ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​មិត្តភក្ដិ​ល.ង់​ទឹក លោ.ត​​ទៅ​ជួយ​ បែរជាជួបគ្រោះអកុសលយ៉ាងរន្ធ.ត់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្មេង​ៗ​ប្រមាណ​១០​នាក់​បាន​នាំ​គ្នា​សែង​ក្បូន​ទៅ​ជិះ​លេង​ទឹក​រណ្ដៅ​ដី​មួយ​កន្លែង

រាជធានី​ភ្នំពេញ ​៖ ក្មេង​ៗ​ប្រមាណ​១០​នាក់​បាន​នាំ​គ្នា​សែង​ក្បូន​ទៅ​ជិះ​លេង​ទឹក​រណ្ដៅ​ដី​មួយ​កន្លែង ក្រោយមក​ស្រាប់តែ​មាន​ក្មេង​ប្រុស​ម្នាក់​ល.ង់ទឹក ខណៈនោះ​មាន​ក្មេង​ប្រុស​ម្នាក់​ទៀត បាន​លោ.ត​ចុះ​ទៅ​ជួយ ។ ប៉ុន្តែ​ដោយសារ​តែ​អត់​ចេះ​ហែល​ទឹក​ក៏​ល.ង់​លិច​បាត់​ទៅ​ក្នុង​ទឹក​ស្លា.ប់​ខ្លួនឯង ចំណែក​ក្មេង​ប្រុស​ម្នាក់​ដែល​ល.ង់​ទឹកដំបូងគេ ​ត្រូវ​បាន​ក្មេង​ប្រុស​ម្នាក់​ចេះ​ហែល​ទឹក​ជួយ​ទាន់​ពេល ​រួច​ផុត​ពី​សេចក្ដីស្លា.ប់​។

ហេតុការណ៍​ខាងលើ​នោះ​បាន​បង្កការភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែ​មិ​នា ឆ្នាំ​២០២៤ នៅ​ក្នុង​រណ្ដៅ​ដី​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ពី​អ្នក​ភូមិ​ខាងលើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ដែល​ស្លា.ប់​ខាងលើ​នោះ​ឈ្មោះ​ហេង អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​នោះ ​។

តាមប្រភពពីអ្នកភូមិបានបន្តថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​រួម​ជាមួយ​ក្មេង​ៗ​ច្រើន​នាក់​ទៀត​បាន​នាំ​គ្នា​សែង​ក្បូន​១​យក​ទៅ​ជិះ​លេង​នៅ​ក្នុង​ទឹក​រណ្ដៅ​ដី​ខាងលើ​។ ក្រោយ​ពេល​ជិះ​លេង​និង​លេង​ទឹក​មួយសន្ទុះ​ក្រោយមក​ ក៏​ស្រាប់តែ​មាន​ក្មេង​ប្រុស​ម្នាក់​លង់ទឹក ខណៈនោះ​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ហេង កំពុង​នៅ​លើ​ដើមឈើ​មាត់​រណ្ដៅ​ដី ហើយ​ពេល​ឃើញ​បែប​នេះ​ក៏​បាន​លោត​ចុះ​ទៅ​ក្នុង​ទឹក​ដើម្បី​ជួយ​ក្មេង​ប្រុស​ម្នាក់​ដែល​កំពុង​ល.ង់ទឹក​នោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ទៀត​ថា ប៉ុន្តែ​ដោយសារ​តែ​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ហេង អត់​ចេះ​ហែល​ទឹក ក៏​បាន​លង់​លិច​បាត់​ទៅ​ក្នុង​ទឹក​ខ្លួនឯង ចំណែកឯ​ក្មេង​ប្រុស​ម្នាក់​ដែល​ល.ង់ទឹក​ដំបូង​ត្រូវ​បាន​ក្មេង​ប្រុស​ម្នាក់​ទៀត​ចេះ​ហែល​ទឹក​ជួយ​ទាន់​រួច​ផុត​ពី​សេចក្ដីស្លា.ប់​។ បន្ទាប់​មក​អ្នក​ភូមិ​បាន​នាំ​គ្នា​រាវរក​និង​បង់សំណាញ់ រហូត​ដល់​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ដដែល ទើប​ប្រទះ​ឃើញ​សាកស.ព​ក្មេង​ប្រុស​រូប​នោះ រួច​បាន​ស្រង់​ឡើងគោក​នាំ​យក​ទៅ​ផ្ទះ​ភ្លាម​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

អ្នក​ភូមិ​ខាងលើ​នោះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កន្លង​មក​ក្រុម​ក្មេង​ៗ​ខាងលើ​តែងតែ​នាំ​គ្នា​ទៅ​លេង​ទឹក​នៅ​ត្រង់​ចំណុច​កើតហេតុ​នោះ​ជា​រៀងរាល់ថ្ងៃ ទោះ​ចាស់​ៗ​ក្នុងភូមិ​បាន​ហាមឃាត់​ក៏​មិន​ស្ដាប់​ឡើយ ប៉ុន្តែ​ក៏​មិន​ដែល​មាន​គ្រោះថ្នាក់​កើតឡើង​ដែរ ទើបតែ​ថ្ងៃនេះ​ក៏​ល.ង់​ស្លា.ប់​ម្នាក់​បែប​នេះ​តែ​ម្ដង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ