ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងសាឡនម្នាក់ ត្រូវចោរគា.ស់​ផ្ទះ​​យកអស់​​គ្រឿង​អលង្ការជាង​២​ម៉ឺន​ដុល្លារ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​​ជាជាងសាឡន​ម្នាក់​ទៅ​ធ្វើការ​ លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ត្រូវ​ចោរ​គាស់​ផ្ទះ​លួច​

រាជធានីភ្នំពេញ ៖ ស្ត្រី​​ជាជាងសាឡន​ម្នាក់​ទៅ​ធ្វើការ​ លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ត្រូវ​ចោរ​គាស់​ផ្ទះ​លួច​យក​គ្រឿងអលង្ការ​គិត​ជា​ទឹកប្រាក់​អស់​ជាង​២​ម៉ឺន​ដុល្លារ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៤ នៅចំណុច​ផ្ទះ​ល្វែង​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​១៩៧២ ស្ថិត​​ក្នុង​សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ដាយ​របស់ស្ត្រី​​រង​គ្រោះ​បានឱ្យដឹងថា ស្ត្រីរងគ្រោះ​​ជា​ម្ចាស់​គ្រឿងអលង្ការ​ពេជ្រ​ខាងលើ​គឺជាកូនស្រីទី៣របស់គាត់​ ​នាង​​ធ្វើការ​ជា​ជាង​សាឡ​ន ចំណែកកូន​ទី​២​ប្រុស និងកូន​ទី​៤ស្រី ហើយ​ផ្ទះ​កើតហេតុ​ខាងលើ គឺជា​ផ្ទះ​ជួល​គេ​ទេ រស់នៅ​​៣​នាក់បងប្អូន ​។​

ស្ត្រី​ជា​ម្ដាយ​បាន​​បន្ត​​ថា គាត់​នៅ​ឯ​ស្រុក​កំណើត​ទេ ដោយ​នៅ​ល្ងាច​​ថ្ងៃ​ទី​២​ មីនា គាត់​មក​លេង​កូន​គាត់​ម្នាក់​ទៀត​នៅ​ទួល​ពង្រ ក្នុង​នោះ​កូនប្រុស​ទី​២​ និង​កូនស្រី​ទី​៤​បាន​នាំ​គ្នា​មក​លេង​នៅ​ទួល​ពង្រ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​គ្រឿងអលង្ការ​ពេជ្រ​ខាងលើ​ដែល​ជា​កូនស្រី​ទី​៣ ដេក​នៅផ្ទះ​កើតហេតុ​ខាងលើ​តែ​ម្នាក់ឯង លុះ​ពេល​ព្រឹក​​នាង​​បាន​ទៅ​ធ្វើការ​ជា​ជាង​សាឡ​ន​ បាន​ចាក់សោ​ផ្ទះ​នឹង​សោ​ទ្វារ​ខាងក្រៅ​រួច​ទៅ​ធ្វើការ​បាត់​តាំងពី​ម៉ោង​៦​ព្រឹក​នៅ​ថ្ងៃ​ទី​៣ មីនា លុះ​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង​កើតហេតុ​ក៏​ស្រាប់តែ​ឃើញ​ទ្វារ​ខាងក្រៅ​នឹង​ទ្វារផ្ទះ​បាន​ចំហ ចំណែក​ទ្វារ​បន្ទប់​ជន​រង​គ្រោះ​គាស់​ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ ព្រមទាំង​ទូរ​ដាក់​គ្រឿងអលង្ការ​ផង​ដែរ ។

ស្ត្រី​ជា​ម្ដាយ​បាន​​បន្ត​​ទៀតថា បន្ទាប់មកជនរងគ្រោះបានទាក់ទងទៅបងប្អូន ព្រមទាំងម្ដាយដែលមកលេងនៅផ្ទះបងប្អូននៅទួលពង្រភ្លាមៗ ចំណែកបងប្អូនព្រមទាំងម្ដាយមកដល់ឃើញជនរងគ្រោះអង្គុយយំសោកស្ដាយទ្រព្យសម្បត្តិគ្រឿងអលង្ការពេជ្ររបស់​នាង​យ៉ាងខ្លាំង ។

តាមសម្ដីរបស់បង​ស្ត្រីរងគ្រោះ ដែល​ត្រូវជាបងទី២​របស់នាង​បានបញ្ជាក់ប្រាប់ថា ជា​រៀល​រាល់ថ្ងៃបងប្អូនគាត់ ពេលទៅញ៉ាំអីនៅខាងក្រៅ គឺនាំគ្នាទៅទាំង៣នាក់ សូម្បីតែគ្រឿងអលង្ការខាងលើក៏យកទៅជាមួយផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ព្រមទាំងជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខបានមកកន្លែងកើតហេតុភ្លាមៗដើម្បីសួរនាំនឹងជនរងគ្រោះ ព្រមទាំងបងប្អូនដែលរស់នៅជាមួយគ្នា និង​ស្រាវជ្រាវរកជនសង្ស័យខាងលើមកផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ