ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនបំណុល​សារភាពប្រាប់មូលហេតុ ក្រោយផ្តា.ច់ជីវិត​​ម្ចាស់​បំណុ​ល​ រួច​​ធ្វើជាឈឺ​ពួន​សម្ងំ​ដេកក្នុង​ពេទ្យ​ថៃ

1 ខែ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ​ ៖ ស្ត្រី​​ជាជនដៃដល់​ម្នាក់​​បានធ្វើសកម្មភាព​ដោយយកកាំបិតចា.ក់​ កា.ប់​និង​

ខេត្ត​ឧត្តរមានជ័យ​ ៖ ស្ត្រី​​ជាជនដៃដល់​ម្នាក់​​បានធ្វើសកម្មភាព​ដោយយកកាំបិតចា.ក់​ កា.ប់​និង​អា.រ.កស្ត្រីជន​រង​គ្រោះ​ បណ្តាល​ឱ្យ​ស្លា.ប់​បាត់បង់​ជីវិត​ ហើយ​បាន​ព្យាយាម​រត់គេច​ខ្លួន​ទៅ​ពួន​សម្ងំ​ដេកពេទ្យ​ក្នុងស្រុក​កាប់​ឈើ​ង​ ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ តែ​​ទីបំផុត​ឈាម​ស្រែក​ស្បែក​ហៅ​ ត្រូវ​សមត្ថកិច្ច​ធ្វើការ​ចុះ​ស្រាវជ្រាវ​ឃាត់​ខ្លួន​បាន​ រួច​នាំ​យក​មក​ទៅធ្វើការ​សាកសួ​រ​​តាមនីតិវិធី ​។

ហេតុការណ៍​ខាងលើ​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង២០​នាទី​យប់​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៤​ នៅ​ចំណុច​ក្នុង​ប្រឡាយ​គ្មានទឹក​ តាម​បណ្ដោយ​ផ្លូវ​លេខ​១ ភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

​ស្ត្រីជាជនដៃដល់​​ឈ្មោះ​ឈឿ​ន កុម្ភ​: អាយុ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​ជ្រៃ​ សង្កាត់​អូរ​ស្មាច់ ក្រុង​សំ
រោង ខេត្តឧត្តរមានជ័យ ​។ ចំណែកស្ត្រី​រង​គ្រោះ​ឈ្មោះ​ហឹ សុវណ្ណ​ចរិយា ហៅ អឿ​ន អាយុ​ប្រហែល៤១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អូរ​ស្មាច់​រី​សត ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​ផ្សារ​ថ្ម ភូមិ​អូរ​ស្មាច់​ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេ​ត្តឧត្តរ​មាន​ជ័យ ។

ទាក់ទិន​នឹង​ករណី​ឃាតកម្មខាងលើ​​នេះ ​លោក​វរៈសេនីយ៍ឯក​ហម​ ភិ​រម្យ​ អធិការ​ក្រុង​សំរោង​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​មិ​នា ឆ្នាំ​២០២៤ ​បានឱ្យ​កោះសន្តិភាព​ដឹង​ថា ក្រោយពី​កើត​មាន​ករណី​ឃា.ត​កម្ម​ខាងលើនេះ កម្លាំង​ប៉ូលិស​ជំនាញ​អធិការ​ក្រុងចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្មាច់ និង​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ចុះ​ទៅ​ដល់ទី​កន្លែង​កើតហេតុ​ ធ្វើការ​ត្រួតពិនិត្យ និង​បាន​ស្រាវជ្រាវ​វែក​មុខ​​ជនដៃដល់ ។​ បន្ទាប់​មក​មាន​តម្រុយ​ថា ជន​សង្ស័​យ​កំពុង​ដេក​ពួន​លាក់ខ្លួន​សម្ងំ​នៅ​ក្នុង​មន្ទីរពេទ្យ​ស្រុក​កាប់​ឈើ​ង ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ ក៏​នាំ​យក​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូ​អូរ​ស្មាច់ ដើម្បី​ធ្វើការ​សាកសួរ​។

​តាម​ចម្លើយ​របស់ស្ត្រីជាជនដៃដល់​​បាន​សារភាព​ថា ខ្លួន​បានកា​.ប់សម្លា​.ប់​ និង​អា.រ.ក​ស្ត្រី​រង​គ្រោះ​ប្រាកដ​មែន​ ។ បន្ទាប់​មក​ខ្លួន​បាន​ប្រមូល​យក​លុយ​និង​ទូរ​ស័ព្ទ​មួយ​គ្រឿង​ចូល​ទៅ​ប្រទេស​ថៃ​ធ្វើ​ជា​ឈឺ​ដេក​សម្ងំ​ក្នុង​មន្ទីរពេទ្យ ហើយ​​មូលហេតុ​ដែល​សម្លា.ប់ជនរងគ្រោះ គឺខ្លួន​ជំពាក់​លុយ​ជន​រង​គ្រោះ​និង​មានគំនុំរាល់​ពាក្យ​សម្ដី​អាក្រក់​មក​លើ​ខ្លួន​ ។ ​

ក្រោយទទួលបានចម្លើយសារភាពពីជនដៃដល់រួច សមត្ថកិច្ច​បានក​សាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ព្រហ្ម​ទ​ណ្ឌស្នងការ​រ​ដ្ឋា​ន​នគ​បាល​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ