ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ដីឡូត៌កា.ប់ឆ្ការព្រៃរួចដុតចោល ស្រាប់តែឆេះរាលខ្លាំងបង្កការភ្ញាក់ផ្អើលទាំងថ្ងៃ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​មេឃ​កំពុង​ក្ដៅ​ខ្លាំង និង​មាន​ខ្យល់​បក់​ម្ដង​ៗ​ផង​នោះ ម្ចាស់​ដី​ឡូ​ត៌​មួយ​កន្លែង​បាន​កាប់​ឆ្ការព្រៃ និង​ស្មៅ​នៅ​ក្នុង​ដី​ឡូ​ត៌​របស់​ខ្លួន រួច​ក៏​បាន​ប្រមូល​ដុត​ចោល ក៏​ស្រាប់តែ​បង្ក​ឲ្យ​មានការ​ឆាបឆេះ​សន្ធោសន្ធៅ និង​ឆេះ​រាល​ស្ទើរ​ពេញ​ក្នុង​ក្នុង​ដី​ឡូ​ត៌​តែ​ម្ដង ។…

រាជធានី​ភ្នំពេញ ៖ ខណៈ​មេឃ​កំពុង​ក្ដៅ​ខ្លាំង និង​មាន​ខ្យល់​បក់​ម្ដង​ៗ​ផង​នោះ ម្ចាស់​ដី​ឡូ​ត៌​មួយ​កន្លែង​បាន​កាប់​ឆ្ការព្រៃ និង​ស្មៅ​នៅ​ក្នុង​ដី​ឡូ​ត៌​របស់​ខ្លួន រួច​ក៏​បាន​ប្រមូល​ដុត​ចោល ក៏​ស្រាប់តែ​បង្ក​ឲ្យ​មានការ​ឆាបឆេះ​សន្ធោសន្ធៅ និង​ឆេះ​រាល​ស្ទើរ​ពេញ​ក្នុង​ក្នុង​ដី​ឡូ​ត៌​តែ​ម្ដង ។

ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ហើយ​អ្នក​ភូមិ និង​សមត្ថកិច្ច​បាន​ទៅ​ជួយ​ពន្លត់​ដែរ ប៉ុន្តែ​អត់​ឈ្នះ​ទើប​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​ចេញ​ទៅ​អន្តរាគមន៍​ពន្លត់​ភ្លាម​ៗ ។ ព្រោះតែ​បារម្ភ​ខ្លាច​ឆេះ​រាល​ដល់​រោងចក្រ និង​ផ្ទះសម្បែង​ជុំវិញ​ទីនោះ នេះ​បើ​យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​សំណាក់​អ្នក​ភូមិ​ខាងលើ​នោះ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៣ ខែ​មិ​នា ឆ្នាំ​២០២៤ ខែ​មិ​នា ឆ្នាំ​២០២៤ នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អ្នក​ភូមិ​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល​ឡើង​ម្ចាស់​ដី​ឡូ​ត៌​ខាងលើ​បាន​កាប់​ឆ្ការព្រៃ​នៅ​ក្នុង​ដី​ឡូ​ត៌​របស់​ខ្លួន​នោះ បន្ទាប់​មក​ក៏​បាន​ប្រមូល​ព្រៃ​ដែល​កាប់​រួច​បាន​មួយ​ចំនួន​ដុត​កម្ទេច​ចោល ។ ប៉ុន្តែ​ពេល​ដុត​បាន​ធ្វើ​ឲ្យ​ឆាបឆេះ​ខ្លាំង និង​រាល​ដល់ក​ន្លែ​ផ្សេង​ទៀត​សន្ធោសន្ធៅ ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​សមត្ថកិច្ច​ជួយ​ពន្លត់ តែ​មិន​អាច​ពន្លត់​ឈ្នះ​នោះ​ឡើយ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​មាន​ហេតុការណ៍​បែប​នេះ​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំ​ព្រោះ​នៅ​ជុំវិញ​ទីតាំង​នោះ​មាន​រោងចក្រ និង​ផ្ទះសម្បែង​ច្រើន​ខ្នង ។ បន្ទាប់​មក​ក៏​បាន​សុំ​ជំនួយ​ពី​ក្រុម​ពន្លត់​អគ្គិភ័យ បន្តិច​ក្រោយមក​ក៏​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​បាន​ទៅ​ដល់​ជា​បន្តបន្ទាប់ និង​បាន​បាញ់​ពន្លត់​រហូត​រលត់​ទៅ​វិញ ព្រមទាំង​អស់​ការ​បារម្ភ​ខ្លាច​ឆេះ​រាល​ដល់​រោងចក្រ​និង​ផ្ទះ​អ្នក​ភូមិ​ទៀត ។

សមត្ថកិច្ច​បាន​និយាយ​ថា នេះ គឺជា​មេរៀន​មួយ​ផង​ដែរ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ត្រូ​វែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​មិន​ត្រូវ​ដុត​ព្រៃ ស្មៅ ឬ​សំរាម​ផ្ដេសផ្ដាស់ ដែល​អា​ចប​បង្ក​ជា​អគ្គិភ័យ​បាន​គ្រប់ពេល​នោះ​ឡើយ ជា​ពិសេស​រដូវ​រាំង​ស្ងួត​ត្រូវ​តែ​ប្រយ័ត្ន​ចំពោះ​ភ្លើង​គ្រប់ពេល​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ