ម្តាយមកពីធ្វើការបា.ត់កូនតូច ទោះខំដើររកយ៉ាងណាក៏មិនឃើញ លុះរកឃើញស្លុ.តចិត្ត
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ ក្មេងប្រុសតូចម្នាក់ បានដើរតាមម្ដាយរបស់ខ្លួនទៅស៊ីឈ្នួលកា.ប់ដើមដំឡូងមីឱ្យគេ
ខេត្តប៉ៃលិន ៖ ក្មេងប្រុសតូចម្នាក់ បានដើរតាមម្ដាយរបស់ខ្លួនទៅស៊ីឈ្នួលកា.ប់ដើមដំឡូងមីឱ្យគេ
ខេត្តប៉ៃលិន ៖ ក្មេងប្រុសតូចម្នាក់ បានដើរតាមម្ដាយរបស់ខ្លួនទៅស៊ីឈ្នួលកា.ប់ដើមដំឡូងមីឱ្យគេ លុះស្ត្រីជាម្តាយធ្វើការភ្លេចខ្លួន ក៏បាត់កូនតូច ខណៈរូបគេចុះលេងទឹកស្រះនៅក្បែរនោះ។ តែក្រោយមក ម្ដាយខំប្រឹងដើររក និងប្តឹងអាជ្ញាធរមូលដ្ឋានឱ្យជួយរកក៏នៅតែមិនឃើញ រហូតដល់ស.ពហើមអណ្ដែតក្នុងស្រះទឹក ទើបបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។
ហេតុការណ៍ប្រទះឃើញស.ពក្មេងប្រុសល.ង់ទឹកស្លា.ប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចស្រះទឹកប្រជាពលរដ្ឋឈ្មោះ តារឿន យាយភាព ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ប៉ង វិច្ឆិកា ភេទប្រុស អាយុ៥ឆ្នាំ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងបៃលិន ខេត្តប៉ៃលិន។
បើតាមការបំភ្លឺពីស្ត្រីជាម្ដាយរបស់ក្មេងប្រុសរងគ្រោះឈ្មោះ ប្រៃ ស៊ីណាត អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើបានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១រសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ គាត់បានទៅកាប់ដើមដំឡូងឱ្យគេ ដោយទុកកូនឱ្យនៅផ្ទះតែម្នាក់ឯង ដោយមិនដឹងថា កូនដើរតាមពីក្រោយនោះទេ។
ស្ត្រីជាម្តាយបានបន្តថា រហូតវេលាម៉ោង៥ល្ងាច ម្ដាយមកពីធ្វើការវិញ ទើបបានដឹងថាបាត់កូន ហើយសាច់ញាតិបងប្អូនដើររកដែរ តែរកពុំឃើញឡើយ លុះដល់វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ គាត់បានរាយការណ៍ជូនមកលោកមេភូមិប៉ាងរលឹម និងរាយការណ៍មកកម្លាំងប៉ុស្ដិ៍រដ្ឋបាលអូរតាវ៉ៅ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្ដិ៍រដ្ឋបាលសហការជាមួយលោកមេភូមិកម្លាំងប្រជាការពារភូមិ នាំគ្នាជួយដើររកពុំឃើញឡើយ។ លុះក្រោយមក ម្ដាយដើរស្វែងរកកូន ក៏បានប្រទះឃើញកូនស្លា.ប់អណ្តែតទឹកក្នុងស្រះ នៅចំណុចដីឡូតិ៍ខាងលើ និងបង្កការភ្ញាក់ផ្អើលតែម្តង ។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះមានសតិមិនសូវគ្រប់ និងមិនមានជាប់ពាក់ព័ន្ធករណីអ្វីផ្សេងឡើយ គឺក្មេងប្រុសរងគ្រោះពិតជាស្លា.ប់ដោយសារល.ង់ទឹកប្រាកដមែន។
សមត្ថកិច្ចនគរបាលក៏បានប្រគល់ស.ពក្មេងប្រុសរងគ្រោះទៅឱ្យម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសិរីសួស្ដី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៕
ចែករំលែកព័តមាននេះ