ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បង្ក្រាប​ខារ៉ាអូខេ «​ជី​ន​ឌា​ន​ហ្ស៊ី​យី​» ឃាត់ខ្លួន​មនុស្ស​ជិត​៩០​នាក់ និង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ ក្នុង​ក្រុងព្រះសីហនុ

1 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ បាន​បើក​ប្រតិបត្ដិការ ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ មួយ​កន្លែង មាន​យីហោ «​ជី​ន​ឌា​ន​ហ្ស៊ី​យី​» ស្ថិត​នៅ​ក្រុម​២ ភូមិ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ បាន​បើក​ប្រតិបត្ដិការ ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ មួយ​កន្លែង មាន​យីហោ «​ជី​ន​ឌា​ន​ហ្ស៊ី​យី​» ស្ថិត​នៅ​ក្រុម​២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ពាក់ព័ន្ធ​ជួញដូរ​រក្សា​ទុក​សម្រួល​ឲ្យ​ប្រើប្រាស់ កែ​ច្នៃ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ឃាត់​មនុស្ស​ចំនួន ៨៧​នាក់ (​ស្រី​៤៣​នាក់​) និង​ដកហូត​ថ្នាំ​ញៀន ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ ។

ការ​ចុះ​ប្រតិបត្ដិការ​បង្ក្រាប នៅ​ទីតាំង​ខារ៉ាអូខេ «​ជី​ន​ឌា​ន​ហ្ស៊ី​យី​» ខាងលើ​នេះ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​ឧត្ដមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ ព្រមទាំង​មានការ​សម្របសម្រួល ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ ។

យោង​តាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា កាល​វេលា​ម៉ោង​០១​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ផែន​សន្តិសុខ​ផ្ទៃក្នុង បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ «​ជី​ន​ឌា​ន​ហ្ស៊ី​យី​ម៉ៃ​ទូ​» (KTV &BAR) ១​ទីតាំង ស្ថិត​នៅ​ក្រុម​២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ពាក់ព័ន្ធ​ជួញដូរ​រក្សា​ទុក សម្រួល​ឲ្យ​ប្រើប្រាស់ កែ​ច្នៃ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់​មនុស្ស​ចំនួន ៨៧​នាក់ ស្រី​៤៣​នាក់ ។

វត្ថុ​តាង​ចាប់​យក រួម​មាន ៖
-​ម្សៅ​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​១១​កញ្ចប់
-​ម្សៅ​ក្រាម ពណ៌​ស សង្ស័យ​សារធាតុ​ញៀន​៧​ដប
-​ដុំ​ក្រាម ពណ៌​ស សង្ស័យ​សារធាតុ​ញៀន​២​កញ្ចប់
-​ថ្នាំ​គ្រាប់ សញ្ញា WY សង្ស័យ​សារធាតុ​ញៀន ១​គ្រាប់
-​សារធាតុ​រាវ (​ទឹក​) សង្ស័យ​សារធាតុ​ញៀន​៣៥​ដប
-​ថ្នាំ​គ្រាប់ ពណ៌​ផ្ទៃមេឃ និង​ពណ៌​លឿង សង្ស័យ​សារធាតុ​ញៀន​៥​ចំណិត
-​កញ្ចប់​ចម្រុះ​ពណ៌ សង្ស័យ​សារធាតុ​ញៀន​១០​កញ្ចប់
-​រុក្ខជាតិ​ញៀន (​កញ្ឆា​ក្រៀម​) ២​កញ្ចប់
-​ឧស្ម័ន​ណាយ​ទ្រី​អុក​សៃ (Nitrous oxide) បញ្ចូល​ក្នុង​ប៉េងប៉ោង​៣​បំពង
-​ឧបករណ៍​កែ​ច្នៃ​គ្រឿងញៀន​មួយ​ចំនួន
-​ដប​កែ​ច្នៃ សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​៦​ដប
-​ជញ្ជីង​សម្រាប់​ថ្លឹង គ្រឿងញៀន ៦​គ្រឿង
-​សារធាតុ​ផ្សំ (​មិន​ច្បាស់​) មួយ​ចំនួន
-​សម្ភារ​សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន
-​ជ្រុ​ញ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន
-​លិខិតឆ្លងដែន​៥​ក្បាល និង​កាត​រឹង​មួយ​ចំនួន ។

បច្ចុប្បន្ន សមត្ថកិច្ច​សាកសួរ ស្រាវជ្រាវ​បន្ត តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ