ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ស្លុយ ឃើញ​គ្រឿងចក្រគេខូច​ទុក​ចោល​ នាំ​គ្នា​លួច​ដោះ​ដឹក​តាម​រទេះ

4 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ដៃ​ឆើត​ចំនួន​០៣​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​លួច​ដោះ​យក​គ្រឿង និង​សម្ភារ​អេ​ស្ការ​វ៉ា​ទ័​រដឹក​តាម​រ៉ឺ​ម៉ក​សណ្ដោង​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី ០១ មីនា នៅ​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ដៃ​ឆើត​ចំនួន​០៣​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​លួច​ដោះ​យក​គ្រឿង និង​សម្ភារ​អេ​ស្ការ​វ៉ា​ទ័​រដឹក​តាម​រ៉ឺ​ម៉ក​សណ្ដោង​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី ០១ មីនា នៅ​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ជាមួយនឹង​វត្ថុ​តាង​ជា​ច្រើន ដែល​ក្រុម​ចោរ​ចិត្ត​ស្លុយ​ទាំង​០៣​នាក់​នេះ បំរុង​ដឹក​យក​ទៅ​លក់​នៅ​កន្លែង​ទិញ​អេ​ត​ចាយ ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៣​នាក់​នេះ​មាន ១-​ឈ្មោះ ផល វិចិត្រ អាយុ​៣៥​ឆ្នាំ ២-​ឈ្មោះ ឈី​វ ភិ​រ័​ត្ន អាយុ​៣៥​ឆ្នាំ និង​៣-​ឈ្មោះ ថន ស៊ីវ​ហេង អាយុ​១៧​ឆ្នាំ ពួក​គេ​មានមុខ​របរ​ដើរ​ប្រព្រឹត្ត​អំពើរ​ចោរកម្ម ។ ក្រុម​នេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ នៅ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ហើយ​ថែម​ទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ធំ ។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដៃ​ឆើត​ទាំង​០៣​នាក់​នេះ បាន​ធ្វើ​សកម្មភាព​លួច​ដោះ​យក​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ចេញពី​គ្រឿងចក្រ​(​អេ​ស្ការ​ទ័​រ​) ដែល​ម្ចាស់​ទុក​នៅ​ចំណុច​ខាងលើ ដើម្បី​ជួសជុល ។ ហេតុការណ៍​នេះ​បាន​កើតឡើង មុន​ពេល​កម្លាំង​ជំនាញ​ចុះ​ឃាត់ខ្លួន​ប្រហែល​មួយ​ម៉ោង ក្រោយ​ទ​ទូល​បាន​សេចក្ដីរាយការណ៍​ពី​ម្ចាស់​គ្រឿងចក្រ ។

ពោល គឺ​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​ក្រុម​ចោរ​នេះ ពេល​ពួក​គេ​កំពុង​រៀបចំ​ដឹក​របស់របរ​ដែល​ពួក​គេ​លួច​បាន​ចេញពី​កន្លែង​កើតហេតុ បំរុង​យក​ទៅ​លក់​នៅ​កន្លែង​ទិញ​អេ​ត​ចាយ ។ ដូច្នេះ​ហើយ​ទើប​សមត្ថកិច្ច​ចាប់​បាន​ទាំង​មនុស្ស ក​ហូត​បាន​ទាំង​មធ្យោបាយ​ដឹក​ជញ្ជូន និង វត្ថុ​តាង​ដែល​ពួក​គេ​លួច​បាន ។

យោង​លើ​របាយការណ៍​វត្ថុ​តាង​ដែល​កម្លាំង​បង​រាជ​អាវុធហត្ថ​ដកហូត​បាន​រួម​មាន​«​ម៉ូតូ​០១​គ្រឿង មាន​សណ្ដោង​រ៉ឺ​ម៉ក អា​គុយ​ចំនួន​០២​គ្រាប់​កម្លាំង​១៥០​អំពែ ស្នប់​បាញ់​ខ្លាញ់គោ​ចំនួន​០១ ច្រ​វ៉ា​ក់​០១​ខ្សែ កន្ត្រៃ​កាត់​ដែក​ចំនួន​០២ ធ្មេញ​អេ​ស្ការ​ទ័​រ​ចំនួន​០៤​គ្រាប់ ទុយោ​អេ​ស្ការ​ទ័​រ​ចំនួន​០១​ខ្សែ និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​សាកសួរ ក្រុម​នេះ​មាន​ប្រវត្តិ​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ច្រើន​លើក​ណាស់ ។ ពួក​គេ​ដើរ​ជួប​អ្វី​លួច​ហ្នឹង​ឱ្យ​តែ​លក់​បាន​លុយ គឺ​លួច​ទាំងអស់​។ ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​សូរ​នាំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ