ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​សុខភាព​បងប្អូន​! អាកាសធាតុ​កើន​កំ​ដៅ​ដល់​៣៧​អង្សា​សេ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​គូសបញ្ជាក់​ឱ្យ​ដឹង​ថា អាកាសធាតុ​នឹង​មានកំ​ដៅ​កើន​ដល់​៣៧​អង្សា​សេ ព្រមទាំង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ដោយ​ធ្លាក់​នៅ​លើក​ផ្ទៃដី​១០% ។ យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៤ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​គូសបញ្ជាក់​ឱ្យ​ដឹង​ថា អាកាសធាតុ​នឹង​មានកំ​ដៅ​កើន​ដល់​៣៧​អង្សា​សេ ព្រមទាំង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ដោយ​ធ្លាក់​នៅ​លើក​ផ្ទៃដី​១០% ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ជ្រលង​សម្ពាធ​ទាប​បាន​ថយឥទ្ធិពល​លើ​ឈូង​សមុទ្រ​ថៃ និង​ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ និង​មក​លើ​ប្រទេស​កម្ពុជា និង​សម្ពាធ​ខ្ពស់​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ថមថយ​ឥទ្ធិពល ខណៈ​ដែល​ខ្យល់​បក់​មក​ពី​ទិសនិរតី និង​អាគ្នេយ៍ ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៤ នៅ តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥​អង្សា​សេ និង​សីតុណ្ហភាព​មធ្យម​អតិ​បរមា​៣៧​អង្សា​សេ ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម និង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កំរិត​ខ្សោយ​គ្របដណ្ដប់​លើ​ផ្ទៃដី​១០% និង​មាន​ខ្យល់​បក់​មក​ពី​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​វិញ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤​អង្សា​សេ និង​សីតុណ្ហភាព​មធ្យម​​អតិបរមា​៣៧​អង្សា​សេ ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម ខ្យល់​បក់​មក​ពី​ទិសបូព៌ាមាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​/​វិនាទី​។​

ដោយឡែក នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤​អង្សា​សេ និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៧​អង្សា​សេ ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម និង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ គ្របដណ្ដប់​លើ​ផ្ទៃដី​១០% ខ្យល់​បក់​មក​ពី​ទិសនិរតី មាន​ល្បឿន​២​ម៉ែត្រ​/​វិនាទី​។ ចំណែក​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្ប បរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៥០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ