ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែឃើញក៏អាណិតដែរ ! ខោក៏ហែក ឯអាវសស្ទើរប្រែជាខ្មៅ តែប្អូនមិនបោះបង់ការសិក្សា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោម​មេឃ​តែ​មួយ តែ​វាសនា​ខុស​គ្នា ពោល​ជីវិត​មនុស្ស​បើ​មិន​លំបាក​រក​កន្លែង​ល្អ​មិនឃើញ​ឡើយ ទោះ​ក្រ​ទោះ​អត់​យ៉ាងណា​ក្តី​មាន​តែ​ចំណេះវិជ្ជា​តែ​មួយ​មុខ​គត់​អាច​ធ្វើ​អោយ​មនុស្ស​ប្រែ​ល​ប្រួល​ប្រែ​ពី​ល្ងិ​ត​ល្ងង់​មក​ជា​មានចំណេះ​ប្រែ​ពី​ស្គម​មក​ធាត់ ប្រែ​អាក្រក់​មក​ល្អជា ។ មែនទែន​ទៅ តាម​រយៈ​រូបភាព​ទាំង​អស់នេះ​ធ្វើ​អោយ​មហាជន​សម្តែង​ការ​សង្វេគ​ចិត្តជា​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ ក្រោម​មេឃ​តែ​មួយ តែ​វាសនា​ខុស​គ្នា ពោល​ជីវិត​មនុស្ស​បើ​មិន​លំបាក​រក​កន្លែង​ល្អ​មិនឃើញ​ឡើយ ទោះ​ក្រ​ទោះ​អត់​យ៉ាងណា​ក្តី​មាន​តែ​ចំណេះវិជ្ជា​តែ​មួយ​មុខ​គត់​អាច​ធ្វើ​អោយ​មនុស្ស​ប្រែ​ល​ប្រួល​ប្រែ​ពី​ល្ងិ​ត​ល្ងង់​មក​ជា​មានចំណេះ​ប្រែ​ពី​ស្គម​មក​ធាត់ ប្រែ​អាក្រក់​មក​ល្អជា ។

មែនទែន​ទៅ តាម​រយៈ​រូបភាព​ទាំង​អស់នេះ​ធ្វើ​អោយ​មហាជន​សម្តែង​ការ​សង្វេគ​ចិត្តជា​ខ្លាំង ក្រោយ​បានឃើញ​ដូច្នេះ ក្មេង​ខ្លះ​បញ្ចុក​បាយ​មិន​ចង់​ញាំ​មាន​ទាំង​សម្ភារៈ​សិក្សា​ល្អ ហើយ​បែរជា​មិន​ប្រឹងប្រែង​រៀនសូត្រ ឪពុក​ម្តាយ​មាន​ធនធាន​ហើយ​បែរជា​មិន​ខំ តែ​ក៏​មិន​ដូច្នេះ​ទាំង​អស់នោះ​ដែរ សំខាន់​មានចិត្ត​ចង់​រៀន ទោះ​យើង​ដើរ​យឺត​ដូច​ជា អណ្តើក​ក៏​អាច​ចិញ្ចឹម​ក្រពះរស់​នោះ ។

គួរ​បញ្ជាក់​ដែរ​ថា តាម​រយៈ​រូបភាព​ទាំងនេះ ត្រូវ​បាន​ចែកចាយ​ដោយ​លោក ស្រេ​ន​វុ​ធ​ថា​«​នៅ​តំបន់​ដាច់​ស្រយាល​មាន​សិស្ស​ក្រីក្រ​ជា​ច្រើន កំពង់​ត្រូវកា​ជំនួយ ពី​បងប្អូន សូម​បងប្អូន​ជួយ​ដល់​ពួក​គាត់​ផង​ពួក​គាត់​ខ្វះខាត​នៅ​សម្ភារៈ​សិក្សា សៀវភៅ​វ ប៊ិ​ច ខ្មៅ​ដៃ កា​តាប សំលៀក​បំពាក់ និង​ស្ទែ​ន​ទឹក​ស្អាត​សម្រាប់​សិស្ស​ប្រើប្រាស់ សិស្ស​សរុប​១៧៧​នាក់ ស្រី​៨០​នាក់ គ្រូ​៤​នាក់ ស្រី​២​នាក់​នៅ​សាលា​បឋម​សិក្សា​ពោធិ៍​បឹង ភូមិ​ពោធិ៍​បឹង ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង សូម​បង​ប្អ​ន​ជួយ​ដល់​ពួក​គាត់​ផង​»​។

តាម​រយៈ​បទ​សម្ភារៈ​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក ស្រេ​ន វុ​ធ​ថា សាលា​មួយ​នេះ​នៅ​តំបន់​ជនបទ​ដាច់​ស្រយាល​មានការ​ខ្វះខាត​ខ្លាំង ដោយ​ជំហាន​ទី​មួយ​នេះ​លោក​ថា ពួក​គាត់​ត្រូវការ​អណ្តូងទឹក សា​ទែន​ទឹក និង​បន្ទាប់​ទឹក ព្រោះ​នៅ​អ្វី​ទាំង​អស់នេះ​ជា​តម្រូវការ​ចាំបាច់​ខ្លាំង​សម្រាប់​ពួក​គាត់​នោះ​។

ឪពុក​ម្តាយ​ក្មេង​ដែល​រស់នៅ​តំបន់ ភូមិ​ពោធិ៍​បឹង ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​នេះ ភាគច្រើន​ពួក​គាត់​ស៊ី​ឈ្នូ​ល​ធ្វើការ​អោយ​គេ រក​មួយ​ថ្ងៃ​បាន​មួយ​ត្រឹម ដូច្នេះ​អាច​ថា​លំបាក​សម្រាប់​ពួក​គាត់ ដូចដែល​បានឃើញ​ស្រាប់ ខោអាវ​កូនសិស្ស​ដែល​មក​សាលា​ពណ៌​ស​ប្រែជា​ពណ៌​ប្រ​ផះ ខ្វះ​ខោរ​ហែក អាច​ចាស់ ពោល​ពិតជា​ខ្វះខាត​រក​ពាក្យ​មក​បរិយាយ​ស្ទើរ​មិន​បាន​នោះ ។

បើ​ងាក​មក​សភាព​សាលា​បឋម​សិក្សា​ពោធិ៍​បឹង​នេះ​វិញ សាលា​មួយ​នេះ​កន្លែង​ខ្លះ​ក៏​មា​នភា ព​ធ្លុះធ្លាយ​ផង​ដែរ ដូច្នេះ​អាច​ថា​រៀង​លំបាក​បន្តិច​សម្រាប់​ប្អូន​ៗ​ផ្ទាល់ ដោយ​ការ​សិក្សា​តែ​មាន​ឧបសគ្គ​សម្រាប់​ប្អូន​ៗ​នោះ ។

គួរ​បញ្ជាក់​ដែរ​ថា ក្មេង​តូច​ទាំង​អស់នេះ​ពួក​គាត់​ចង់បាន​សម្ភារៈ​សិក្សា ជា​ពិសេស​សម្លៀក​បំពាក់​អាវ​ស សំពត់​ខៀវ ខោ​ខៀវ ដូច្នេះ​សង្ឃឹមថា បងប្អូន​អាច​នឹង​បាន​ជួប​ពួក​គាត់ ព្រោះ​មាន​មហាជន​បាន​សម្តែង​ការ​អាណិត​ដល់​ប្អូន​ៗ​ជា​ពន់ពេក ខណៈ​ប្អូន​មានការ​ខ្វះ​សម្ភារៈ​ទាំងនេះ តែ​នៅ​ប្អូន​នៅ​តែ​មានចិត្ត​ចង់​សិក្សា ជំនះ​ភាព​ល្ងង់ខ្លៅ និង​ស្រ​វ៉ា​ការ​សិក្សា​ជា​ធំ​នោះ ៕ ដោយ៖លីហួ គីមឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ