ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពីរ​ក្រុម​ដេញ​កា.ប់​គ្នា​កក្រើក​ភូមិ ​សមត្ថកិច្ច​ក្របួច​.កបាន​១០​នាក់

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ពួក​គេ​ក្មេង​ទំនើង​ចំនួន​ពីរ​ក្រុម​បាន​ប្រើប្រាស់​កាំបិត​ដេញ​កាប់​គ្នា​យ៉ាង​កក្រើក​ភូមិ ពុំ​មាន​អ្នក​ឈ្នះ ពុំ​មាន​អ្នក​ចាញ់ តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​អន្តរា​គម​ន៍​ដេញចាប់​បាន​ភាគី​ទាំង​ពីរ​ចំនួន​១០​នាក់ កាលពី​វេ​លស​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី០៨ មីនា នៅ​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២…

ខេត្តបាត់ដំបង ​៖ ពួក​គេ​ក្មេង​ទំនើង​ចំនួន​ពីរ​ក្រុម​បាន​ប្រើប្រាស់​កាំបិត​ដេញ​កាប់​គ្នា​យ៉ាង​កក្រើក​ភូមិ ពុំ​មាន​អ្នក​ឈ្នះ ពុំ​មាន​អ្នក​ចាញ់ តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​អន្តរា​គម​ន៍​ដេញចាប់​បាន​ភាគី​ទាំង​ពីរ​ចំនួន​១០​នាក់ កាលពី​វេ​លស​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី០៨ មីនា នៅ​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​។

យោង​តាម​របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​អន្ធពាល​ដែល​កម្លាំង​សមត្ថកិច្ច​ស្រុក​សង្កែ ឃាត់ខ្លួន​បាន​ទាំង​១០​នាក់​នេះ ជា​ភាគី​ដែល​ច្បាំង​គ្នា តែ​ពុំ​មាន​ភាគី​ណា​អះអាង​ថា ពួក​គេ​ជា​ជន​រង​គ្រោះ​ទេ គឺជា​ជនល្មើស​ទាំង​ពីរ​ភាគី​។ ជន​អន្ធពាល​ទាំង​១០​នាក់​នោះ​មាន ១-​ឈ្មោះ ឆោម រក្សា អាយុ​១៧​ឆ្នាំ ២​-ឈ្មោះ វី វ៉ា​ន់​ដា អាយុ​១៦​ឆ្នាំ ៣-​ឈ្មោះ អាត ឆេ​ង​លី អាយុ​១៩​ឆ្នាំ ៤-​ឈ្មោះ ចំរើន សុ​វ​ណ្ណា​រ៉ា អាយុ​១៦​ឆ្នាំ ៥​-ឈ្មោះ ឆេ​ង គឹ​ម​ហ៊ូ អាយុ​១៥​ឆ្នាំ ៦-​ឈ្មោះ ផុ​ន វ៉ា​ន់​ណាត អាយុ​១៤​ឆ្ណាំ ៧-​ឈ្មោះ ផុ​ន វេហា អាយុ​២១​ឆ្នាំ ៨-​ឈ្មោះ គឹ​ម សា​រ័​ត្ន អាយុ​១៥​ឆ្នាំ ៩​-ឈ្មោះ ស្រៀ​ង ចំ​រ៉ុ​ង អាយុ​១៩​ឆ្នាំ និង១០-​ឈ្មោះ រ៉ា​យ រតនៈ អាយុ​១៥​ឆ្នាំ​។

ពួក​គេ​ទាំង​ពីរ​ក្រុម បាន​ប្រើប្រាស់​ដាវ និង​កាំបិត ដេញ​កាប់​គ្នា​យ៉ាង​ឃោរ​ឃៅ​ផ្អើល​ពេញ​ភូមិ តែ​ត្រូវ​កម្លាំង​អធិការ​ស្រុក​សង្កែ ចុះ​អន្តរា​គម​ន៍​បង្ក្រាប​បាន​ទាន់​ពេលវេលា​។ អធិការ​ស្រុក​សង្កែ លោក យ៉ុ​ត យុង​ហូ បាន​ប្រាប់​កោះសន្តិភាព​ថា សង្គ្រាម​ក្រុម​ក្មេង​ទំនើង​ទាំង​ពីរ​ភាគី​នេះ ផ្ដើម​ចេញពី​រឿង​គំនុំ ដែល​តាម​កាប់​ចាក់​សងសឹក​គ្នា​មិន​ចេះ​ចប់ ​។

លោក​បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​រង​របួស​តិច​ទូច​ដូច​គ្នា តែ​ភាគី​ម្ខាង​បាន​កាប់​កំទេច​ម៉ូតូ​ភាគី​ម្ខាង​ទៀត​ខូចខាត​អស់​មួយ​គ្រឿង​។ លោក​អធិការ​បាន​បញ្ជាក់​បន្ថែម​ថា ពេល​ពួក​គេ​កំពុង​ដេញ​តាម​កាប់​គ្នា​យ៉ាង​សាហាវ កម្លាំង​សមត្ថកិច្ច​របស់​លោក​និង​កម្លាំង​ប៉ុ​ស្តិ៍​រដ្ឋបាល បាន​ចុះ​អន្តរា​គម​ន៍
​រហូត​តាម​ឃាត់ខ្លួន​បាន​ភាគី​ទាំង​ពីរ​ចំនួន​១០​នាក់​ជា​បន្តបន្ទាប់ ហើយ​ថែម​ទាំង​ដកហូត​បាន​កាំបិត និង ម៉ូតូ​ដែល​រង​ការ​ខូចខាត​។

ពេល​នេះ​ ភាគី​ទាំង​ពីរ​ចំនួន​១០​នាក់​ត្រូវ​លោកស្នងការ​ខេត្ត និង លោក​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត បញ្ជា​ឲ្យ​ឃាត់ខ្លួន ខណៈ​បក្សពួក នៃ​ភាគី​ទាំង​ពីរ​មួយ​ចំនួន​ទៀត កំពុង​រត់គេច​ខ្លួន​។ លោក​បន្ថែម​ថា បើ​តាម​ការ​សួរនាំ ក្រុម​ក្មេង​ទំនើង​ទាំង​ពីរ​ភាគី​នេះ ពុំ​មាន​ភាគី​ណា​ជា​ជន​រង​គ្រោះ​ទេ គឺសុទ្ធតែ​ជន​បង្ក​ទាំងអស់ ដូច្នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕ ​

អត្ថបទសរសេរ ដោយ