ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ៖ សមត្ថកិច្ច និង​អាជ្ញាធរ ត្រូវ​រួម​គ្នា​បង្ក្រាប​ក្មេង​ទំនើង គ្រឿងញៀ.ន និង​ល្បែងស៊ីសង

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២៤​នេះ លោក ឃួ​ង ស្រេង…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២៤​នេះ លោក ឃួ​ង ស្រេង ប្រធាន​គណៈ​បញ្ជាការ​រាជធានី​ភ្នំពេញ បាន​អរគុណ​ចំពោះ​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ដែល​បាន​លះបង់​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការ​បំរើ​ភាព​សុខសាន្ត ជូន​ប្រជាពលរដ្ឋ រហូត​ទទួល​បាន​នូវ​ការ​គោរព​ស្រលាញ់ និង​ការ​ជឿ​ទុកចិត្ត​មក​លើ​រាជរដ្ឋាភិបាល រហូត​មក​ដល់​ពេល​នេះ ។

លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា កិច្ចប្រជុំ​នេះ ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​លើ​ការងារ​ឡើង​វិញ ថា​តើ​នៅ​ខ្វះខាត​ចន្លោះ​ប្រហោង​អ្វីខ្លះ ? ដើម្បី​យក​មក​បំពេញបន្ថែម សំដៅ​ធ្វើ​យ៉ាងណា បម្រើ​ផលប្រយោជន៍ ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ល្អ​ប្រសើរ​ទាំង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព និង​ការ​ផ្តល់​សេវា​សាធារណៈ ជូន​ពួក​គាត់​ជាដើម ។

លោក​បន្ត​ថា ការ​ដោះស្រាយ​ចរាចរណ៍ ជា​រឿង​មួយ ដែល​យើង​បាន​ដោះស្រាយ ចោរឆក់ ត្រូវ​បាន​ទប់ស្កាត់ និង​កាត់​បន្ថយ​បាន​ច្រើន តែ​យើង​ក៏​នៅ​មាន​ចំណុច​ចន្លោះ​ប្រហោង​ខ្លះ​ដែរ ដែល​ត្រូវ​រួម​គ្នា ដើម្បី​អោយ​បាន​ប្រសើរ​ឡើង ដូច​ជា​ការ​ទប់ស្កាត់​បង្ក្រាប​ក្មេង​ទំនើង ការ​បង្ក្រាប​គ្រឿងញៀន និង​ល្បែងស៊ីសង ជាដើម ។

លោក ម៉​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​អោយ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ មាន​មណ្ឌល​កម្សាន្ត​ចំនួន ៣៦៣​ទីតាំង​អាជីវកម្ម ដែល​មានកា​រ៉ា​អូ​ខេ ចំនួន​២៧២​ទីតាំង ក្លឹ​ប​ចំនួន ៤៦​ទីតាំង និង​ប៊ៀ​ហ្គា​ឌិន ចំនួន ៤៥​ទីតាំង​។

ចំពោះ​ទីតាំង​អាជីវកម្ម​ខាងលើ​នេះ លោក ឃួ​ង ស្រេង បាន​ជម្រុញ​អោយ​មាន​ផែនការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ពិសេស​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ចុះ​ពិនិត្យ​មើល​ទីតាំង ដែល​មាន​ហានិភ័យ ចំពោះ​គ្រឿងញៀន​នេះ ដើម្បី​មាន​វិធានការ​លើ​ការ​បង្ក្រាប លុប​បំបាត់​គ្រឿងញៀន​អោយ​បាន ។

លោក ឃួ​ង ស្រេង បញ្ជាក់​ថា បញ្ហា​គ្រឿងញៀន ត្រូវ​តែ​មាន​វិធានការ​លុប​បំបាត់ មិន​ថា ទីតាំង​អាជីវកម្ម​ខាងលើ នៅ​តាម​សាលារៀន និង​ទីតាំង​ផ្សេង​ៗ​ទៀត​ឡើយ គឺ​ត្រូវ​រួម​គ្នា ដើម្បី​លុប​បំបាត់​។ កាមេរ៉ា​សុវត្ថិភាព បាន​ជួយ​លើ​ការងារ​យើង​សព្វបែបយ៉ាង ទាំង​ការងារ​សន្តិសុខ សុវត្ថិភាព និង​ការងារ​បម្រើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ជាដើម​។ ត្រូវ​បន្ត ទប់ស្កាត់ បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជាមួយនឹង​ការ​បំផុស​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​អោយ​បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ ដោយសារ​តែ​រដូវ​នេះ ជា​រដូវក្តៅ ងាយ​រង​គ្រោះ ដោយ​អគ្គិភ័យ បើ​យើង​មិន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

លោក ឃួ​ង ស្រេង ក៏​បាន​ជម្រុញ​អោយ​អាជ្ញាធរ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ក្រុមការងារ នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បន្ត​សហការ​ជាមួយ​កងពលតូច​លេខ ៧០ ក្នុង​ចុះ​បាញ់ថ្នាំ​មូស នៅ​សង្កាត់​ទាំង​១០៥ សំដៅ​ធ្វើ​យ៉ាងណា លុប​បំបាត់​ឲ្យ​អស់​មូស​ខ្លា និង​គ្មាន​ជំងឺគ្រុនឈាម ជា​ពិសេស សូម​អោយ​អាជ្ញាធរ​ខណ្ឌ ចុះ​មើល​ទីតាំង នៅ​មុខ​សាលារៀន ភោ​ជនី​ដ្ឋា​ន ឬ​កន្លែង​អាជីវកម្ម​ផ្សេង​ៗ​ទៀត ខណៈ​អាណាព្យាបាល មក​យក​កូន ឬ​មក​ទទួល​សេវា​ផ្សេង​ៗ បណ្តាល​អោយ​មានការ​កកស្ទះ​ចរាចរណ៍ ត្រូវ​ចុះ​ដោះស្រាយ​ភ្លាម​ៗ កុំអោយ​កកស្ទះ​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ