ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះអង្គ ជ្រួញ ពិសី ៖ ធ្វើបុណ្យហុតទឹកសម្លឹងកាក មិនបានបុណ្យទេ

1 ខែ មុន
  • ភ្នំពេញ

រាជធានី ភ្នំពេញ ៖ មនុស្ស​ជា​ច្រើ​នធ្វើបុណ្យ​ដោយ​សុទ្ធចិត្ត​ទេ ។ គេ​ធ្វើបុណ្យ ព្រោះ​ប្រាថ្នា​ចង់បាន​នេះ ចង់បាន​នោះ ។ ប៉ុន្តែ​ព្រះ​អង្គ…

រាជធានី ភ្នំពេញ ៖ មនុស្ស​ជា​ច្រើ​នធ្វើបុណ្យ​ដោយ​សុទ្ធចិត្ត​ទេ ។ គេ​ធ្វើបុណ្យ ព្រោះ​ប្រាថ្នា​ចង់បាន​នេះ ចង់បាន​នោះ ។ ប៉ុន្តែ​ព្រះ​អង្គ ជ្រួញ ពិសី ពន្យល់​ថា ធ្វើបុណ្យ​ហុតទឹកសម្លឹងកាក មិន​បាន​បុណ្យ​ទេ ។

តាម​ច្បាប់​នៃ​កម្មផល បើ​យើង​ប្រព្រឹត្ត​អាក្រក់​តិច​ប្រព្រឹត្ត​ល្អ​បាន​ច្រើន យើង​ទទួលផល​អាក្រក់​តិច​ផល​ល្អ​ច្រើន​នា​អនាគតជាតិ ។ ព្រះពុទ្ធ​ជា ម្ចាស់​នៃ​យើង​ព្រះ​អង្គ​បាន​លើកយក​ទ្រឹស្តី​កម្មផល​ជា​មូលដ្ឋាន​ធំ​នៅ ក្នុង​លទ្ធិ​ព្រះពុទ្ធ​សាសនា ។ កម្ម គឺ​អំពើ​ដែល​មាន​ចេតនា គឺ​ការ​តាំង ចិត្តជា​បច្ច័យ ។ បើ​គ្មាន​ចេតនា គឺ​ការ​តាំងចិត្ត​ទេ​អំពើ​ល្អ និង​អាក្រក់​ក៏ គ្មាន​ដែរ ។ អំពើ​ទាំង​ពីរ​នេះ ពុំ​អាច​លុបលាង ឬ​ស៊ីសង​គ្នា​បានជា​ដាច់ខាត ។

ជាក់ស្តែង កាលពី​កន្លង​មកនេះ ព្រះ​តេជគុណ ភិក្ខុ​អគ្គ​ធ​ម្មោ​ជ្រួញ ពិសី មាន​សង្ឃដីកា​ពន្យល់​អំពី​ការ​ធ្វើបុណ្យ​កុំ​ប្រាថ្នា​ដោយ​បញ្ជាក់​ថា បុគ្គល កាលដែល​យល់​ច្បាស់​ថា អ្វី​ជា​បុណ្យ? កាលណា​ដែល​យល់​ច្បាស់​ថា អ្វី​ជា​បុណ្យ​ហើយ គឺ​លែង​ចង់បាន​បុណ្យ​ទៀត​ហើយពី​ព្រោះ​ដឹង​ថា បុណ្យ​ហ្នឹង​ជា​អ្វី ។ ជា​ទូទៅ​ពុទ្ធបរិស័ទ​យើង​គ្រប់​គ្នា​ធ្វើបុណ្យ តែងតែ ចង់បាន​បុណ្យ ដោយ​មិនដឹង​ថា​បុណ្យ​នោះ​ជា​អ្វី0x017d7 សេចក្តី​ល្អ ទាំងឡាយ​ចិត្ត​អនុគ្រោះ​ទាំងឡាយ​នោះ​ឯង គឺជា​បុណ្យ ។ អ៊ីចឹង​បើ ក្នុង​ចិត្ត​យើង​នេះ​បរិបូណ៌ ដោយ​បុណ្យ​ហើយ តើ​យើង​ត្រូវការ​បុណ្យ មក​ដើម្បី​អ្វី​ទៀត? ហើយ​បុណ្យ​នេះ​ភាគច្រើន យើង​តែងតែ​ស្វែងរក នៅ​ម​ជ្ឃ​ដ្ឋា​ន​ខាងក្រៅ ដើម្បី​បាន​បុណ្យ ។ តើ​បុណ្យ​ពិត​នៅ​ទីណា បងប្អូន?

ព្រះ​តេជគុណ​ជ្រួញ ពិសី​បាន​មាន​សង្ឃដីកា​បន្ថែម​ថា ៖ បុណ្យ​ពិត គឺ នៅ​ក្នុង​ចិត្ត​បើ​ចិត្ត​នេះ​ល្អ ហើយ​ការ​ធ្វើ​ក្តី ការ​និយាយ​ក្តី តែងតែ​ល្អ ហើយ​បណ្ឌិត​ទាំងឡាយ​រាល់​ការ​បំពេញ​នូវ​សេចក្តី​ល្អ​ទាំងឡាយ លោក ធ្វើ​លោក​មិន​ដែល​ប្រាថ្នា​ចង់បាន​បុណ្យ​ទេពី​ព្រោះ​ក្នុង​ចិត្ត​លោក​មានបុណ្យ​ស្រេច​ទៅ ហើយ​នៅ​ក្នុង​សណ្តាន ។ អ៊ីចឹង​លោក​អត់​មាន​ត្រូវ ទៅ​ប្រាថ្នា​បុណ្យ​អី​ទៀត​ទេ ព្រោះ​ក្នុង​ចិត្ត​លោក​បរិបូណ៌​ដោយ​បុណ្យ​។ បណ្ឌិត​ទាំងឡាយ​ការ​ធ្វើ​នូវ​សេចក្តី​ល្អ​ទាំងឡាយ​លោក​មិន​ដែល​ប្រាថ្នា នូវ​សម្បត្តិ​សួគ៌​ទេ ។ អរិយបុគ្គល​ទាំងឡាយ​ការ​ធ្វើ​នូវ​សេចក្តី​ល្អ ទាំងឡាយ លោក​មិន​ដែល​ធ្វើ ដើម្បី​ប្រាថ្នា​សម្បត្តិ​សួគ៌​ទេ ពីព្រោះ​អី លោក​បាន​យល់​ថា ការ​ធ្វើ​សេចក្តី​ល្អ​នេះ​មិនមែន​ធ្វើ​ដើម្បី​បាន​អ្វីមួយ ទេ គឺជា​សេចក្តី​ល្អ​ពិត​ៗ​សង្គ្រោះ​ពិត​ៗ​។ ប៉ុន្តែ​បុថុជ្ជន​ច្រើន​តែ​ឲ្យ​របស់ ស្រណោះ​ដៃ ឬ​ក៏​ពាក្យ​ខ្មែរ​មួយទៀត​ថា ហុតទឹកសម្លឹងកាក ។ ហុត ទឹក​សម្លឹង​កាក ឬ​ឲ្យ​របស់​ស្រណោះ​ដៃ​ស​ម្តៅ​ដល់​អ្នក​ធ្វើបុណ្យ ទាំងឡាយ រាល់ថ្ងៃ​មិនមែន​ធ្វើ​ដោយ​ភាព​ស្មោះត្រង់​ទេ ធ្វើ​កុ​ដ្ឋ​លោក មិនមែន​ដោយ​ចិត្ត​អនុគ្រោះ​ថា ដោយសារ​តែ​លោក​មិន​មាន​កុ​ដ្ឋ​នៅ ទើបបាន​ចិត្តល្អ​សាង​កុ​ដ្ឋ​មួយ​ឲ្យ​លោក​បាន​ស្នាក់​នៅ​ស្រួល​អត់​សូវ​គិត ចឹ​ង​ទេ ។

លើស​ពី​នេះ​ទៅ​ទៀត ព្រះ​តេជគុណ បាន​មាន​សង្ឃដីកា​បញ្ជាក់​ថា ជា ធម្មតា​បុណ្យ ចេតនា​បុណ្យ​ពិតប្រាកដ​ធ្វើ​ទៅ​ហើយ មិន​ដែល​គិត​សូ ម្បី​តែ​ប្រាថ្នា​ផល​ថា​ឡើយ​ឲ្យ​គេ​ដឹង​ពី​សេចក្តី​ល្អ​របស់​យើង សូ​ម្បី​តែ​ការ ធ្វើ​នូវ​សេចក្តី​ល្អ​ទាំងឡាយ​ប្រាថ្នា​សូម​ឲ្យ​បាន​ចេះ​បាន​ចុះ​ក៏​អត់​ដែល ដែរ​ពីព្រោះ​លោក​បានដឹង​ច្បាស់​ថា បុណ្យ​កើត​ចេញពី​ចេតនា​ដ៏​ល្អ បរិសុទ្ធ ។ ភាគច្រើន​ញាតិ​ញោម​មនុស្ស​យើង​រាល់ថ្ងៃ​ច្រើន​តែ​ដើរ​ស្វែងរក​អ្នកមាន​បុណ្យ ហើយ​ចុះ​ខ្លួនឯង​បើ​ខ្វះ​បុណ្យ​ស្មាន​តែ​កើតមក​ជា មនុស្ស​មែន​ទេ​ញោម? ច្រើន​តែ​ស្វែងរក​អ្នកមាន​បុណ្យ​អ្នក​នេះ​មានបុណ្យ​អ្នក​នេះ​មាន​បារមី ព្រះ​នេះ ព្រះ​នោះ​ជួយ ។ តែ​សេចក្តី​ពិត​អ្នកមាន​បុណ្យ​ពិត​ប្រាក គឺ​ខ្លួនឯង​ផ្ទាល់​ហ្នឹងឯង ។ បើ​ខ្វះ​បុណ្យ​ស្មាន​តែ បាន​ខ្សែ​ក​ពាក់ បើ​ខ្វះ​បុណ្យ​ស្មាន​តែ​បាន​ខ្សែដៃ​ពាក់​មែន​ទេ ញោម សុទ្ធតែ​មានបុណ្យ​ហើយ បើ​ខ្វះ​បុណ្យ​ស្មាន​តែ​បាន​ផ្ទះ​នៅ​ល្អ​ស្មាន​តែ មាន​ឡាន​ជិះ ស្មាន​តែ​មានមុខ​របរ​ត្រឹមត្រូវ ។ នេះ គឺជា​ផល​របស់ បុណ្យ ។ ប៉ុន្តែ​បើ​យើង​ហ្នឹងឯង​មិន​បាន​យល់​អំពី​បុណ្យ​ច្បាស់​យើង ច្រើន តែ​ដើរ​ស្វែងរក​អ្នកមាន​បុណ្យ​ហើយ ជឿ​ទៅ​លើ​រឿង​នេះ​ជឿ​ទៅ លើ​រឿង​នោះ ដែល​វា​ជា​ការ​ខុស​ពី​សេចក្តី​ពិត​។

ព្រះ​តេជគុណ ជ្រួញ ពិសី បាន​សង្ឃដីកា​បន្ត​ថា ព្រះពុទ្ធ​ព្រះ​អង្គ​មិន ដែល​បង្រៀន​យើង​ឲ្យ​ជឿ​ទេ ។ ព្រះពុទ្ធ​ព្រះ​អង្គ​បង្រៀន​ឲ្យ​យើង​ចេះ គិតពិចារណា​មុន​នឹង​ជឿ​មុន​នឹង​ធ្វើ​អ្វីមួយ ។ លោក​អង្គ​ខ្លះ​ទេសនា ទៅ តែងតែ​ពន្យុះ​ញោម កុំ​ធ្វើ​អានេះ​បាប​ធ្វើ​អានេះ​បាន​បុណ្យ ។ កុំ​បន្លាច មនុស្ស សំខាន់​ពន្យល់​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ