឿងអ្វីមួយ អ្នកអាចនឹងមិនអើរពើ សូម្បីតែមើល ។ ប៉ុន្តែអ្នកដឹងទេថា វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវគាំទ្រ និងនៅជាមួយកូនឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។
២. ធ្វើជាគំរូល្អ ៖ តើអ្នកចង់បង្ហាញគំរូអ្វីដល់កូនរបស់អ្នក ? តម្លៃសំខាន់ពីរ គឺភាពជាប់លាប់ និងសុចរិតភាព ។ ភាពស្មោះត្រង់កំពុងធ្វើរឿងត្រឹមត្រូវ ទោះបីជាគ្មាននរណាម្នាក់កំពុងមើលក៏ដោយ ។ កូនៗរបស់អ្នកតែងតែមើល និងរៀនពីអ្នក ដូច្នេះហើយចូរធ្វើជាគំរូល្អសម្រាប់ពួកគេក្នុងការត្រាប់តាម ។

៣. បង្ហាញការស្រឡាញ់ខាងរាងកាយ ៖ ពេលធំបន្តិច កូនអ្នកប្រហែលជាចង់រុញអ្នកឱ្យនៅឆ្ងាយបន្តិច ប៉ុន្តែកុំបណ្តោយឱ្យពួកគេធ្វើបែបនេះខ្លាំងពេក ។ ជាពិសេសជាមួយកូនប្រុសរបស់អ្នក កុំភ្លេចឱបពួកគេផង ។ ក្មេងទាំងអស់គ្នាចង់បានការយកចិត្តទុកដាក់ខាងរាងកាយ ហើយឪពុកម្តាយ គឺជាឪពុកម្តាយជារៀងរហូត មិនថាពួកគេធំប៉ុណ្ណានោះទេ ។ ប្រសិនបើអ្នកមិនទាន់មានទំនាក់ទំនងជិតស្និទ្ធទេ សូមចាប់ផ្តើមថ្ងៃនេះ ។ អាចអាចចាប់ផ្តើមយឺត ប៉ុន្តែអ្នកត្រូវតែមានចេតនាធ្វើបែបនេះ រហូតដល់វាក្លាយជាទម្លាប់ ។
៤. ប្រើពាក្យល្អៗ សប្បុរស និងសេចក្តីស្រឡាញ់ ៖ និយាយថា ប៉ាស្រឡាញ់កូន ចំពោះកូនរបស់អ្នក ។ ពាក្យនេះពិតជាមានឥទ្ធិពលណាស់ ។ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញកូនរបស់អ្នកនូវសេចក្តីស្រឡាញ់ និងការទទួលយកពួកគេ ។ កុំភ្លេចសរសើរកូនរបស់អ្នកជារៀងរាល់ថ្ងៃ ។

៥. វិន័យដោយស្ងប់ស្ងាត់ ៖ នេះជាការលំបាក ជាពិសេសនៅពេលដែលកូនរបស់អ្នកជាអ្នកធ្វើខុសដដែលៗ ។ បង្រៀនពួកគេមិនឱ្យធ្វើអ្វីមួយ បង្រៀនពួកគេឱ្យចេះគ្រប់គ្រង និងមានវិន័យលើលើខ្លួនឯង ដើម្បីបំបាត់អាកប្បកិរិយាដែលបង្កគ្រោះថ្នាក់ ។ ពេលកូនធ្វើខុស អ្នកត្រូវអត់ធ្មត់ ហើយប្រើវិន័យដោយស្ងៀមស្ងាត់ ។ បើខឹង អ្នកមិនអាចបង្រៀនត្រង់ចំណុចនេះបាននោះទេ ។
៦. សើចជាមួយពួកគេ ៖ ទំនាក់ទំនងនីមួយៗត្រូវការកម្រិតល្អនៃភាពល្វីងជូរចត់ និងការលេងសើច ។ ការសើចជាមួយកូនរបស់អ្នក គឺជាវិធីដ៏ល្អមួយ ដើម្បីភ្ជាប់ទំនាក់ទំនងឪពុកម្តាយ និងកូន ។ មិនមែនគ្រប់រឿងរ៉ាវទាំងអស់ត្រូវតែធ្ងន់ធ្ងរនោះទេ ហើយពេលខ្លះ សូម្បីតែរឿងធ្ងន់ធ្ងរក៏អាចជារឿងកំប្លែងដែរ ប្រសិនបើអ្នកអាចដកថយក្រោយបន្តិច ។ ឧទាហរណ៍ ប្រសិនបើកូនលេងអ្វីមួយបរាជ័យ សូមគូសចំណាំ ឬចែករំលែកវីដេអូគួរឱ្យអស់សំណើចនោះ នៅក្នុងការជជែកលេងជាក្រុមគ្រួសារ ។

៧. អធិស្ឋាន ជាមួយពួកគេ ៖ ការអធិស្ឋាន គឺជាវិធីដ៏ល្អមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយពួកគេ ។ ការអធិស្ឋាន គឺជាឱកាសសម្រាប់កូនរបស់អ្នក ដើម្បីបើកឱ្យអ្នកយល់អំពីពួកគេ ។ វាជាពេលវេលាដ៏ល្អមួយក្នុងការចែករំលែកជាមួយពួកគេថា តើព្រះពុទ្ធអស្ចារ្យយ៉ាងណា ។ ព្រះគឺល្អ ហើយនឹងក្លាយជាពេលវេលាដ៏ពិសេសបំផុតមួយដែលអ្នកមានជាមួយកូនរបស់អ្នក ។
៨. អានជាមួយពួកគេ ៖ ការអានជាលក្ខណៈគ្រួសារពិតជាផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ។ វាមិនត្រឹមតែជួយឱ្យគ្រួសារមានភាពជិតស្និទ្ធប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យអ្នក និងកូនៗមានការរីកចម្រើន និងយល់ដឹងកាន់តែច្រើន ៕ ប្រភព ៖ susanme

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀននឹងបើកដំណើរការសាខាថ្មី ៣ បន្ថែមទៀតនៅពេលខាងមុខនេះ គឺសាខាក្រុងតាខ្មៅ សាខាទួលពង្រ និងសាខាក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។
លើសពីនេះ សាលារៀនក៏បន្ថែមនូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ